วันเสาร์ที่ 11 พฤศจิกายน พ.ศ. 2560

កម្រងរូបភាព៖ ទិដ្ឋភាពក្នុងប្រទេស​កម្ពុជា​ក្រោយពី​របប​ខ្មែរ​ក្រហម​ត្រូវបានដួល​រលំ-Multimedia after Khmer rouge


កម្រងរូបភាព៖ ទិដ្ឋភាពក្នុងប្រទេស​កម្ពុជា​ក្រោយពី​របប​ខ្មែរ​ក្រហម​ត្រូវបានដួល​រលំ-Multimedia after Khmer rouge

ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​បង្ខំ​ឲ្យប្រជាពលរដ្ឋ​ខ្មែរជិត ២លាន​នាក់​ ចេញពីរាជធានីភ្នំពេញ ឲ្យត្រឡប់ទៅ​​កាន់ទីជនបទនានា។ ពេលនោះ​រាជធានីភ្នំពេញ ​ត្រូវបានគេ​ឲ្យឈ្មោះថាជា​ទីក្រុងខ្មោច ដោយសារតែគ្មាន​ប្រជាពលរដ្ឋខ្មែរណា​រស់នៅ ក្រៅ​តែ​ពី​កម្មាភិបាលខ្មែរក្រហម កងទ័ព និងកម្មករ​ប្រមាណ ៤ពាន់​នាក់ប៉ុណ្ណោះ។

ក្រោយ​ពីរបប​នេះបានដួលរលំទៅ នៅឆ្នាំ​១៩៧៩ ប្រជាពលរដ្ឋ​ខ្មែរមួយចំនួន​ក៏បាន​វិលត្រឡប់​មក​កាន់​ទីលំនៅ​របស់ខ្លួន​វិញ និងបានចាប់ផ្តើម​ជីវិតសាជាថ្មី។

ទាំងអស់នេះ​ជា​កម្រងរូបភាពទិដ្ឋភាព​នៃ​តំបន់​មួយចំនួន​ក្នុងប្រទេសកម្ពុជា ដែលអ្នកកាសែត​ វ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) ជនជាតិ​អាមេរិកាំង លោក John Burgess ​បាន​ថត​បន្ទាប់ពី​របរ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ត្រូវបានដួល​រលំទៅ៕ ​

១. ទិដ្ឋភាព​ក្នុងក្រុងបាត់ដំបង​ ក្នុងខែមេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess



២. ពលរដ្ឋ​ធ្វើដំណើរ​លើមហាវិថីព្រះ​មុនីវង្ស ក្នុងរាជធានីភ្នំពេញ ខែមេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess

៣. រាជធានីភ្នំពេញ ក្នុងខែមេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess

៤. គំនរ​រថយន្ត​ដែលគេបោះបង់ចោល កាលពីឆ្នាំ​១៩៧៥។ Photo courtesy of John Burgess



៥​​. ជំរំជន​ភៀសខ្លួន ០០៧ ក្រោយមកគេហៅថា រិទ្ធិសែន ស្ថិតនៅព្រំដែន កម្ពុជា-ថៃ នៅឆ្នាំ​១៩៧៩។ Photo courtesy of John Burgess


៦. សំណល់​សង្គ្រាម​នៅលើមហាវិធីពីភ្នំពេញទៅក្រុងបាត់ដំបង ក្នុងខែ​មេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess



៧. ពលរដ្ឋ​រៀបចំដាំស្រូវក្នុងរាជធានីភ្នំពេញ ខែ​មេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess



៨. អង្គការយូនីសេហ្វ យកអង្គរ និងសម្ភារៈ​បឋម​មកចែកពលរដ្ឋក្នុងរាជធានីភ្នំពេញ ឆ្នាំ​១៩៨០។ Photo courtesy of John Burgess


៩. រូបនៃ​កុមារអ្នកនេសាទថតនៅក្នុងខេត្តសៀមរាប ខែមេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess



​១០. អាមេរិកផ្តល់ជំនួយ​ស្បៀងដល់ប្រជាពលរដ្ឋ​រស់នៅក្នុងរាជធានៅភ្នំពេញ ថតក្នុងខែមេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess



១១. ផ្សារ​មួយកន្លែងក្នុងរាជធានីភ្នំពេញ​ ថតក្នុងខែមេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess



១២. ហាងកាត់សក់​មួយកន្លែងក្នុងរាជធានីភ្នំពេញ ថតក្នុងខែមេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess



១៣.​ គ្រួសារ​អ្នកនេសាទរស់នៅរាជធានីភ្នំពេញ ថតក្នុងខែមេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess



១៤. អ្នកលក់​ឥវ៉ាន់តាម​កង់ដែល​ដឹកមកពីប្រទេសថៃដើម្បីផ្គត់ផ្គង់​ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ រូបថតកាលពី ខែមេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess



១៥. តម្រួត​ធ្វើចរាចរណ៍​តាមបណ្តោយមហាវិថី​ព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ ថតកាលពីខែមេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess

១៦. ទិដ្ឋភាព​នៃផ្សារ​មួយកន្លែងនៅរាជធានីភ្នំពេញ ថតកាលពីខែមេសា ឆ្នាំ​១៩៨០។ Photo courtesy of John Burgess



១៧. ជនភៀសខ្លួន​កម្ពុជាអង្គុយរង់ចាំ​ឡានក្រុង​នៅក្នុងប្រទេសថៃដើម្បី​ឆ្ពោះ​ទៅកាន់ប្រទេសទីបី ឆ្នាំ​១៩៨០។ Photo courtesy of John Burgess



១៨. កុមារីកម្ពុជា​រៀនរំរបាំនៅក្នុងជំរំកៅដាងប្រទេសថៃ កាលពីឆ្នាំ១៩៨០។ Photo courtesy of John Burgess



១៩. កុមាររស់នៅក្នុងខេត្តបាត់ដំបងទាំង ៣នាក់ ដឹកទឹក​យកទៅប្រើប្រាស់​នៅផ្ទះ ថតកាលពីខែ​មេសា ឆ្នាំ​១៩៨០។​ Photo courtesy of John Burgess

ប្រភព ៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: