ងាប់តៃហោងប៉ារ៉ោយ! កើតខ្យល់ព្យុះរន្ទះភ្លើងផ្គរគ្រប់ទិសានុទិសកំពុងបក់បោករត់បាញ់តម្រង់រក ទ្រង់រណឫទ្ធិ និងអ្នកម្នាង រឿងទារលុយ២ម៉ឺនដុល្លារ ពីបណ្ដាមន្ត្រីរបស់ខ្លួនជាថ្នូរនឹងតំណែងតំណាងរាស្ត្របក្សប្រឆាំង !!
ងាប់តៃហោងប៉ារ៉ោយ! កើតខ្យល់ព្យុះរន្ទះភ្លើងផ្គរគ្រប់ទិសានុទិសកំពុងបក់បោករត់បាញ់តម្រង់រក ទ្រង់រណឫទ្ធិ និងអ្នកម្នាង រឿងទារលុយ២ម៉ឺនដុល្លារ ពីបណ្ដាមន្ត្រីរបស់ខ្លួនជាថ្នូរនឹងតំណែងតំណាងរាស្ត្របក្សប្រឆាំង !!
ទ្រង់នរោត្តម រណឫទ្ធិ និងភរិយាអ៊ុក ផល្លា កំពុងតែវណ្ឌ.ក នឹងរឿងទទួលលុយចំនួន២ម៉ឺនដុល្លារ
ពីមន្ត្រីរបស់ខ្លួនដែលគ្រោងទៅធ្វើតំណាងរាស្ត្រជំនួនកៅអីរបស់សមាជិកសភា៥៥រូបរបស់គណ
បក្សប្រឆាំង ដែលលោកនាយករដ្ឋមន្ត្រីថានឹងរំលាយចោល។
ក៏ប៉ុន្តែ នៅពេលមានព័ត៌មានថាលោកហ៊ុន សែនបោះបង់ចោលនូវគម្រោងរំលាយគណបក្ស ប្រឆាំងវិញ ក៏មានភាពចលាចលមួយផ្ទុះឡើងក្នុងគណបក្សរាជានិយម ដែលគ្មានពលរដ្ឋគាំទ្រ មួយនេះ។
យោងតាមប្រភពពីគណបក្ស ហ្វ៊ុន ស៊ិនប៉ិច នៅថ្ងៃសុក្រនេះ ឲ្យដឹងថា ទ្រង់រណឫទ្ធិបានបង្កើត គណៈកម្មការមួយដឹកនាំដោយលោក ញ៉ែប ប៉ុនជិន និង លោក យូ ហុងគ្រី អតីតសហរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកូតាគណបក្សនេះ ឲ្យធ្វើជាអ្នករៀបចំមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចដែលត្រូវទៅធ្វើតំណាងរាស្ត្រជំនួសកៅអីសភារបស់តំណាងរាស្ត្របក្សសង្គ្រោះជាតិ ដោយទ្រង់រណឬទ្ធិតំរូវឲ្យមន្ត្រីម្នាក់ៗបង់លុយចំនួន២ម៉ឺនដុល្លារសម្រាប់កៅអីសភាដែលលោកហ៊ុន សែននឹងប្លន់ពីគណបក្សប្រឆាំង ហើយយកទៅបែងចែកឲ្យខ្លួន។
ប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច ទ្រង់នរោត្តម រណឫទ្ធិ បានប្រាប់អ្នកកាសែតថា បក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលអាសនៈសភារបស់គណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវរំលាយ។ បន្ទាប់ពីទ្រង់រណឫទ្ធិ បានថ្លែងបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម រួមទាំងមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងផង បានរិះគន់ថា បក្សនយោបាយណា ដែលទទួលអាសនៈរបស់គណបក្សប្រឆាំង គឺស្មើនឹងការចូលរួមយកផលចោរកម្ម។
លោកទ្រង់ រណឫទ្ធិអះអាងថាទ្រង់មិនខ្វល់ចំពោះការរិះគន់ពីមហាជន រឿងទទួលយកអាសនៈ សភារបស់គណបក្សសង្គ្រោះជាតិ ក្នុងករណីគណបក្សប្រឆាំងដ៏ធំមួយនោះត្រូវរំលាយនោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទី២៧ ខែតុលា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោកញ៉ែប ប៉ុនជិន បានបញ្ជាក់បន្ថែមថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយ ហើយមានការបែងចែងអាសនៈមកឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចមែននោះ គណបក្សលោកនឹងទទួល យកដោយមិនខ្វល់ចំពោះពាក្យរិះគន់ឡើយ ហើយថា អាសនៈដែលបានមកនោះ គឺស្របច្បាប់ និងបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។
សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ដែលនឹងបើកផ្លូវឲ្យដកហូតអាសនៈសភារបស់ គណបក្សប្រឆាំង ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា និងដាក់ឲ្យប្រើប្រាស់ យ៉ាងប្រញ៉ាប់ កាលពីថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៧នេះ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យនិងយល់ព្រម។
ទោះជាយ៉ាងណា តាមព័ត៌មានចុងក្រោយនេះ លោកហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាបាន បោះបង់ផែនការរំលាយគណបក្សសង្គ្រោះជាតិនេះវិញហើយ ដូច្នេះទ្រង់ រណឫទ្ធិ និងភរិយាត្រូវតែ ប្រគល់លុយឲ្យមន្ត្រីរបស់ខ្លួនក្នុងម្នាក់ៗចំនួន២ម៉ឺនដុល្លារវិញ៕
ទ្រង់រណឫទ្ធិ និងអ្នកម្នាងអ៊ុក ផល្លា ដែលកំពុងប្រឈមនឹងការទារលុយចំនួន២ម៉ឺនដុល្លារវិញ ពីក្រុមមន្ត្រីរបស់ខ្លួន!!
ប្រភព ៖ Khmernation
0 ความคิดเห็น: