កាសែតដ៏ល្បីល្បាញរបស់បារាំង The Reuters បានធ្វើការប្រៀបធៀបជោគវាសនាជតាជីវិតរបស់លោកមេចោរហ៊ុន សែន ថា នឹងដូចចមជនផ្ដាច់ការ រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) អតីតមេដឹកនាំនៃហ្ស៊ីមបាវេ !
បានធ្វើការប្រៀបធៀបជោគវាសនាជតាជីវិតរបស់លោកនាយករដ្ឋមន្រ្តីមេចោរហ៊ុន សែន ថា នឹងដូចចមជនផ្ដាច់ការ រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) អតីតមេដឹកនាំនៃប្រទេសហ្ស៊ីមបាវេ ។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចនៅកម្ពុជាបានព្រមានមិនអោយប្រៀបធៀបគ្នាឡើយ ។
លោករ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) អតីតប្រធានាធិបតីនៃប្រទេសហ្ស៊ីមបាវ៉េ បានធ្វើការសម្រេចចិត្តលាលែងចេញពីតំណែង កាលពីដើមសប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតីចមជនផ្ដាច់ការរូបនេះបានកាន់អំណាចអស់រយៈពេល៣៧ឆ្នាំកន្លងទៅ ។
ការសម្រេចចិត្តលាលែងបែបនេះរបស់លោករ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) នៅចំពេលសភាកំពុងបើកសម័យប្រជុំ បន្ទាប់ពីលោកបានបដិសេធមិនព្រមប្រកាសលាលែងពីតំណែងជាប្រធានាធិបតី ដោយថែមទាំងសន្យាទៀត ថាលោកនឹងបន្តធ្វើជាប្រធានបក្សរហូតដល់ថ្ងៃសមាជបក្ស ដែលនឹងត្រូវប្រព្រឹត្តទៅនៅខែធ្នូខាងមុខ បើទោះជាសមាជិកគណបក្សកាន់អំណាច Zanu-PF នៅក្នុងប្រទេសហ្ស៊ីមបាវេ បានអំពាវនាវ និងទុកពេលឱ្យលោកត្រឹមថ្ងៃចន្ទ លាលែងពីតំណែងដោយខ្លួនឯងក៏ដោយ។
ប្រជាជននៃប្រទេសហ្ស៊ីមបាវ៉េ ស្ទើរពេញផ្ទៃប្រទេស បាននាំគ្នារាំច្រៀងយ៉ាងសប្បាយរីករាយ បន្ទាប់ពីអតីតមដឹកនាំផ្ដាច់ការរូបនេះព្រមលាលែងចេញពីតំណែងដោយសន្តិវិធី ។
កាសែតរបស់បារាំង The Reuters បានចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ប៉ុន្មានថ្ងៃ ក្រោយការលាលែងរបស់លោករ៉ូប៊ឺត មូហ្គាបេ ដោយបានធ្វើការប្រៀបធៀបជោគវាសនារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកាន់កាប់អំណាចនៅកម្ពុជា ជាង៣០ឆ្នាំមកហើយនេះ ថាប្រាកដជានឹងមានជោគវាសនាដូចគ្នាទៅ នឹងលោករ៉ូប៊ឺត មូហ្គាបេ ដែលទើបនឹងប្រកាសលាលែងចេញពីតំណែងនេះ ។
ចំណែកឯលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិវិញនោះ ក៏បានធ្វើការប្រៀបធៀបដែរថានៅឆ្នាំ២០១៨ ខាងមុខនេះ កម្ពុជាប្រាកដជានឹងអាចដូចហ្ស៊ីមបាវ៉េដែរ ។ លោកសម រង្ស៊ី ដែល កំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេស បានលើកឡើងកាលពីថ្ងៃពុធកន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ថាប្រជាពលរដ្ឋខ្មែរ ដែលចង់ផ្លាស់ប្ដូរនឹងឈ្នះពិតប្រាកដ៖ «នៅឆ្នាំ ២០១៨ ប្រជាពលរដ្ឋខ្មែរ ក៏នឹងអបអរសាទរដូចគ្នាអញ្ចឹងដែរ ការធ្លាក់ពីតំណែង របស់ជនផ្តាច់ការ ហ៊ុន សែន ដែលបានកាន់អំណាច ជាង៣០ឆ្នាំមកហើយដែរ» ។
លើសពីនេះទៅទៀត លោក សម រង្ស៊ី ថែមទាំងបានអំពាវនាវទៅដល់កងកម្លាំងប្រដាប់អាវុធទៀតថា កុំអោយបន្តស្ដាប់បង្គាប់ឬការបញ្ជាណាមួយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៀតអោយសោះ ។ ដោយចោទប្រកាន់លោកថា ជាមេដឹកនាំផ្ដាច់ការ ។
ថ្វីបើបែបនេះក្ដី អ្នកនាំពាក្យគណបក្សកាន់នៅកម្ពុជា បានព្រមានថា មិនអោយធ្វើការប្រៀបធៀបគ្នារវាងរបបការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅនឹងលោករ៉ូប៊ឺត មូហ្គាបេមេដឹកនាំនៃប្រទេសហ្ស៊ីមបាវេ ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានពន្យល់តាមរយៈវេបសាយហ្វ្រេសញ៉ូថា នៅប្រទេសហ្ស៊ីមបាវ៉េ លោកប្រធានាធិបតី មូហ្គាបេ មានវ័យចាស់រហូតដល់៩៣ ឆ្នាំទៅហើយ។ លោកបន្តថា ធម្មតាក្នុងវ័យចាស់បែបនេះមិនអាចមានកាយសម្បទាគ្រប់គ្រាន់ដើម្បីរ៉ាប់រងការងារបា នដូចធម្មតាទេ ទោះបីមានឆន្ទៈចង់បម្រើជាតិយ៉ាងណាក៏ដោយ។ នេះជាក្រឹត្យក្រមធម្មជាតិតម្រូវ។
លោក សុខ ឥសាន បន្តបញ្ជាក់តាមរយៈវេបសាយដដែលនេះទៀតថា តែទោះយ៉ាងណាក្តី គេមិនអាចឆ្លៀតឱកាសដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសហ្សឹមបាវ៉េទេ ដែលផ្ទុយពីធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ អសប។ លោកថា ចំពោះកម្ពុជា មានលក្ខណៈពិសេសសម្រាប់កម្ពុជា។ មានតែប្រជាជនកម្ពុជាទេ ដែលមានសិទ្ធិសម្រេចពីជោគវាសនារបស់កម្ពុជាផ្ទាល់។
លោក សុខ ឥសាន បានអះអាងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានអាយុទើបជាង៦០ឆ្នាំ នៅមានកាយសម្បទាមាំមួនសុខភាពល្អ សកម្មការងារបម្រើប្រជាជននិងប្រទេសជាតិបានយ៉ាងមានប្រសិទ្ធភាព មានគុណសម្បត្តិធំធេងសម្រាប់ប្រជាជន ហើយត្រូវបានប្រជាជនទូទាំងប្រទេសភាគច្រើនលើសលុបបន្តគាំទ្រ(ទម្លាក់ចោលឆាប់ៗនេះហើយ)៕
ប្រភព៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
0 ความคิดเห็น: