วันพฤหัสบดีที่ 9 พฤศจิกายน พ.ศ. 2560

សមាជិក​ព្រឹទ្ធ​សភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល លោក ថិត គ្រូស (Ted Cruz) បានឆ្លើយតបលិខិតរបស់ ឯកអគ្គរាជទូតខ្មែរ ថាជា‪ការដោះសាច្រានចោល និងពាក្យសំដីឥតតម្លៃ! និងលោកសង្កត់ថាត្រូវតែដោះលែងលោក កឹម សុខា ជាបន្ទាន់ !!


សមាជិក​ព្រឹទ្ធ​សភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល លោក ថិត គ្រូស (Ted Cruz) បានឆ្លើយតបលិខិតរបស់ ឯកអគ្គរាជទូតខ្មែរ ថាជា‪ការដោះសាច្រានចោល និងពាក្យសំដីឥតតម្លៃ! និងលោកសង្កត់ថាត្រូវតែដោះលែងលោក កឹម សុខា ជាបន្ទាន់ !!

សមាជិក​ព្រឹទ្ធ​សភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្សសាធារណរដ្ឋ លោកថិត គ្រូស (Ted Cruz) បានឆ្លើយតបលិខិតរបស់ ឯកអគ្គរាជទូតខ្មែរ ថាជា‪ការដោះសាច្រានចោល និងពាក្យសំដីឥតតម្លៃ។

ហើយសមាជិកព្រឹទ្ធសភារូបនេះ ក៏នៅតែទាមទារឲ្យដោះលែង ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ជាបន្ទាន់ ឬត្រូវរង់ទណ្ឌកម្មដាក់បញ្ចូលក្នុងបញ្ជីមុខសញ្ញាហាមឃាត់ចូលទឹកដីសហរដ្ឋអាមេរិក។

ខាងក្រោមនេះ ជាអត្ថបទប្រែសម្រួលក្រៅផ្លូវការ៖ សមាជិកព្រឹទ្ធសភា Cruz ឆ្លើយតបចំពោះរដ្ឋាភិបាលកម្ពុជា‬ ‪“នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែដោះលែងលោក កឹម សុខា ជាបន្ទាន់”‬

‪ថ្ងៃទី 8 ខែវិច្ឆិកាឆ្នាំ 2017‬

វ៉ាស៊ិនតុន. ឌីស៉ី ៖ នៅថ្ងៃនេះ លោក Ted Cruz សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ មកពីរដ្ឋ Texas បានចេញសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះទាក់ទងនឹងលិខិតមួយច្បាប់ដែលស្ថានទូតកម្ពុជា បានបញ្ជូនមកកាលពីថ្ងៃអង្គារ ​ដែលត្រូវបានផ្ញើក្នុងការឆ្លើយតបទៅនឹងលិខិតរបស់លោក ចុះថ្ងៃទី២៣ ខែតុលា ដែលបង្ហាញពីការព្រួយបារម្ភអំពីការឃុំឃាំងខ្លួនដោយអយុត្តិធម៌ប្រឆាំងនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ។

‪"នៅថ្ងៃទី២៣ ខែតុលា ខ្ញុំបានសរសេរលិខិតជូន ឯកអគ្គរាជទូតកម្ពុជា លោក ជុំ ប៊ុននរ៉ុង ទាមទារឱ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP)។ ដូចដែលខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជានៅពេលនោះថា ការចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ គឺជាជំហានចុងក្រោយបំផុត នៅក្នុងដំណើរស្វែងរកបន្តរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីគេចចេញពីការទទួលខុសត្រូវលទ្ធិប្រជាធិបតេយ្យ និងមិនអាចធ្វើឱ្យកិច្ចការវិលត្រឡប់ដូចវិញ ដែលសហរដ្ឋអាមេរិក ជប៉ុន និងសហគមន៍អឺរ៉ុប បានវិនិយោគនៅប្រទេសកម្ពុជា ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ លើសពីការដាក់ពន្ធនាគារនៃប្រធានគណបក្សប្រឆាំង គឺលោក កឹម សុខា ក៏មានការបិទស្ថានីយ៍វិទ្យុដែលផ្សាយកម្មវិធីពីវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក បានហាមឃាត់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ពីការធ្វើប្រតិបត្តិការនៅកម្ពុជា ហើយនិងបានគំរាមរំលាយគណបក្សសង្គ្រោះជាតិជាផ្លូវការ ទៀតផង”។‬

កាលពីម្សិលមិញ ឯកអគ្គរាជរដ្ឋទូត ប៊ុនរ៉ុង បានឆ្លើយតបចំពោះការសាកសួររបស់ខ្ញុំជាមួយនឹងការដោះសាច្រានចោល និងពាក្យសំដីឥតតម្លៃ។ លោកឯកអគ្គរាជរដ្ឋទូត បានថ្លែងថា "វាមិនយុត្តិធម៌ទេដែលរដ្ឋាភិបាលកម្ពុជាត្រូវរិះគន់ និងគំរាមកំហែងដោយវិធានការដាក់ទណ្ឌកម្មចំពោះចំណាត់ការច្បាប់ ដើម្បីការពារសន្តិសុខ ឯករាជ្យភាព និងអធិបតេយ្យរបស់ខ្លួន ដូចជាប្រទេសដទៃទៀតដែរនោះ” ។ លើសពីនេះទៅទៀត "ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយមិនអាចជៀសបាន [គណបក្សសង្គ្រោះជាតិ] មិនបានបញ្ជាក់ពីការបញ្ចប់នូវស្ថាប័នពហុបក្ស និងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាឡើយ”។ ផ្ទុយទៅវិញ ក្នុងទស្សនៈរបស់ឯកអគ្គរាជរដ្ឋទូត និងនាយករដ្ឋមន្ត្រី វិញ "ភ្នាក់ងារទាមទារឲ្យមានការផ្លាស់ប្តូរ ដូចជា "កឹម សុខា" គឺជាការគំរាមកំហែងពិតប្រាកដដល់ប្រទេសកម្ពុជា។‬

‪“ការប៉ុនប៉ងនេះពីសំណាក់រដ្ឋាភិបាលកម្ពុជាដើម្បីគាបសង្កត់មកលើសហរដ្ឋអាមេរិក គឺជាការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ នៅថ្ងៃស្អែក គឺជាថ្ងៃចុងក្រោយដែលប្រជាពលរដ្ឋកម្ពុជាអាចចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៨។ ប្រសិនជាលក្ខខណ្ឌជាក់លាក់មួយចំនួនមិនត្រូវបានឆ្លើយតប រួមទាំងការដោះលែងលោក កឹម សុខា ការអនុញ្ញាតិឱ្យស្ថានីយ៍វិទ្យុបន្តការផ្សាយស្របតាមឆន្ទានុសិទ្ធិរបស់ពួកគេ ហើយនិងការអនុញ្ញាតឱ្យអង្គការប្រជាធិបតេយ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ទេនោះ វាមិនអាចទៅរួចទាល់តែសោះ សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង ដើម្បីទទួលស្គាល់នូវភាពស្របច្បាប់នៃការបោះឆ្នោតទាំងនេះ” ។‬

‪លោក ហ៊ុន សែន ត្រូវចាត់វិធានការមុនគេបង្អស់ ឆ្ពោះទៅរកដំណោះស្រាយចំពោះលក្ខខណ្ឌទាំងនេះ ដោយដោះលែងលោក កឹម សុខា។ ហើយលោក ហ៊ុន សែន ត្រូវតែធ្វើភ្លាមៗ។ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើការជាមួយសហការីរបស់ខ្ញុំនៅរដ្ឋសភា និងនៅក្នុងរដ្ឋបាល ដើម្បីពិនិត្យមើលការឆ្លើយតបដំបូង ដែលត្រូវកំណត់មុខសញ្ញាមន្រ្តីរដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះសកម្មភាពទាំងនេះ នឹងត្រូវបានរារាំងមិនឱ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក” ៕‬






Previous Post
Next Post

post written by:

0 ความคิดเห็น: