លោក ឆាំ ឆានី៖ សូមគោរពជូនមេដឹកនាំ និងបងប្អូនមហាគ្រួសារ CNRP
ខ្ញុំយល់ពីអារម្មណ៍នៃការឈឺចាប់របស់បងប្អូនមហាគ្រួសារ CNRP ទាំងអស់ ដែលត្រូវពួកម៉ាហ្វីយ៉ា ហ៊ុន សែន ប្រើច្បាប់ព្រៃរំលាយ CNRP ។ តែខ្ញុំសុំចិត្តបងប្អូន សូមឲ្យបងប្អូនប្រែការឈឺចាប់នេះទៅជាការតាំងចិត្តឲ្យរឹងមាំ បន្តការទាមទារឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានមួយនៅថ្ងៃខាងមុខ ។
ថ្ងៃនេះពួកពាលម៉ាហ្វីយ៉ាប្រើច្បាប់ព្រៃរំលាយឆន្ទៈយើងបានក៏ពិតមែន តែទង្វើរបស់ពួកគេនៅពេលនេះ គឺមិនខុសពីយកដុំភ្លើងដ៏ក្តៅដុតលើរាងកាយរបស់បក្សពួកគេ និងក្រុមគ្រួសារឡើយ ហើយអ្នកដែលទទួលនូវក្តីវិនាសអន្តរាយនាពេលខាងមុខដ៏ខ្លីនេះ គឺជាពួកគេ ។
ដោយហេតុថា ចាប់ពីសាលក្រមតុលាការចូលជាស្ថាពរពេលណា ពេលនោះហើយដែលរដ្ឋសភា និងរដ្ឋាភិបាលម៉ាហ្វីយ៉ានេះក្លាយជារដ្ឋសភា និងជារដ្ឋាភិបាលខុសច្បាប់ ។ បើជារដ្ឋសភា និងរដ្ឋាភិបាលខុសច្បាប់ហើយ កម្ពុជានឹងស្ថិតនៅក្នុងភាពឯកា គ្មានបរទេសណាគេផ្តល់ជំនួយឲ្យរដ្ឋាភិបាល ហ៊ុន សែន រស់បន្តទៀតឡើយ ។
ដូច្នេះអ្វីដែលបងប្អូនត្រូវតែធ្វើនៅពេលនេះគឺ បន្តឆន្ទៈរបស់បងប្អូនសំរាប់ការផ្លាស់ប្តូរនាពេលខាងមុខ ។
ខ្ញុំសូមអំពាវនាវផងដែរ ដល់មេដឹកនាំ CNRP ដាច់ខាតមិនត្រូវចរចាជាមួយរបប ហ៊ុន សែន ទ្វេភាគី ដោយគ្មានសហគមន៍អន្តរជាតិចូលរួមឡើយ ហើយដាច់ខាតត្រូវតែយកមកវិញនូវ CNRP ដែលជាដំណាងឲ្យឆន្ទៈម្ចាស់ឆ្នោតជាងបីលាននាក់ឲ្យខានតែបាន ៕
១៧ វិច្ឆិកា ២០១៧ ដោយក្តីគោរពដ៏ជ្រាលជ្រៅពីខ្ញុំ ឆាំ ឆានី
ប្រភព ៖ Chham Chhany
0 ความคิดเห็น: