សម្ដេចតេជោរ ហ៊ុន សែន ថាអា Fresh News ត្រូវបានគេលួចធ្វើគូទ! គ្មានអ្វីកើតឡើងចំពោះរូបលោកនោះទេ!!
ព័ត៌មានភ្ញាក់ផ្អើលរញ្ជួយប្រឹថពី កាលពីព្រឹកមិញនេះ ដែលទំព័រហ្វេសប៊ុករបស់សំណាក់សារព័ត៌មាន Fresh News ដែលជាសំណាក់សារព័ត៌មានស្និទ្ធនឹងរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងខ្លាំងខាងលិឍសម្តេចតេជោ ហ៊ុន សែន ផងដែរនោះ បានចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សម្តេច តេជោ ហ៊ុន សែន ត្រូវបានគេលួចធ្វើឃាតនៅម៉ោង ៥ព្រឹកនេះ!
ឥឡូវនេះ នៅលើទំព័រហ្វេសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន បានចុះផ្សាយបដិសេធរឿងនេះហើយ ដោយលោកបានបញ្ជាក់ថា មិនមានអ្វីកើតឡើងចំពោះរូបលោកនោះទេ ហើយលោកបន្ថែមសេចក្ដីកាន់ជើងខាង Fresh News ទៀតថា មានជនខិលខូចមួយចំនួនបានលួចចូលហែក(Hack)គូទហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ សារពេញទាំងស្រុងពីទំព័រហ្វេសប៊ុក របស់សម្តេច តេជោរ ហ៊ុន សែន មានយ៉ាងដូច្នេះថា៖
"កាលពីព្រឹកមិញនេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មានហ្វេសប៊ុក Fresh News ថាមានការធ្វើឃាតរូបខ្ញុំ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែលបានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ។
ខ្ញុំសូមបញ្ជាក់ថា មិនមានអ្វីកើតឡើងចំពោះរូបខ្ញុំទេ។ សូមអរគុណជនរួមជាតិចំពោះការគាំទ្រ និងគោរពស្រឡាញ់ចំពោះរូបខ្ញុំ។
សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕"
0 ความคิดเห็น: