วันพฤหัสบดีที่ 16 พฤศจิกายน พ.ศ. 2560

ថ្មីៗក្ដៅៗ៖ គណបក្សសង្រ្គោះជាតិ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសេចក្ដីសម្រេចរបស់តុលាកាឡ៍កំពូល ដែលបានរំលាយគណបក្សសង្រ្គោះជាតិ !!


ថ្មីៗក្ដៅៗ៖ គណបក្សសង្រ្គោះជាតិ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសេចក្ដីសម្រេចរបស់តុលាកាឡ៍កំពូល ដែលបានរំលាយគណបក្សសង្រ្គោះជាតិ !!

បន្ទាប់ពីបើកស​វនាការអស់រយៈពេលជិត១ថ្ងៃរហូតដល់ម៉ោង១៧.០៥នាទី រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ តុលាកាឡ៍កំពូល បានប្រកាសសាលដីកាឡ៍សម្រេចឱ្យរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ ហើយ។ ជាមួយគ្នានេះតុលាកាឡ៍កំពូលក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។

ភ្លាមៗនោះ គណបក្សសង្រ្គោះជាតិ ក៏កើតប្រតិកម្មយ៉ាងខ្លាំងៗផងដែរ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសេចក្ដីសម្រេចរបស់តុលាកាឡ៍កំពូល ដែលបានរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ដោយហេតុផលថា សេចក្ដីសម្រេចនេះ៖ 

មានចរិតជានយោបាយ ធ្វើឡើងក្រោមការគាបសង្កត់ និងតាមបំណងរបស់គណបក្សកាន់អំណាច ដែលមានចេតនាលុបបំបាត់គណបក្សសង្រ្គោះជាតិ។ ច្បាស់ជាងនេះទៀត លោកឌិត មុន្នី ប្រធានតុលាកាឡ៍កំពូល និងជាប្រធានក្រុមប្រឹក្សាជំនុំជំរះ គឺជាសមាជិកកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ហើយលោកជីវ កេង សមាជិកក្រុមជំនុំជំរះ គឺជាគណៈពង្រឹងមូលដ្ឋាន ខេត្តតាកែវ។

-​ រំលោភបំពាន និងការបំផ្លាញឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេស ការដកហូតសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរជាង៣លាននាក់ ដែលបានបោះឆ្នោតអោយគណបក្សសង្រ្គោះជាតិ ធ្វើជាតំណាងស្របច្បាប់ ដើម្បីការពារផលប្រយោជន៍របស់ពួកគាត់។ឮ

បំផ្លាញគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះជា សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ៖













Previous Post
Next Post

post written by:

0 ความคิดเห็น: