ជនក្បត់ និងរួមដៃជាមួយ CPP ប្លន់ឆន្ទៈម្ចាស់ឆ្នោតនៅ គ.ជ.ប បង្ហាញមុខហើយ !
ជនក្បត់ និងរួមដៃជាមួយ CPP ប្លន់ឆន្ទៈម្ចាស់ឆ្នោតនៅ គ.ជ.ប បង្ហាញមុខហើយ !
យោងប្រភពព័ត៌មានតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោកឆាំ ឆានី (Chham Chhany) បានចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក បានអោយដឹងថា៖ ជនក្បត់ និងរួមជាមួយ CPP ប្លន់ឆន្ទៈម្ចាស់ឆ្នោតនៅ គ.ជ.ប បង្ហាញមុខហើយ
ហ៊ីង ធីឫទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូតា CNRP នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ ដោយបដិសេធទាំងស្រុង នូវរាល់ពាក្យចចាមអារាម ដែលថារូបលោក លាឈប់ពីសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
សេចក្ដីប្រកាសព័ត៌មានរបស់ ហ៊ីង ធីរិទ្ធ នៅរសៀលថ្ងៃអាទិត្យនេះ មានខ្លឹមសារយ៉ាងដូច្នេះថា «នៅពេលនេះខ្ញុំ នៅរក្សាជំហបន្តការងារក្នុង គជប នេះជាបន្តទៀត ដើម្បីការពារផលប្រយោជន៍ របស់គណបក្សនយោបាយទាំងអស់ដែលចូលរួមបោះឆ្នោតរហូតដល់ចប់អាណត្តិ។ រាល់ពាក្យចចាមអារាម ឬឯកសារ ឬលិខិតទាំងឡាយណាដែលថា ខ្ញុំសុំលាលែង ឬសុំឈប់ពី គជប ខ្ញុំសូមដិសេធទាំងស្រុង» ។
សូមបញ្ជាក់ថា សមាជិក គ.ជ.ប កូតា CNRP មានចំនួន ៤រូប បានសម្រេចលាលែង ៣រូប ដោយសារមិនអាចក្បត់ឆន្ទៈរាស្ត្រម្ចាស់ឆ្នោត ដែលបានបោះឆ្នោតឲ្យ CNRP ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: