យុទ្ធវាទី យុទ្ធវាទសិល្ប៍ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់អូរចារ៖ “លោក សម រង្ស៊ី ជាអ្នកក្លាហានបំផុតសំរាប់ពួកយើង ពីព្រោះលោក ក្លាហានហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ សំរាប់ពួកយើង"
យុទ្ធវាទី យុទ្ធវាទសិល្ប៍ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់អូរចារ៖ “លោក សម រង្ស៊ី ជាអ្នកក្លាហានបំផុតសំរាប់ពួកយើង ពីព្រោះលោក ក្លាហានហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ សំរាប់ពួកយើង"
កញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់អូរចារ ក្រុងបាត់ដំបង បានបង្ហោះសារ យុទ្ធវាទី យុទ្ធវាទសិល្ប៍ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញា ក្នុងអត្ថន័យបង្កប់ឆ្លើយតបបែបយុទ្ធវោហារប្រហារទៅនឹងបុគ្គលក្នុងគណបក្សសង្គ្រោះជាតិមួយចំនួនតូច មានយ៉ាងដូច្នេះថា៖ អ្នកតស៊ូនៅក្រៅគុក អ្នករត់ទៅក្រៅស្រុក តើអន់ណាស់ឬ?
មួយម៉ាត់ណាក៏កំសាក គេចខ្លួន យករួចខ្លួន តើធ្វើនយោបាយអាងខ្សែឬ បក្ខពួក បានតាំងពីដើមដល់ពេលនេះ នៅតែប្រើភាសាបែបហ្នឹងគឺមួយម៉ាត់ណាអ្នកនយោបាយដែលប្រឈមរត់គេចខ្លួនទៅក្រៅប្រទេស ឬនៅក្រៅឃុំ សុទ្ធតែមនុស្សកំសាកនោះ បើអញ្ជឹងមែននោះ ខិតខំគៀងគងបក្ខពួក អ្នកក្លាហានមកទាំងអស់គ្នាមក ក្រែងបានដេកគុកទាំងអស់គ្នា តែមិនអាចទៅរួចទេ អ្នកខ្លះហែរហមបានម្តងម្កាល អ្នកខ្លះបន្ទរយកឈ្មោះ ក្រែងថាបើមិនចេញការពារពេលនេះ គឺ ក្រែងអត់លឺឈ្មោះ។ យើងជាសកម្មជន អ្នកតស៊ូនៅមូលដ្ឋាន យើងបារម្ភពីថ្នាក់ដឹកនាំរបស់យើង តើគាត់ប្រឈមអ្វីខ្លះនៅក្នុងគុក តើសុខភាពយ៉ាងណា ហើយយើងក៏ព្រួយដូចគ្នាចំពោះថ្នាក់ដឹកនាំយើងមួយចំនួន ដែលចេញទៅក្រៅប្រទេស ដែលរស់នៅព្រាត់ពីប្រពន្ធកូន ផ្ទះសំបែង តើទាំងនេះមិនមែនជាការលះបង់ទេឬ ? ។
ឈប់បានឈប់ទៅ ភាសាបែបហ្នឹង អួតចុះ អួតឡើង តើបានអ្វីខ្លះមកវិញ? ហើយមិនមែនតែថ្នាក់
ដឹកនាំខាងលើទេ ដែលប្រឈម ពួកយើងនៅខាងក្រោម គឺប្រឈមគ្រប់ពេលវេលា តែយើងក៏មិនរាថយ ឬបញ្ឍប់ការងាររបស់យើងដែរ ពីព្រោះយើងជាកោសិការបស់គណបក្សសង្គ្រោះជាតិ យើងខិតខំធ្វើការងារបំរើប្រជាពលរដ្ឋក្នុងម៉ោងការងាររដ្ឋបាលឃុំ/សង្កាត់ ចំណែកថ្ងៃសំរាកយើងព្យាយាមចុះជំរុញប្រជាពលរដ្ឋ យុវជនអោយចុះឈ្មោះបោះឆ្នោត យើងបារម្ភឃើញការចុះឈ្មោះបោះឆ្នោតលើកនេះគឺបានតិច នេះហើយជាសកម្មភាពពួកយើង ។ ពីព្រោះយើងចង់ឃើញការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការបោះឆ្នោត ក្នុងឆ្នាំ២០១៨ ខាងមុខនេះ ។
ពីមុនខ្ញុំធ្លាប់លឺគណបក្សមួយនោះ និយាយថា លោក សម រង្ស៊ី កំសាក អន់រត់ចោលស្រុក មិនក្លាហានរួមរស់ជាមួយសកម្មជន ជាមួយប្រជាពលរដ្ឋ ប៉ុន្តែយើងសូមផ្តាំប្រាប់ទៅវិញថា “សម រង្ស៊ី ជាអ្នកក្លាហានបំផុតសំរាប់ពួកយើង” ពីព្រោះសម រង្ស៊ី ក្លាហានហ៊ានលះបង់ គ្រប់បែបយ៉ាងទាំងអស់សំរាប់ពួកយើង ដើម្បីរក្សាគណបក្ស សង្គ្រោះជាតិ មិនឲ្យរំលាយបាន សូម្បីជាប្រធានបក្ស សមាជិកបក្ស ក៍លាលែងដែរ នឹងហើយដែលជាលះបង់ នឹងហើយភស្តុតាងពិតដែលបង្ហាញថា សម រង្ស៊ី មិនដែលស្តាយតំណែង តែសម រង្ស៊ី បានការពារគណបក្សសង្គ្រោះជាតិមួយនេះ ដែលជាក្តីសង្ឃឹមតែមួយគត់របស់ពលរដ្ឋខ្មែរដែលត្រូវប្រកួនប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ ដូច្នេះសំរាប់យើងយល់ច្បាស់ ដោយគ្មានមន្ទិលអ្វីឡើយ ថាការវែកមុខជនខិលខូចក្នុងពេលកន្លងមកនេះ គឺលោកប្រធាន សម រង្ស៊ី (អតីតប្រធាន គណបក្សសង្គ្រោះជាតិ) គឺចង់ថែរក្សាគណបក្សសង្គ្រោះជាតិ សំរាប់ពួកយើងទាំងអស់គ្នា ។
ជាចុងក្រោយសូមអ្នកក្លាហានដែលការពារ មេ ឬការពារសាច់ញាតិ សូមបញ្ឃប់ទៅ ហើយងាក
មកអាណិតយើងជាអ្នកមូលដ្ឋានផង ហើយបើអស់លោកចង់ជួយ សូមចុះមកមូលដ្ឋាន ជួយ
នៅមូលដ្ឋានមក ។ យើងរួមគ្នានៅមូលដ្ឋានខិតខំការពារនូវតម្លៃក្នុងការលះបង់របស់លោកប្រធានទាំងពីរ គឺលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោកប្រធាន សម រង្ស៊ី ដើម្បីអោយគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត ក្នុងឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីដឹកនាំប្រទេសជាតិរបស់យើងអោយទទួលបាននូវការរីកចំរើនពិតប្រាកដ ៕
((ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧))
ប្រភព៖ ស៊ិន ចាន់ពៅរ៉ូហ៊្សេត
0 ความคิดเห็น: