วันศุกร์ที่ 17 พฤศจิกายน พ.ศ. 2560

សារពិសេសរបស់លោក ខ្មែរ សុវណ្ណភូមិ ផ្ញើជូនជនរួមជាតិខ្មែរ៖ សេចក្តីថ្លែងការណ៍អន្តរជាតិ និងក្តីសង្ឃឹមសម្រាប់ដំណោះស្រាយនៅកម្ពុជា!


សារពិសេសរបស់លោក ខ្មែរ សុវណ្ណភូមិ ផ្ញើជូនជនរួមជាតិខ្មែរ៖ សេចក្តីថ្លែងការណ៍អន្តរជាតិ និងក្តីសង្ឃឹមសម្រាប់ដំណោះស្រាយនៅកម្ពុជា!

សេតវិមាន សហគមអឺរ៉ុប និងសភាសហគមអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ថ្កោលទោសការរំលាយគណបក្សសង្រ្គោះជាតិ ពីតុលាការអាយ៉ងនៃរបបភ្នំពេញ និងជាពិសេសបានប្រកាសបដិសេធរួចជាស្រេចថាការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខនឹងមិនមានភាពស្របច្បាប់ឡើយ។

សេចក្តីប្រកាសថ្កោលទោស និងបដិសេធនេះបានបញ្ជាក់ប្រាប់យើងឲ្យដឹងច្បាស់ថា រដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជននាពេលអនាគតនឹងបាត់បង់នូវភាពស្របច្បាប់របស់ខ្លួននៅលើឆាកអន្តរជាតិ បាត់បង់កៅអីរបស់ខ្លួននៅអង្គការសហប្រជាជាតិ បាត់បងទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាមួយសមរដ្ឋអាមេរិក និង សហគមអឺរ៉ុប បាត់បង់ភាពស្របច្បាប់របស់ខ្លួននៅសមាគមអាស៊ាន ទំនាក់ទំនងការទូត និងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសក្នុងសមាគមអាស៊ាន (អាចលើកលែងយួន)។

មានន័យថា រដ្ឋាភិបាលមេចោរ ហ៊ុន សែន នឹងនៅឯកោ ហើយ ជិវិតនយោបាយ ហ៊ុន សែន នឹងត្រូវបញ្ចប់ប្រសិនបើមិនព្រមចុះចាញ់តាមការទទួលយកលក្ខខណ្ឌរបស់អន្តរជាតិនាពេលនោះ។

សូមបញ្ជាក់ផងដែរថា តាមរយៈសេចក្តីប្រកាសទាំងនេះផងដែរ វានឹងក្លាយទៅជាអាវុធដ៏សំខាន់របស់យើងដែលជាខ្មែរក្រៅស្រុក ក្នុងការបំពេញការងារ ស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាផងដែរ។ យើងនឹេងប្រើប្រាស់ឆន្ទៈនៃសេចក្តីថ្លែងការទាំងនេះឲ្យក្លាយទៅជាគន្លឹះយុទ្ធសាស្រ្ត សកម្មភាព និងលទ្ធផល សម្រាប់លទ្ធិប្រជាធិបតេយ្យ សន្តិភាពពិត ឯករាជ្យភាពពិតប្រាកដជូនមាតុភូមិខ្មែរដ៏កំសត់នៃយើងនាពេលអនាគត។

សូមជនរួមឈាមខ្មែរ រឹងមាំ និងរួមសាមគ្គីឡើង ហើយពួកយើងនឹងបន្តការងារនេះជាដំណាក់ៗរហូតបានជោគជ័យចាប់ពីពេលនេះតទៅ។

ដោយសេចក្តីគោរព ពី ខ្មែរ សុវណ្ណភូមិ





Previous Post
Next Post

post written by:

0 ความคิดเห็น: