វាសនាចុងក្រោយនៃជីវិតរបស់ចមជនផ្តាច់ការ ឧក្រិដ្ឋជនសង្រ្គាមបូស្នៀ-ក្រូអាត ដោយការផឹកថ្នាំពិសធ្វើអត្តឃាតខ្លួនឯង ក្នុងបន្ទប់សវនាការតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ!!
ស្លូបូដាន់ ប្រាលចាក (Slobodan Praljak) កើតនៅថ្ងៃទី២ មករា ១៩៤៥ និងស្លាប់ថ្ងៃទី២៩ វិច្ឆិកា ២០១៧ ដោយការលេបថ្នាំសំលាប់ខ្លួននៅក្នុងបន្ទប់តុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីតុលាការកាត់ក្តីលោកឲ្យជាប់គុក២០ឆ្នាំ ពីបទឧក្រិដ្ឋកម្មសង្រ្គាមទាក់ទងនឹងការកាប់សំលាប់រង្គាលជនជាតិបូស្នៀកាន់សាសនាអ៊ីស្លាម ក្នុងកំឡុងពេលនៃសង្រ្គាម បូស្នៀ-ក្រូអាត ( Croat–Bosniak War) ពីឆ្នាំ១៩៩២ -១៩៩៤។
លោក ស្លូបូដាន់ ប្រាលចាក ជាជនជាតិ បូស្នៀ-ក្រូអាត។ លោកជា វិស្វ័ករ អគ្គនាយកស្ថានីយ៍ទូរទស្សន៍ និងជាអ្នកជំនួញ។ ពីឆ្នាំ១៩២ មកដល់ឆ្នាំ១៩៩៥ ស្លូបូដាន់ ជាឧត្តមសេនីយ៍ នៃកងទ័ពក្រូអាត និងក្រុមប្រឹក្សាការពារជាតិក្រូអាត។ ស្លូបូដាន់ ប្រាលចាក បានព្រមចូលខ្លួនទៅកាត់ទោសនៅតុលកាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ២០០៤។ នៅឆ្នាំ២០១៣ ក្តីរបស់លោក ត្រូវបានកាត់ទោស និងសម្រេចឲ្យលោកជាប់គុក២០ឆ្នាំ លោកមិនព្រម និងសុំប្តឹងតវ៉ា ហើយនៅឆ្នាំ២០១៧នេះ រឿងក្តីបានកាត់សារជាថ្មីឡើងវិញ និងរក្សាសេចក្តីសម្រេចកាលពីឆ្នាំ២០១៣ទុកនៅដដែល។ ស្លូបូដាន់ ខកចិត្ត ក៏ផឹកថ្នាំពិសសំលាប់ខ្លួនឯងទៅ។
បញ្ជាក់៖ ការធ្វើអត្តឃាតខ្លួនឯងរបស់ឧក្រិដ្ឋជនសង្គ្រាមរូបនេះ បានធ្វើឲ្យឧក្រិដ្ឋកម្មអន្តរជាតិ(ICC)របស់អង្គការសហប្រជាជាតិ ធ្លាក់ទៅក្នុងសភាពច្របូកច្របល់ នៅក្នុងដំណើរការក្ដីចុងក្រោយរបស់ខ្លួន។
ដោយបានដកស្រង់សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋក្រូអាត ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក ស្លូបូដាន់ ប្រាលចាក អាយុ ៧២ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីលោកផឹកទឹកថ្នាំពិសក្នុងដបខ្មៅមួយ នៅឯសវនាការតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ សម្រាប់ការកាត់ក្ដីអតីតរបបដឹកនាំយូកូស្លាវី។
បន្ទាប់ពីក្រុមចៅក្រមសម្រេចតម្កល់ទោសលោកដែលបានសម្រេចឲ្យជាប់គុក ២០ឆ្នាំកាលពីឆ្នាំ២០១៣នោះ លោក ប្រាលចាក អតីតមេបញ្ជាការយោធាក្រូអាតបូស្នី បានស្រែកទាំងកំហឹងថា រូបលោកមិនមែនជាឧក្រិដ្ឋជននោះទេ ហើយលោកច្រានចោលសេចក្ដីសម្រេចរបស់តុលាការ។
បន្ទាប់មក លោកក៏បានលើកទឹកថ្នាំពិសមួយដបតូចផឹក នៅក្រោមការតាមចាប់រូបភាពពីកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានដាក់នៅក្នុងបន្ទប់សវនាការ សម្រាប់កាត់ក្ដីមេដឹកនាំនយោបាយ និងយោធាបូស្នៀ-ក្រូអាត ៦រូប។
សវនាការនោះ បន្ទាប់មកត្រូវបានលើកពេលជាបន្ទាន់ បន្ទាប់ពីមេធាវីរបស់លោក ប្រាលចាក ស្រែកថា កូនក្ដីលោកបាននិយាយថា បានផឹកថ្នាំពិស។
អាជ្ញាធរប្រទេសហូឡង់ នៅពេលនេះ បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតមួយទៅក្នុងករណីនេះ៕
0 ความคิดเห็น: