ង្វៀន ជីវិញ ឬ ដាំ ញ៉ាក អនុរដ្ឋមន្រ្តីក្រសួងការពារជាតិយួន សព្វថ្ងៃ ពាក់ផ្កាយ៣ គឺជាកូនអតីតឧត្តមសេនីយ៍ផ្កាយ៥ រដ្ឋមន្រ្តីក្រសួងការពារជាតិយួនខាងជើងឈ្មោះ Nguyen Chi Thanh។ Nguyen Chi Thanh បានក្ស័យក្នុងការដឹកនាំទ័ពយួនខាងជើងមកវាយយួនសេរី យួនខាងត្បូងឆ្នាំ ១៩៦៧។
ដោយសារតែឪពុករបស់ខ្លួនជាអតីតមេទ័ព និងរដ្ឋមន្រ្តីការពារជាតិ បក្សកុម្មុយនីស្ត ង្វៀន ជីវិញ ត្រូវបានបក្សយកមកទំនុកបម្រុង និងលើកតម្កើង ឲ្យរៀនសូត្រ និងតែងតាំងការងារជាបន្តបន្ទាប់។ ក្រៅពីនេះ ង្វៀន ជីវិញ ពេលនេះក៏មានទ្រព្យសម្បត្តិមហាសាសលផងដែរក្រោមគោលនយោបាយបក្សកុម្មុយនីស្តផ្តល់សិទ្ធិឲ្យថ្នាក់ដឹកនាំបក្សឬសមាជិកគ្រួសារថ្នាក់ដឹកនាំបក្សមានបុព្វសិទ្ធរកស៊ីពង្រឹងសេដ្ឋកិច្ចខ្លួន។
សូមបញ្ជាក់ថា មុនឡើងធ្វើជាអនុរដ្ឋមន្រ្តីការពារជាតិ ង្វៀន ជីវិញ គឺ ប្រធាន ដីបេ កងទ័ព ហើយទោះបីជាសព្វថ្ងៃជាអនុរដ្ឋមន្រ្តីការពារជាតិក៏ដោយ តែ ង្វៀន ជីវិញ មានសិទ្ធិ និងអំណាចធំជាងរដ្ឋមន្រ្តីការពារជាតិទៅទៀត។ ជារួម ង្វៀន ជីវិញ ឡើងធំដោយគ្មានប្រវត្តិច្បាំង ឬតស៊ូអ្វីឡើយ តែឡើងធំនៅតែក្នុងបន្ទប់ការិល័យប៉ុណ្ណោះ ពោលឡើងដោយស៊ីកេរ្តិ៍ឈ្មោះខ្មោចឪ។ នេះហើយជាសារជាតិពួកកុម្មុយនីស្ត ហើយវាមិនខុសគ្នានឹងនៅស្រុកខ្មែរទេ ជាកើស្តែងដូចកូនត្រកូលហ៊ុន និង ត្រកូល ស ត្រកូល ទា ត្រកូល សុខ ត្រកូល សាយ។ល។ និង។ល។ (( ខ្មែរ សុវណ្ណភូមិ ))
0 ความคิดเห็น: