តាមទាន់ជាន់កែង កណ្ឌកេន កណ្ឌកុទ្ធរណំ បន្លាមុតយកបន្លាជោះ សែនពន្យុះអាមេរិកនិងសហភាពអឺរ៉ុបឲ្យពន្លឿនការដាក់ទណ្ឌកម្ម ប៉ះចំឆានី ឆាខ្ញីម្ទេសប្រកាសខ្យល់ព្យុះភ្លៀងផ្គរ គាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោរ ដួលបះជើងច្រោង !
បន្ទាប់ពីសំណាក់ព័ត៌មាននានារបស់ខ្មែរ ទាំងក្នុងស្រុកនិងក្រៅស្រុក បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាត ស្ដីពីប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោរ ហ៊ុន សែន ពន្យុះអាមេរិកនិងសហភាពអឺរ៉ុបឲ្យបង្កកទ្រព្យ ថាមេដឹកនាំខ្មែរណាយកលុយទៅផ្ញើនៅអាមេរិកគឺឆ្កួតសុទ្ធ និងសំពងក្បាលមន្ត្រីស៊ីភីភីរបស់ខ្លួន ថាបើវាយកលុយទៅផ្ញើនៅអឺរ៉ុបនិងអាកាំង គឺភ្លើសុទ្ធ!។
ភ្លាមៗនោះ លោកឆាំ ឆានី ក៏បញ្ចេញក្បាច់ តាមទាន់ជាន់កែង កណ្ឌកេន កណ្ឌកុទ្ធរណំ-បន្លាមុតយកបន្លាជោះ តាមពន្យុះប្រកាសខ្យល់ព្យុះភ្លៀងផ្គរ គាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន រឿងអីមិនតេជោរសែន ដួលបះជើងច្រោង!។ សារពេញទាំងស្រុងពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកឆាំ ឆានី ចុះផ្សាយថ្មីៗនេះ បានអោយដឹងយ៉ាងដូច្នេះថា៖ ប្រកាសគាំទ្រ
ខ្ញុំ ឆាំ ឆានី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៥ ធ្នូ ២០១៧ ដែលសម្តេចសុំឲ្យ អាមេរិក និងសហគមន៍អឺរ៉ុប ពន្លឿនការដាក់ទណ្ឌកម្មសេដ្ឋកិច្ច បិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំពុករលួយនៅកម្ពុជា ដែលរួមទាំងសម្តេច និងក្រុមគ្រួសារ ផងដែរ ។
ដោយយោងលើប្រសាសន៍ របស់សម្តេចនៅពេលនេះ ខ្ញុំសូមអំពាវនាវដល់មន្ត្រីធំៗនៃរដ្ឋាភិបាលខ្មែរ មេៗប៉ូលីស ទាហាន ក្រុមយុវជន សហជីពកម្មករ គ្រូបង្រៀន មន្ត្រីរាជាការស៊ីវីល និងអង្គការសង្គមស៊ីវីល ដែលជានិច្ចកាល តែងតែប្រកាសគាំទ្រប្រសាសន៍សម្តេច សូមមេត្តាចូលរួមធ្វើញត្តិ ប្រកាសគាំទ្រឲ្យបានគ្រប់ៗគ្នា ដើម្បីជួយជំរុញ អាមេរិក និងសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច បិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ មេដឹកនាំខ្មែរសមតាមបំណងរបស់សម្តេចនៃយើង ។
អាស្រ័យហេតុនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីធំៗនៃរដ្ឋាភិបាលខ្មែរ មេៗប៉ូលីស ទាហាន ក្រុមយុវជន សហជីពកម្មករ គ្រូបង្រៀន មន្ត្រីរាជាការស៊ីវីល និងអង្គការសង្គមស៊ីវីល មេត្តាចូលរួមធ្វើញត្តិគាំទ្រ ប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីេតជោ ហ៊ុន សែន ដើម្បីជួយជំរុញ អាមេរិក និងសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច បិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ មេដឹកនាំខ្មែរសមតាមបំណងរបស់សម្តេច កុំបីអាក់ខាន ៕
១៦ ធ្នូ ២០១៧ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ឆាំ ឆានី
0 ความคิดเห็น: