ស្ថានការណ៍នយោបាយក្នុងប្រទេសកំពុងឡើងកំដៅ រត់ថាភិបោលតេជោរក៏ឡើងដៃ៖ កម្ពុជានិងវៀតណាមកំពុងពន្លឿនការបោះបង្គោលព្រំដែន ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម!-Cambodia border With Vietnam
ប្រភពព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក Ren Hok ចុះផ្សាយថ្មីៗនេះ បានអោយដឹងយ៉ាងដូច្នេះថា៖ កម្ពុជានិងវៀតណាមកំពុងពន្លឿនការបោះបង្គោលព្រំដែន ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ នឹងត្រូវបញ្ចប់ នៅមុនត្រីមាសទី១ ឆ្នាំ២០១៨ ខាងមុខនេះ។
សារព័ត៌មានដែលស្និទ្ធ នឹងរដ្ឋាភិបាលបានដកស្រង់សម្តីរបស់ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចុះផ្សាយថា គណៈកម្មាធិការ
ព្រំដែនកម្ពុជា ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម រវាងកម្ពុជា-វៀតណាម និងការសាងសង់ផ្លូវនៅតាមព្រំដែននៅខេត្តរតនគិរីរបស់កម្ពុជា និងខេត្តកន់ទុំ រួមទាំងខេត្តយ៉ាឡាយ របស់វៀតណាម។
លោកស្រី កុយ ពិសី បញ្ជាក់ថា លទ្ឋផលដែលភាគីទាំងពីរបានសម្រេច រហូតមកដល់ពេលនេះ គឺការបោះបង្គោលព្រំដែនធំបានចំនួន ៨២ភាគរយ និងបង្គោលព្រំដែនបំពេញបន្ថែមបានចំនួន ៥៦ភាគរយទៀត។ លោកស្រីបញ្ជាក់ថានៅសល់តែ៤៤ភាគរយទៀតប៉ុណ្ណោះ គឺ ភាគីទាំងពីរ នឹងខិតខំឱ្យបញ្ចប់នៅមុនត្រីមាសទី១ ឆ្នាំ២០១៨។ រហូតមកទល់ពេលនេះ កម្ពុជា និងវៀតណាម បោះបង្គោលព្រំដែនរួមគ្នា ចំនួន ៣១៤ បង្គោល ដែលសម្រេចបាន ៨៤ភាគរយហើយ។
កាលពីថ្ងៃទី២១ កន្លងទៅរដ្ឋាភិបាលបានបោះបង្គោលព្រំដែន នៅខេត្តមណ្ឌលគិរី និងខេត្ត ដាក់ឡាក់-ដាក់ណុង-ប៊ិនភឿករបស់វៀតណាម។ លើសពីនេះ ទៅទៀត កម្ពុជាក៏កំពុងការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនមួយ នៅតំបន់នេះផងដែរដើម្បីអភិវឌ្ឍនៅតាមតំបន់ព្រំដែន។ ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន អះអាងថា ការបោះបង្គោលព្រំដែនរវៀងកម្ពុជា និងវៀតណាមធ្វើឡើងដោយគ្មាន តម្លាភាពស្របពេលដែលស្ថានការរបស់ប្រទេសកំពុងឡើងកំដៅ។ ពួកគេរិះគន់ថាការបោះបង្គោលព្រំដែននេះធ្វើឡើងដោយគ្មានវត្តមាន គណបក្សប្រឆាំង ឬក្រុមអ្នកជំនាញឯករាជ្យចូលរួមឃ្លាំមើលនោះឡើយ៕
ប្រភព៖ Ren Hok
0 ความคิดเห็น: