วันพุธที่ 20 ธันวาคม พ.ศ. 2560

ស្វែងយល់៖ បើតាម ហ៊ុន សែន គឺខ្មែរយកអ្នកជួយពិតប្រាកដជាសត្រូវ និងយកឃាតករជាមិត្តហើយ!


ស្វែងយល់៖ បើតាម ហ៊ុន សែន គឺខ្មែរយកអ្នកជួយពិតប្រាកដជាសត្រូវ និងយកឃាតករជាមិត្តហើយ!

ក្នុងគោលនយោបាយទទួលខុសត្រូវជួយកសាងកម្ពុជាឡើងវិញ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស សហរដ្ឋអាមេរិក និងសហគមអឺរ៉ុបបានឈានដល់ការលើកលែងពន្ធការនាំចូលទំនិញពីកម្ពុជា ដោយពន្ធនាំចូលអាមេរិកក្នុង១ឆ្នាំៗមានទឹកប្រាក់ប្រហែល៣០០លានដុល្លារ ត្រូវអាមេរិកមិនយកពីកម្ពុជា។ ចំណែកខាងសហគមអឺរ៉ុប ប្រាក់ពន្ធនាំចូលក្នុង១ឆ្នាំជាង៦៧៦លានដុល្លារក៏ត្រូវកាត់ចោលមិនយកពីកម្ពុជាផងដែរ។

តាមរយៈគោលនយោបាយនៃការលើកលែងពន្ធនេះដែរ វាបានបង្កលក្ខណៈឲ្យពលរដ្ឋកម្ពុជាមានការងារធ្វើរាប់សែននាក់ ហើយចំណូលដល់ពលរដ្ឋខ្មែរដែលធ្វើកម្មកររោងចក្រពីការអនុពន្ធនេះក្នុងមួយឆ្នាំៗមានចន្លោះពី៥០០ ទៅ៦០០លានដុល្លារ។ បន្ថែមពីលើនេះ អាមេរិកនិងសហគមអឺរ៉ុបក៏បានផ្តល់ជំនួយផ្សេងៗទៀតដល់រដ្ឋាភិបាលកម្ពុជាថែមទៀតមានទឹកប្រាក់រាប់រយលានដុល្លារក្នុង១ឆ្នាំៗ ដែលជាជំនួយឥតសំណងទាំងអស់។

ជាសរុប អាមេរិក និងសហគមអឺរ៉ុបជួយកម្ពុជាក្នុង១ឆ្នាំៗគិតជាទឹកប្រាក់គឺប្រហែលជា២០០០លានដុល្លារ ដោយមិនបានមកសុំប្តូរជាមួយដីសម្បទាន រ៉ែសម្បទាន ភ្នំសម្បទាន កោះសម្បទាន ព្រៃសម្បាទាន ដូចចិនឡើយ តែសុំតែម្យ៉ាងគត់គឺគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងកុំធ្វើបាបខ្មែរដូចគ្នាតទៅទៀតប៉ុណ្ណោះ។

ដោយឡែកខាងចិន វិញ មួយឆ្នាំៗបានផ្តល់លុយកម្ចីឲ្យ ហ៊ុន សែន ដោយគ្មានលក្ខខណ្ឌប្រហែលជា១០០០លានដុល្លារ បានទាំងការប្រាក់ បានទាំងដើម ហើយលុយខ្ចីនោះ ចិនយកទៅវិញទាំងអស់តាមរយៈក្រុមហ៊ុនចិននៅកម្ពុជា។ លើសពីនេះចិនតែងសុំសម្បទានគ្រប់យ៉ាងពីខ្មែរ បំផ្លាញគ្រប់វិស័យ មិនដែលគិតពីសិទ្ធិមនុស្ស ហើយបន់ឲ្យតែខ្មែរទាស់គ្នា អាលនឹងលោតចូលមកបែងចែកខ្មែរ និងញុះញង់ឲ្យខ្មែរបែងចែកបក្សឲ្យខ្មែរកាន់តែមានជម្លោះបន្លែមប៉ុណ្ណោះដោយមិននិយាយពីគោលការណ៍រួម ឬតំលៃរួមនៃសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងគិតពីជាតិសាសន៍ខ្មែរតែមួយដូចអាមេរិក និងសហគមអឺរ៉ុបឡើយ។ ទាំងនេះមិននិយាយដល់រឿងចិននៅពីក្រោយរបបខ្មែរក្រហមនាអតីតកាលផង។

ដូច្នេះ សូមជនរួមឈាមខ្មែរស្វែងយល់ពីរឿងនេះ និងរួមគ្នាផ្លាស់ប្តូរដើម្បីជាតិយើង និងអនាគតកូនចៅរបស់យើងទាំងអស់គ្នា។ (( ខ្មែរ សុវណ្ណភូមិ))







Previous Post
Next Post

post written by:

0 ความคิดเห็น: