អុញនោះ! ក្ដៅៗ បែកធ្លាយទៀតហើយ ញាតិបងប្អូនអើយ សារពីរដ្ឋមន្ត្រីម្នាក់បង្ហើបពីរឿង ហ៊ុន សែន ឡើងសម្ពាធន៍ឈាមខ្ពស់ ព្រោះក្រោធខឹងសម្បា អាមេ បោះដុំភ្លើង និងអាមេ រុញស៊ីក្លូចូលឡាន!
រដ្ឋមន្ត្រីប្រតិភូអមរដ្ឋាភិបាលម្នាក់បានឲ្យដឹងថា នៅពេលនេះ ហ៊ុន សែន កំពុងទល់ច្រក ព្រោះតែរងនូវសម្ពាធដ៏ធ្ងន់ធ្ងរពីសហគមន៏អន្តរជាតិ និងពួកឧកញ៉ា ព្រមទាំងមន្ត្រីអ្នកមានលុយក្នុងបក្សប្រជាជន រួមទាំងកូនប្រពន្ធផងដែរ ដែលកំពុងប្រឈមខាតបង់លុយកាក់រាប់រយលានដុល្លារពីការនាំចេញទំនិញពីកម្ពុជា និងលុយដែលលាក់ទុកនៅបរទេស ។
ដោយរងសម្ពាធពីគ្រប់ទិសទី បានធ្វើឲ្យ ហ៊ុន សែន ឡើងសម្ពាធន៍ឈាម ហើយខឹង ស៊ឹក ប៊ុនហុក ដែលជាមេនាំភ្លើង ក្នុងការកំទេច CNRP និង ប្រាក់ សុខុន យ៉ាងខ្លាំង ដោយនិយាយទាំងកំហឹងថា " អញខំតែងតាំងអាហុក អោយវាជួយសារេសន្លឹកឆ្នោតអោយអញ តែវាបែរជាបោះដុំភ្លើងអោយអញវិញ ធ្វើអោយពិភពលោក និង រាស្ត្រមួយចំហៀងនគរស្អប់អញ ដោយសាររឿងរំលាយបក្សគេ ហើយក្រុមវាអង្គុយចាំស៊ីឡាក ។ អញខំទុកចិត្តអាខុន អោយវាជួយឡង់សេ ម៉ាណែត រឿងជួយខ្មែរនៅអាមេរិក តែវាបែរជា រុញស៊ីក្លូចូលឡាន អោយអាមេរិកបិទវិហ្សា មន្ត្រីការទូតជាន់ខ្ពស់អស់ " ។
ប្រភពពីមន្ត្រីដដែលបានបន្តថា “ ពេលនេះមន្ត្រីជើងក្រោមនៅក្រសួងការបរទេស បានត្រូវមន្ត្រីថ្នាក់លើ ចលនាអោយធ្វើបាតុកម្មទម្លាក់រដ្ឋមន្ត្រី ព្រោះបាត់បង់សិទ្ធទៅមើលកូនចៅ ដែលកំពុងរៀននៅអាមេរិក “ ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: