ក្ដៅៗហុយៗ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ-UN concern Cambodia rights.
ក្ដៅៗហុយៗ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ-UN concern Cambodia rights.
អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើឲ្យអាជ្ញាធរនៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី១៨ ខែធ្នូ អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្វាហាន អាស៊ីស ហាក់ (Farhan Aziz Haq) បញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយទែរ៉េ (Antonio Guterres) ព្រួយបារម្ភ អំពីបញ្ហារឹតត្បិតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសារតែការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល នៅពេលដែលការបោះឆ្នោតជាតិឆ្នាំ ២០១៨ កាន់តែខិតចូលមកដល់បែបនេះ។
លោក ហ្វាហាន អាស៊ីស ហាក់ (Farhan Aziz Haq) បន្តថា អង្គការសហប្រជាជាតិ ចង់ឃើញបរិយាកាសនយោបាយ មានភាពល្អប្រសើរជាងនេះ ជាពិសេស មិនត្រូវមានការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យបែបនេះនោះទេ។ លោកក៏ចង់ឃើញ ភាគីដែលពាក់ព័ន្ធទាំងអស់ នាំគ្នាស្វះស្វែងរកកិច្ចចរចា ដើម្បីស្តារស្ថានការណ៍នេះ ឲ្យមានភាពសុខសន្តិភាព និងស្ថេរភាពសង្គមឡើងវិញ។
បញ្ហានៃការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ ក៏នឹងយកទៅពិភាក្សានៅថ្ងៃទី១៩ ខែធ្នូនេះ នៅស្ថានបេសកកម្មអចិន្ត្រៃយ៍សហរដ្ឋអាមេរិក នៅអង្គការសហប្រជាជាតិ។
តំណាងគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា និងតំណាងអង្គការសង្គមស៊ីវិលពីររូបគឺលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និង លោក ជន ស៊ីហ្វតុន (John Sifton) តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នឹងចូលរួមឆ្លើយបំភ្លឺ។
អ្នករាយការណ៍ព័ត៌មានរបស់អាស៊ីសេរី គឺលោក ជុន ច័ន្ទបុត្រ និងក្រុមការងារ ក៏នឹងចុះទៅយកព័ត៌មានផ្ទាល់ដល់ទីនោះ។ អាស៊ីសេរី នឹងផ្សាយពីកិច្ចប្រជុំនេះ តាមទំព័រ (Facebook) នៅល្ងាចថ្ងៃអង្គារទី១៩ ធ្នូ ហើយព័ត៌មានលម្អិតពីវេទិកានេះ នៅផ្សាយព្រឹកថ្ងៃ ពុធ ទី២០ធ្នូ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: