ក្ដៅៗ! ព្រោះបែកបាក់ផ្ទៃក្នុង អតីតបុរសខ្លាំងនៃប្រទេសយ៉េមែន ដែលក្ដាប់អំណាចរយៈពេល៣៣ឆ្នាំ គឺលោកអាលី អាប់ឌុលឡា សាឡេះ (Ali Abdullah Saleh) ត្រូវបានសម្ព័ន្ធមិត្តបាញ់សម្លាប់កាលពីថ្ងៃច័ន្ទបន្ទាប់ពីកើតជម្លោះផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ! (មានវីដេអូឃ្លិប)
អតីតបុរសខ្លាំងនៅប្រទេសយ៉េមែនគឺលោកអាលី អាប់ឌុលឡា សាឡេះ (Ali Abdullah Saleh) ត្រូវបានសម្ព័ន្ធមិត្តបាញ់សម្លាប់កាលពីថ្ងៃច័ន្ទបន្ទាប់ពីជម្លោះផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ លោកបានកាន់អំណាចរយៈពេល៣៣ឆ្នាំរហូតដល់ត្រូវទម្លាក់ក្នុងបដិវត្តន៍រដូវផ្ការីកនៅអារ៉ាប់។
អតីតប្រធានាធិបតីប្រទេសយេម៉ែន លោក Ali Abdullah Saleh ត្រូវបានសម្លាប់នេះបើតាមការអះអាងពីគណបក្សរបស់លោកកាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយមានវីដេអូបង្ហាញសាកសពរបស់លោក ត្រូវបានផ្សព្វផ្សាយនៅពាសពេញបណ្តាញសង្គម។
លោក Faiqa al-Sayyid មេដឹកនាំគណបក្សសមាជមហាជន ឬ General People's Congressបានស្តីបន្ទោសក្រុមឧទ្ទាមHouthi លើករណីការស្លាប់របស់លោកSaleh ដែលបានកើតឡើងនៅភាគខាងត្បូងរដ្ឋធានី Sana'a។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «លោក Saleh ទទួលរងគ្រោះថ្នាក់នៅក្នុងបុព្វហេតុការពារប្រទេស»។
លោក Saleh វ័យ៧៥ឆ្នាំបានដឹកនាំប្រទេសយេម៉ែនអស់រយៈពេលជាងបីទសវត្សរ៍ មុននឹងលោកត្រូវបានគេបណ្តេញចេញក្រោមសម្ពាធនយោបាយដ៏ខ្លាំងក្លាក្នុងឆ្នាំ២០១២ ប៉ុន្តែលោកនៅតែបន្តប្រើប្រាស់អំណាចរបស់លោកនៅពីក្រោយ ដោយបានបង្កើតឧបសម្ព័ន្ធមួយជាមួយក្រុម Houthis ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។
ការស្លាប់របស់លោកកើតឡើងពីរថ្ងៃបន្ទាប់ពីមានការបែកបាក់ក្នុងសម្ព័ន្ធនេះ។ កាលពីថ្ងៃសៅរ៍កន្លងទៅ លោក Saleh បានប្រកាសដកខ្លួនចេញពីក្រុមឧទ្ទាម Houthi និងបានស្នើឲ្យមានការស្តារឡើងវិញនូវចំណងទាក់ទងជាមួយប្រទេសអារ៉ាប៊ីសាអូឌីត។
ក្រុមឧទ្ទាមនេះកាលពីព្រឹកថ្ងៃចន្ទ បានប្រកាសពីការស្លាប់របស់លោក ដោយបានអះអាងថាលោកSaleh ត្រូវបានគេសម្លាប់នៅពេលដែលលោកកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលក្រុមនេះហៅការស្លាប់របស់លោកSaleh ថាជាការបរាជ័យនូវអ្វីដែលពួកគេហៅថាជាការប៉ុនប៉ងធ្វើ «រដ្ឋប្រហារ» របស់លោក Saleh ប្រឆាំងនឹង «សម្ព័ន្ធមិត្តដែលលោកមិនដែលមានភាពជឿជាក់នោះ»។
ភាគីទាំងពីរបានចងសម្ព័ន្ធភាពជាមួយគ្នាកាលពីបីឆ្នាំកន្លងទៅ និងបានធ្វើការបោសសម្អាតនៅទូទាំងរដ្ឋធានី Sana'a និងបានបង្ខំឲ្យលោកប្រធានាធិបតី Abdu Rabu Mansour Hadi ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ ចាកចេញពីប្រទេស និងស្វែងរកអន្តរគមន៍ផ្នែកយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត៕
ប្រភព៖ វីអូអេខ្មែរ
0 ความคิดเห็น: