วันเสาร์ที่ 2 ธันวาคม พ.ศ. 2560

សម្ដាចម៍តេជោរសែន ​ផ្លាស់ចិត្ត​​​ ថានឹងមិនកម្ទេចសំបុកអូន​ CCHR នោះទេ! ព្រោះមើលពីក្រោយឃើញថាដំណើរគូទអូនល្អ!!


សម្ដាចម៍តេជោរសែន ​ផ្លាស់ចិត្ត​​​ ថានឹងមិនកម្ទេចសំបុកអូន​ CCHR នោះទេ! ព្រោះមើលពីក្រោយឃើញថាដំណើរគូទអូនល្អ!!

សម្ដាចម៍តេជោរហ៊ុន សែន នាយករដ្ឋមន្រ្តីមេចោរនៃកម្ពុជរដ្ឋ បានប្រកាសសម្រេចថា នឹងមិនបិទបញ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នោះទេ ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក (ហ្វ្រែសញ៉ូ) ចុះផ្សាយថ្មីៗនៅល្ងាចថ្ងៃសៅរ៍នេះ ។

ថ្លែងនៅល្ងាចថ្ងៃសោរ៍នេះ លោកនាយករដ្ឋមន្រ្តីចោរ ហ៊ុន សែន បានប្រកាសថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងមិនត្រូវបានបិទទេ ក្រោយពីមានការស្រាវជ្រាវឃើញថា មជ្ឈមណ្ឌលនេះមានសកម្មភាពល្អ ជួយលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ លោកបញ្ជាក់ថា ស្ថាប័ន នៃអង្គការក្រៅរដ្ឋាភិបាលមួយនេះ ក្រោយក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតហើយរកឃើញថា មិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិណាមួយនោះឡើយ ។

មុនប្រកាសថា មិនបិទលោកនាយករដ្ឋមន្រ្តីចោរ ហ៊ុន សែន ធ្លាប់បានអះអាងថា ស្ថាប័នអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយនេះ មិនបានធ្វើដើម្បីខ្មែរឡើយ ប៉ុន្តែស្ថាប័នមួយនេះ គឺធ្វើតាមការបង្គាប់បញ្ជាពីបរទេសច្រើនជាង ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៦ វិច្ឆិកា កន្លងទៅនេះ នៅក្នុងពិធីជួបជាមួយនឹងកម្មករ កម្មការិនី។ ដូច្នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ត្រូវតែបិទអង្គការមួយនេះចោល ។

ក្រោយការប្រកាសរបស់លោកនាយរកដ្ឋមន្រ្តីចោរ ហ៊ុន សែន ជុំវិញការប៉ន់ប៉ងបិទស្ថាប័នអង្គការក្រៅរដ្ឋាភិបាលមួយនេះ អង្គការអន្តរជាតិប្រមាណជាជាង១០០ កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានចេញ សេចក្ដីថ្លែងការណ៍មួយថ្កោលទោសលើករណីនេះយ៉ាងដាច់អហង្ការ ។ យ៉ាងណាក៏ដោយចុះ លោកនាយករដ្ឋមន្រ្តីចោរ ហ៊ុន សែន នៅល្ងាចថ្ងៃសោរ៍នេះ ក៏បានប្រកាសអោយស្ថាប័នមួយនេះបានបន្តការងារ របស់ពួកគេជាធម្មតាឡើងវិញ ៕ 










ប្រភពដើម៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
Previous Post
Next Post

post written by:

0 ความคิดเห็น: