ហ៊ុនសែន គំរាមរឿងសង្គ្រាមវាយខ្មែរសាំៗសាកៗ, បណ្ដាអ្នកវិភាគនយោបាយ ថាសារនយោបាយរបស់តេជោរ អ្នកមានញាណទី៦ភ្នែកទោល គឺរបៀបប្រជាភិថុតិ ដើម្បីកម្លាចប្រជាពលរដ្ឋខ្មែរ កុំឲ្យងាកចេញពីគោលនយោបាយបក្សកាន់អំណាចប៉ុណ្ណោះ!!
ប្រភពពីវិទ្យុអាស៊ីសេរី បានអោយដឹងថា៖ លោក ហ៊ុន សែន គំរាមជាថ្មីពីផលលំបាកនៃប្រទេសដែលកើតសង្គ្រាម
លោក ហ៊ុន សែន គំរាមជាថ្មីទៀតថា កាលណាប្រទេសមានសង្គ្រាមនឹងផ្ដល់ផលលំបាកខ្លាំងណាស់ ទាំងការរស់នៅ និងជីវិត។ អ្នកវិភាគនយោបាយយល់ឃើញថា សារនយោបាយរបស់លោក ហ៊ុន សែន គឺរបៀបប្រជាភិថុតិ ដើម្បីកម្លាចពលរដ្ឋកុំឲ្យងាកចេញពីគោលនយោបាយបក្សកាន់អំណាចប៉ុណ្ណោះ។
ការប្រកាសថា ប្រទេសនឹងមានសង្គ្រាម ឬបើមានសង្គ្រាម អ្នកដែលរងគ្រោះជាងគេគឺពលរដ្ឋទៅវិញទេជាដើមនោះ វាពុំមែនជារឿងថ្មីឡើយសម្រាប់លោកនាយករដ្ឋមន្ត្រី ហើយក៏ជាហេតុផលនយោបាយមួយក្នុងចំណោមហេតុផលនយោបាយដទៃទៀតដែលលោក ហ៊ុន សែន ត្រៀមធ្វើឲ្យពលរដ្ឋខ្លាចរួចជាស្រេច ដើម្បីឈានទៅកាន់អំណាចបន្តទៀតនៅអាណត្តិទី៦ ខាងមុខនេះ។
ការអះអាងដូចនេះរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពេលដែលលោកចុះជួបកម្មកររាប់ពាន់នាក់កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ។ លោកនាយករដ្ឋមន្ត្រីដែលរងការរិះគន់ថា ជាអ្នកនយោបាយដែលក្រាញអំណាចបានថ្លែងនៅចំពោះមុខកម្មកររោងចក្រថា កម្ពុជាធ្លាប់ឆ្លងកាត់របបជូរចត់នៅក្នុងអតីតកាលល្មមគ្រប់គ្រាន់ហើយ។
ប្រធានគណបក្សប្រជាជនកម្ពុជា រូបនេះយល់ឃើញថា នៅពេលប្រទេសមានសង្គ្រាម អ្វីៗនឹងត្រូវបាត់បង់ ទាំងឱកាសនៃការវិនិយោគ និងការអប់រំក៏មិនអាចដំណើរការបានដែរ៖ «ដំណើរការអភិវឌ្ឍន៍សង្គមដើម្បីអភិវឌ្ឍន៍ភាពក្រីក្រ។ វាចាប់ផ្ទៃបានតែក្នុងប្រទេសមានសន្តិភាពប៉ុណ្ណោះ ប៉ុន្តែវាមិនចាប់ផ្ទៃក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។ អតីតកាលនៃប្រទេសកម្ពុជា បានបង្ហាញគ្រប់គ្រាន់អំពីមេរៀននៃពិសោធន៍ប្រទេសដ៏កម្សត់មួយនេះ។ នៅពេលមានសង្គ្រាម មានតែយើងរត់ចោលដីធ្លី មានតែរោងចក្រ មានតែរត់ចោលសាលារៀន គ្មានទេសេចក្ដីសុខ សូម្បីសាលាខ្លះអាចនៅបង្រៀនបានក៏ត្រូវជីកលេណដ្ឋានដែរ»។
បើទោះជាបែបណា ស្ទើរពេញមួយអាណត្តិសម្រាប់នីតិកាលទី៥នេះ ទាំងលោក ហ៊ុន សែន និងមន្ត្រីរបស់លោកសង្កេតឃើញថា ចូលចិត្តបំផុតលើកយកពីការផ្ទុះសង្គ្រាម ប្រទេសកម្ពុជា អាចនឹងកើតសង្គ្រាម បើបក្សប្រឆាំងឈ្នះ និងគ្រោះមហន្តរាយនៃប្រទេសដែលឆ្លងកាត់សង្គ្រាមជាដើម។
អ្នកវិភាគនយោបាយយល់ឃើញថា ការលើកហេតុផលពីភាពប្រឈមមុខនៃសង្គ្រាមនេះ ចេតនាធំបំផុតរបស់មេដឹកនាំ ធ្វើយ៉ាងណាព្យាយាមកម្លាចអ្នកគាំទ្រឲ្យបាត់បង់ទំនុកក្នុងការដូរមេដឹកនាំ។ មិនតែប៉ុណ្ណោះ នេះក៏ជារបៀបរក្សាអំណាចមួយបែបក្នុងចំណោមយុទ្ធសាស្ត្រផ្សេងទៀតរបស់បក្សដែលគ្រប់គ្រងរដ្ឋាភិបាលដែរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ យល់ឃើញថា នេះរបៀបដឹកនាំតាមវិធីសាស្ត្រផ្ដាច់ការសម្រាប់ប្រទេសដែលអនុវត្តគោលនយោបាយកុម្មុយនិស្ត។ អ្នកវិភាគចាស់វស្សារូបនេះមិនរំពឹងថា លោក ហ៊ុន សែន នឹងព្រមចុះចេញពីអំណាចដោយស្រួលនោះឡើយ ដរាបណាជីវិតរបស់លោកនៅតែអាចធ្វើនយោបាយបានដូចសព្វថ្ងៃនេះ។ បន្ថែមពីលើនេះទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោក ហ៊ុន សែន នឹងហ៊ានកម្ទេចអ្វីៗទៀតបាន ឬអាចហ៊ានពលិកម្មឲ្យអាចនៅរក្សាអំណាចបាន ប្រសិនលោកយល់ឃើញថា ធ្វើឲ្យមានឧបសគ្គដល់ការកាន់កាប់តួនាទីរបស់គាត់តទៅមុខទៀត៖ «យុទ្ធសាស្ត្រគឺដើម្បីថៃរក្សាអំណាចហ្នឹង និងកំពុងពង្រឹងអំណាចថែមទៀត។ បើសិនមានអ្នកណាគំរាមកំហែងដល់មុខតំណែងគាត់ អាហ្នឹងគាត់កាត់កទៅ។ អាហ្នឹងយើងថាម៉េចដើម្បីឲ្យចំ គឺកាត់ក្បាលតែម្ដង និងរហូតហ៊ានកាត់ដល់ខ្លួនទៀត។ នេះជាការអនុវត្តវិធានការកន្លងទៅ»។
បើទោះជាបែបណា លោក ហ៊ុន សែន ធ្លាប់អះអាងហើយថា នឹងមិនព្រមផ្ទេរអំណាចឲ្យបក្សប្រឆាំងឡើយ ក្រៅពីក្រុមគ្រួសារ និងគណបក្សរបស់លោក។ លោក ហ៊ុន សែន ដែលរងការរិះគន់ថា ជាមេដឹកនាំក្រាញអំណាច ហើយដឹកនាំយូរជាងគេនៅតំបន់អាស៊ីនេះ ប្រកាសជំហរថា បើពេលនេះ ទោះមិនមានបក្សប្រឆាំងចូលរួមបោះឆ្នោត ហើយជំនួយផ្នែកបច្ចេកទេសបោះឆ្នោត ត្រូវកាត់ផ្ដាច់ក្ដី ក៏ដំណើរការបោះឆ្នោតនៅតែអាចទៅមុខដដែល។
អ្នកវិភាគនយោបាយយល់ឃើញថា ប្រសិនបើលោក ហ៊ុន សែន ធ្វើសេចក្ដីសម្រេចចិត្តដូចនេះមែន នោះនឹងនាំឲ្យកម្ពុជា ក្លាយជារដ្ឋដែលឯកោ ហើយការបោះឆ្នោតខាងមុខនេះទៀតសោត សហគមន៍អន្តរជាតិមិនទទួលស្គាល់ថា ជាការបោះឆ្នោតដែលត្រឹមត្រូវឡើយ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: