ភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកខ្មែរ! បែកធ្លាយផែនការណ៍សម្ងាត់ ដើម្បីអញ សែនខ្មៅហ៊ានធ្វើគ្រប់យ៉ាង៖ សារមន្រ្តី៖ ហ៊ុន សែន បញ្ជាឲ្យ ហ៊ីង ប៊ុនហ៊ាង សម្លាប់មេដឹកនាំ និងសកម្មជន CNRP តាមរូបភាព គ្រោះថ្នាក់ចរាចរណ៍ !
មន្ត្រីក្នុងរដ្ឋាភិបាលម្នាក់ បានដកស្រង់សាររបស់ក្រុមយុវជន ចោរបច្ចេកវិទ្យា (Hackers) នៃពួក តេជោ ផ្ញើរមក ឆាំ ឆានី ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
សារពីក្រុមយុវជន៖ បន្ទាប់ពី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺន ជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នេះ ហើយ សម្តេច ខឹងខ្លាំងណាស់ សម្តេចថា អញលុបអា ១១៨ (នាក់) ចាប់មេវាដាក់ទ្រុងហើយ វានៅតែមានសន្ទុះខ្លាំងទៀត ។
...ហ្អែង ... តាមដានមើល តើ អាខុន វាធ្វើអី? បើសន្ទុះនៅតែខ្លាំង ប្រាប់ ហ៊ីង ប៊ុនហៀង អោយចាត់ការ ក្រោមរូបភាពគ្រោះថ្នាក់ចរាចរណ៍ ។ សម្តេចអោយក្រុមខ្ញុំ ហែគ (Hackers) បិទ ហ្វេសប៊ុក របស់បក្សប្រឆាំង តែក្រុមខ្ញុំ មិនមានសមត្ថភាព បច្ចេកទេសទេ សុំបងជួយផង។ មួយរយៈកន្លងមក ក្រុមខ្ញុំ លេងល្ខោនអោយសម្តេចមើល សម្តេចក៏ជឿ តែពេលនេះ សម្តេចក្រពុលមុខ ខ្លាំងណាស់ បន្ទាប់ពី សម្តេចឃើញ បាតុកម្ម នៅសេតវិមាន ហើយហែរទៅស្ថានទូតទៀត។ ទូតខ្មែរ នៅប្រទេសដែលមាន បាតុកម្មទ្រង់ទ្រាយធំ នឹងត្រូវផ្លាស់ដែរហើយ បើតាមអារម្មណ៍ សម្តេច ថ្ងៃនេះ ៕
ប្រភព៖ ម៉ែន ណាត
0 ความคิดเห็น: