วันเสาร์ที่ 23 ธันวาคม พ.ศ. 2560

លោក Ren Hok ក្ដៅជំនួសប្រជាពលរដ្្ឋខ្មែរ កើតទុក្ខមិនសុខចិត្ត៖ ពួកអាដែងស៊ីដាច់ក្រពុំផ្កាឈូកមាស៧គីឡូក្រាមក្លាយជាស្ពាន់ស្រោបមាសរតនៈវត្ថុទាំងនេះដែលដូនតាខ្មែរដាក់នៅតាមប្រា​ង្គប្រាសាទបូរាណ​ !!


លោក Ren Hok ក្ដៅជំនួសប្រជាពលរដ្្ឋខ្មែរ កើតទុក្ខមិនសុខចិត្ត៖ ពួកអាដែងស៊ីដាច់ក្រពុំផ្កាឈូកមាស៧គីឡូក្រាមក្លាយជាស្ពាន់ស្រោបមាសរតនៈវត្ថុទាំងនេះដែលដូនតាខ្មែរដាក់នៅតាមប្រា​ង្គប្រាសាទបូរាណ​ !!

ជាផ្កាឈូកក្រពុំសម្រាប់ដាក់ពីលើចុងកំពូលត្រីសួគ៍ ដាក់កំពូលប្រាសាទដែលទើបនិងរកឃើញនៅប្រាសាទបន្ទាយឆ្មាកាលពីពេលថ្មីៗនេះ​ បើតាមការផ្សាយជាដំបូងថាជាមាសសុទ្ធចំនួ​ន៧​kg​ និងក្រោយមកមានព័ត៌មានថា មាសស្រោបស្ពាន់ទៅវិញ​ ។

គ្រឿងអល្លង្កាមាសដែលទើបនិងទទួលបានពីរបរទេសយកមករក្សាទុកនៅសារ:មន្ទី​ ក្រុងភ្នំពេញ​ ។

មាសសន្លឹកដែលរចនាជាស្លឹកឈើ មកុដ​ និង​ សុរង់ពាក់ក​ និងត្បូងរាត្រី​ សម្រាប់បំភ្លឺទីឋានអាទិទេព​ ។​ រតនះវត្ថុទាំងនេះសុទ្ធតែជាមាសសុទ្ធ​ និងត្បូងរាត្រីពិតបានដាក់តាំងបង្ហាញនៅសារ:មន្ទី​ ភីមាយ​ នៅប្រាសាទភីមាយ​ ខេត្តនគរាជសីមា​ ប្រទេសសៀមសព្វថ្ងៃនេះ​ ។
បុព្វបុរសខ្មែរយកមាសមកធ្វើតាំងពីពីគ្រឿងអលង្កា ចុះទម្រាំកំពូលប្រាសាទទៀតរឿងស្អី ដូនតាខ្មែរយកស្ពាន់ធ្វើយកដាក់កំពូលប្រាសាទនោះ!?៕


*គូសបញ្ជាក់ដំបូងចេញផ្សាយព្រោងព្រាត ព័ត៌មានភ្ញាក់ផ្អើលធ្វើអោយខ្មែររីករាយរំភើបចិត្តមួយនគរ​ ក្រុមអភិរក្សនិងជួសជុលប្រាសាទបន្ទាយឆ្មា របស់អង្គការ UNESCO ទើបតែបានជីកប្រទះឃើញកំពូល​ប្រាសាទ​មានរាងជាក្បាច់​ផ្កាឈូក​ក្តោប ធ្វើពីមាសសុទ្ធទម្ងន់៧គីឡូក្រាម ជួយចែករំលែកតដើម្បីអោយប្រជាពលរដ្ឋខ្មែរយើងបានដឹងផង!

ខេត្តបន្ទាយមានជ័យ៖ ក្រុមអភិរក្សនិងជួសជុលប្រាសាទបន្ទាយឆ្មា ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ របស់អង្គការ UNESCO ដែលកំពុងធ្វើការជួសជុលប្រាសាទបន្ទាយឆ្មានេះ ទើបតែបានជីកប្រទះឃើញកំពូល​ប្រាសាទ​មានរាងជាក្បាច់​ផ្កាឈូក​ក្តោប​ ធ្វើពីមាសសុទ្ធ១០០ភាគ១០០ទម្ងន់ ៧គីឡូក្រាម ក្នុងដី ហើយក៏ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិដែលពាក់ព័ន្ធ ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋ។

ប្រជាពលរដ្ឋខ្មែរបានរីករាយរំភើបចិត្តតែមួយថ្ងៃពីរ ក៏មានព័ត៌មានចេញផ្សាយថា ការ​ពិតកំពូល​ប្រាសាទបន្ទាយឆ្មា ជា​ដុំ​ស្ពាន់ស្រោបមាស​ មិនមែន​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​៧គីឡូក្រាមនោះ​ទេ ។


ប្រភពព័ត៌មានលម្អិតពី Angrut បានអោយដឹងថា៖ មន្ត្រី​វប្បធម៌​ និង​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មា​ មាន​សោកស្តាយ​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ខុស​ ពី​កំពូល​ត្រីសូល៍គាងឃ្វាយ​ធ្វើ​ពី​ស្ពាន់​ស្រោបមាស​ មិនមែន​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​៧គីឡូក្រាម​ទេ ដែល​ត្រូវ​បាន​កាយ​រក​ឃើញ​តាំងពី​ថ្ងៃ​ទី​២៥ ​សីហា​ ​២០១១​ កន្លង​មក​ម្ល៉េះ​ មិនមែន​ទើប​រក​ឃើញ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ទេ​ ។

មន្ត្រី​វប្បធម៌​មន្ទីរ​និង​ក្រសួង​វប្បធម៌ ក៏​ដូច​លោក ​ម៉ៅ ស៊ី​ ប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​ប្រាប់​សារព័ត៌មាន​រស្មី​កម្ពុជា​ថ្ងៃ​ទី​២១​ធ្នូ​ថា អស់លោក​មានការ​សោកស្តាយ​ និង​ស្នើ​សុំ​អោយ​កែតម្រូវ​ជា​បន្ទាន់​នូវ​ការ​ផ្តល់​ព័ត៌មាន​ខុស បង្ក​ការ​ភ័ន្ត​ច្រឡំ​ និង​បង្ក​មន្ទិល​ច្របូកច្របល់​អំពី​ករណី​ស្ពាន់​ ឬ​លង្ហិន​ស្រោបមាស ​ជា​កំពូល​ត្រីសូល៍គាងឃ្វាយ​ ចុង​ស្រួច​១​ដុំ ​នៃ​ប្រាសាទបន្ទាយឆ្មា ។

ក្នុង​ចំណោម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនានា ក៏​មាន​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ ហី សុផាលី​ន វត្ត​រលំ​ជ្រៃ (​ចៅអធិការ​វត្ត​ប្រាសាទរលំ​ជ្រែ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក​) ជាដើម​ចម បាន​ផុស​ព័ត៌មាន​ខុស បង្ក​ការ​ភ័ន្ត​ច្រឡំដោយ​ស​រសេរ​ថា «​ក្រុម​អភិរក្ស ​និង​ជួសជុល​ប្រាសាទបន្ទាយឆ្មារ​ក្នុង​ខេត្តបន្ទាយមានជ័យ​របស់​អង្គការ​ UNISCO បាន​ប្រទះ​ឃើញ​កំពូល​ប្រាសាទ​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​ ៧គីឡូក្រាម ​ហើយ​ប្រគល់​អោយ​អាជ្ញាធរ​រក្សា​ទុក នៅ​ថ្ងៃ​ទី​២០ ​ធ្នូ ​ឆ្នាំ​២០១៧ »​។​

ខ្លឹមសារ​នោះ​ ត្រូវ​បានមន្រ្តីអោយ​កែតម្រូវ​នូវ​កំហុសឆ្គង​នោះ ប៉ុន្តែ​ក៏​មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ទៀត ​បាន​ចែករំលែក ​និង​បង្ហោះនូវ​ព័ត៌មាន​ខុសពីការពិត ​នាំ​អោយ​​មានការ​ភ័ន្ត​ច្រ​ឡំ ជា​បន្តបន្ទាប់ ​។

មន្ត្រី​ខាងលើ​ សូម​កែតម្រូវ​ និង​បំភ្លឺ​ការ​ពិត​ដល់​មិត្ត​ហ្វេ​ស​ប៊ុ​ក ​និង​សាធារណជន អោយបានជ្រាបថា ​រូបចម្លាក់​កំពូល​ត្រីសូល៍គាងឃ្វាយ​ធ្វើ​ពី​ស្ពាន់ តែ​បិទមាស​ឬ​លាប​ពណ៌​មាស​នោះ​ទម្ងន់៧គីឡូក្រាម​ រូប​នោះ​ពុំ​មែន​ធ្វើ​ពី​មាស​សុទ្ធ​នោះទេ ហើយ​ក៏​ពុំ​មែន​ពាក់ព័ន្ធ​យូ​ណេ​ស្កូ​អី​ដែរ​ ​។ ព្រោះ រូប​កំពូល​ត្រីសូល៍​នោះ ត្រូវ​បុព្វបុរស​កសាង​ដាក់​លើ​កំពូល​នៃ​ប្រាង្គ​ប្រាសាទបន្ទាយឆ្មារ ​ដែល​ជា​ប្រាសាទ​ថ្មភក់​កសាង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នា​ចុង​ស​.​វ​ទី​១២ តែ​ត ម​កបាន​បាក់​រលំ​ និង​បាត់បង់​ទាំងអស់​ ។

ក្រោយ​ធ្វើ​កំណាយ​ឃើញ រូប​នោះ​ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ខេត្តបន្ទាយមានជ័យ ហើយ​នាំ​មក​បន្ត​នៅ​សា​រម​ន្ទីរ​ជាតិ​ភ្នំពេញ និង​ត្រៀម​តាំងពី​ព័រ​ណ៍​ឆាប់​ៗ​នេះ​ ​៕












Previous Post
Next Post

post written by:

0 ความคิดเห็น: