សារក្ដៅៗ៖ លោកខ្មែរ សុវណ្ណភូមិ បានផ្ដាំផ្ញើជាវោហារសាស្ត្រ វាយសំពងក្បាលបន់ឌឹតគ្រៀវជ្រូក សុខ ទូច ក៏ដូចមនុស្សមួយចំនួនទៀតបន្តិចកុំឲ្យបន្តភ្លើទៀត!! ស្ដីពីអ្នករត់ចោលស្រុកមានប្រភេទអ្វីខ្លះ?
សារក្ដៅៗ៖ លោកខ្មែរ សុវណ្ណភូមិ បានផ្ដាំផ្ញើជាវោហារសាស្ត្រ វាយសំពងក្បាលបន់ឌឹតគ្រៀវជ្រូក សុខ ទូច ក៏ដូចមនុស្សមួយចំនួនទៀតបន្តិចកុំឲ្យបន្តភ្លើទៀត!! ស្ដីពីអ្នករត់ចោលស្រុកមានប្រភេទអ្វីខ្លះ?
លោកប៉ាង សុខឿន អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook ស្គាល់តាមរយៈឈ្មោះ «ខ្មែរ សុវណ្ណភូមិ»
លោកបានផ្ដាំផ្ញើជាវោហារសាស្ត្រវាយសំពងក្បាលបន់ឌឹតគ្រៀវជ្រូក សុខ ទូច នៅលើទំព័រហ្វេសប៊ុករបស់លោក មានយ៉ាងដូច្នេះថា៖ ផ្តាំមក សុខ ទូច ក៏ដូចមនុស្សមួយចំនួនទៀតបន្តិចកុំឲ្យបន្តភ្លើទៀត
អ្នករត់ចោលស្រុកមានប្រភេទដូចតទៅ៖
១. ជនភៀសខ្លួនសង្រ្គាម៖ អ្នករត់ចោលស្រុកប្រភេទនេះ គឺរត់ភៀសខ្លួនដើម្បីគេចពីសេចក្តីស្លាប់ ហើយការរត់ភៀសខ្លួននេះគឺបង្កឡើងដោយសារអ្នកនយោបាយថោកទាប មានដូចជាប៉ុលពត អៀង សារី ខៀវ សំផន ហ៊ុន សែន ហេង សំរិន ជា ស៊ីមជាដើម។ អ្នករត់ចោលស្រុកក្រុមនេះ កើតមានកំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ និងបន្តមក ១៩៩០។
២. ជនភៀសខ្លួននយោបាយ៖ អ្នករត់ចោលស្រុកប្រភេទនេះ គឺរត់ភៀសខ្លួនដើម្បីគេចផុតពីគុកច្រវ៉ាក់ និងការកាប់សំលាប់ហើយជាទូទៅបង្កឡើងដោយពួកមេដឹកនាំផ្តាច់ការ ព្រៃផ្សៃ កាប់សំលាប់ជាតិសាសន៍ឯង ជាពិសេសអ្នកប្រឆាំង ក្នុងពេលប្រទេសមិនមានសង្រ្គាម។ ករណីនេះជាទូទៅកើតមាននៅប្រទេសមានមេដឹកនាំផ្តាច់ការ និងពួកកុម្មុយនីស្ត។ ជាក់ស្តែង កម្ពុជា ចិន យួន ។ល។ សម្រាប់នៅកម្ពុជា ជាក់ស្តែងគឺ ខ្មែរ សុវណ្ណភូមិ លោក ម៉ែន ណាត លោក ឆាំ ឆានី លោក សម រង្ស៊ី និងតំនាងរាស្រ្តសង្រ្គោះជាតិជាច្រើនទៀត រួមទាំងសកម្មជនបក្សប្រឆាំងដ៏ទៃដែលបាន ហើយនឹងកំពុងបានបន្តរត់ភៀសខ្លួនជាដើម។
៣. ជនភៀសខ្លួនដោយកត្តាសេដ្ឋកិច្ច៖ គឺសំដៅទៅអ្នកភៀសខ្លួនទៅបរទេសរកការងារធ្វើដើម្បីចិញ្ចឹមជីវិត និងរៀបការជាមួយជនបរទេសដើម្បីចង់បានជីវិតថ្មី ហើយរកសេដ្ឋកិច្ចជួួយគ្រួសារ។ល។ ដោយសារតែរបបមេដឹកនាំក្នុងប្រទេសខ្លួនអត់កំណើតមិនបង្កើតការងារ និងបានជួយរាស្រ្តខ្លួន។
៤. ជនភៀសខ្លួនដោយចំណងគ្រួសារ៖ ជាជនភៀសខ្លួនមានបងប្អូនកូនចៅ ប្តីប្រពន្ធ ឬសាច់ញាតិរស់នៅក្រៅប្រទេស ហើយធានាទៅរស់នៅជាមួយ។
៥. ជនភៀសខ្លួននៃក្រុមទុច្ចរិតមានចេតនារត់ចោលស្រុក៖ ក្រុមនេះជាពួកត្រកូលអ្នកមានអំណាច មានទ្រព្យនៅក្នុងប្រទេស ដោយពួកនេះបានលួចប្លន់ជាតិ កាប់សំលាប់ជាតិសាសន៍ខ្លួន ហើយព្យាយាមបញ្ជូនកូនចៅ និងគ្រួសារខ្លួនឲ្យទៅរស់នៅស្រុកគេ តាមវិធីផ្សេងៗ។ ជាក់ស្តែងនៅកម្ពុជាមានត្រកូលហ៊ុន សុខ ឥសាន ចោម ប្រសិទ្ធ និងមេដឹកនាំស៊ីភីភីជាច្រើនទៀត។ល។
ជារួមអ្នករត់ចោលស្រុកពីលេខ«១ ដល់លេខ ៤»គឺជាក្រុមថ្លៃថ្នូរ ខុសពីក្រុមលេខ «៥»ទើបជាក្រុមថោកទាប។ ជាពិសេសត្រូវចាំថា តើនៅក្នុងស្រុកបានការស្អី បើគ្រប់គ្នាត្រូវគេចាប់ដាក់គុកអស់ តើបានប្រយោជន៍ស្អី? មើលគំរូទៅតើអ្នកជាប់គុកនៅក្នុងគុកសព្វថ្ងៃធ្វើស្អីបាន? ហើយអ្នកខ្លះបានរួចមកវិញមុនពេលកំណត់គឺមិនដោយសារអ្នករត់មកក្រៅស្រុកនេះទេឬ? ហើយការរត់ចោលស្រុកនេះ មិនមែនទៅដេកសំងំយកសុខឯណា តែទៅបន្តការងារ និងជាពិសេស ការរត់ចោលស្រុកនេះគឺបណ្តាលមកពីជនចង្រៃដែលកំពុងកាន់ការងារក្នុងស្រុកនេះឯង។
ដូច្នេះ រឿងអ្វីត្រូវបន្ទោសអ្នករត់ចោលស្រុក តែមិនបន្ទោសជនចង្រៃ ធ្វើឲ្យគេរត់ចោលស្រុក? ហេតុអ្វីទៅបន្ទោសជនរងគ្រោះ តែមិនដាក់ទោសជនល្មើស? នេះបានចំជាចរិត «បន់ឌិតស៊ីភីភី» ឬពួកស៊ីភីភីមែន!៕ ((ខ្មែរ សុវណ្ណភូមិ))
0 ความคิดเห็น: