วันอังคารที่ 12 ธันวาคม พ.ศ. 2560

សហភាព​អឺរ៉ុប​ប្រកាស​ថានឹងកាត់​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​ទាំងស្រុង​ដល់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ.ជ.ប ៗ ក៏នឹងងាប់យ៉ាងក្អាត់-EU expect to announce funding cut on NEC.


សហភាព​អឺរ៉ុប​ប្រកាស​ថានឹងកាត់​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​ទាំងស្រុង​ដល់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ.ជ.ប ៗ ក៏នឹងងាប់យ៉ាងក្អាត់-EU expect to announce funding cut on NEC.
  
ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី បានអោយដឹងថា៖ អំពី​ការ​អឺរ៉ុប​គ្រោង​ប្រកាស​ជា​ផ្លូវការ​ពី​ការ​កាត់​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​ទាំងស្រុង​ដល់​គ.ជ.ប

សហភាព​អឺរ៉ុប​គ្រោង​នឹង​ប្រកាស​អំពី​ការ​កាត់​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​ទាំងស្រុង​ដល់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ.ជ.ប នា​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខនេះ។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ស្រង់​ប្រសាសន៍​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ កាលពី​ចុង​សប្ដាហ៍​មុន​នេះ ដែល​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​រំពឹង​ថា សហភាព​អឺរ៉ុប នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​សេចក្ដី​សម្រេច​កាត់បន្ថយ​ជំនួយ​ហិរញ្ញវត្ថុ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។


លោក ច្សច អេដហ្គា គូស​បញ្ជាក់​ថា ការ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ ត្រូវ​បាន​កំណត់​យ៉ាង​ជាក់លាក់ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ដែល​សហភាព​អឺរ៉ុប បាន​ចុះហត្ថលេខា ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា កាលពី​ឆ្នាំ​១៩៩៧។ លោក​បន្ត​ថា កិច្ច​សហប្រតិបត្តិការ​នេះ រួមបញ្ចូល​ទាំង​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​សម្រាប់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​សហភាព​អឺរ៉ុប​ធ្លាប់​សន្យា​ថា នឹង​ផ្ដល់​ទឹកប្រាក់​ចំនួន ១២​លាន​ដុល្លារ​អាមេរិក សម្រាប់​ការរៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨​ខាងមុខនេះ។ ក្នុង​ចំណោម​ទឹកប្រាក់​ជំនួយ​ដែល​បាន​សន្យា​នេះ សហភាព​អឺរ៉ុប​បាន​ផ្ដល់​ថវិកា​ចំនួន ៥ លាន​ដុល្លារ​អាមេរិក រួចហើយ​ទៅ​ឲ្យ​ទៅ​គ.ជ.ប។

យ៉ាងណាក៏ដោយ កាសែត​ដដែល​នេះ បាន​ស្រង់​ប្រសាសន៍​អគ្គលេខាធិការ​រង​គ.ជ.ប លោក សោម សូរីដា ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​មានការ​គ្រោង​ប្រកាស​កាត់​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប​នេះ​ក៏ដោយ ក៏​គ.ជ.ប នឹង​នៅតែ​បន្ត​ការងារ​រៀបចំ​ការបោះឆ្នោត​តទៅ​ទៀត ដោយ​លោក​អះអាង​ថា នៅ​មាន​ប្រទេស​ដទៃ​ទៀត​បន្ត​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ ក្នុង​ការងារ​រៀបចំ​ការបោះឆ្នោត​នេះ ក្នុង​នោះ​រួមមាន​ប្រទេស​ចិន ជប៉ុន រុស្ស៊ី និង​ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន​ទៀត។

ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​សហភាព​អឺរ៉ុប​នេះ​ដែរ មូលនិធិ Euractiv ប៊ែលហ្សិក បាន​រាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​អ៊ីតាលី និង​ប្រទេស​ចំនួន ៧ ផ្សេងទៀត​ក្នុង​សហភាព​អឺរ៉ុប កាលពី​ចុងខែ​វិច្ឆិកា​នេះ បាន​ស្នើ​សុំ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ដាក់​កម្រិត​ការ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​ឧស្សាហកម្ម​អង្ករ របស់​ប្រទេស​អ៊ីតាលី និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប។ ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងទៅ សហភាព​អឺរ៉ុប បាន​នាំចូល​អង្ករ​កម្ពុជា កើន​ឡើង​ទ្វេដង ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តុល្យភាព​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ជាមួយ​ប្រទេស​កម្ពុជា។ មូលនិធិ Euractiv ប៊ែលហ្សិក ដដែល​នេះ បាន​ស្រង់​ប្រសាសន៍​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម ប្រទេស​អ៊ីតាលី​ថា ប្រទេស​អ៊ីតាលី បាន​រួបរួម​គ្នា​ជាមួយ​ប្រទេស​បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ ហុងគ្រី ក្រិច និង​ប្រទេស​រ៉ូម៉ានី ក្នុង​ការ​ទាមទារ​ឲ្យ​មានការ​ដាក់​កម្រិត​ការ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​នេះ៕



ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​ទី​ពីរ] ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ហ៊ិដិហ៊ិសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) [រូប​ពី​ស្ដាំ​ទី​មួយ] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។











ប្រភព៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: