วันอาทิตย์ที่ 24 ธันวาคม พ.ศ. 2560

ព័ត៌មានបែកធ្លាយ៖ ពួកឧកញ៉ាជាច្រើនកំពុងព្រួយភ័យចំពោះទណ្ឌកម្មសេដ្ឋកិច្ច និងការបង្កកទ្រព្យសម្បត្តិពីអាមេរិក និងសហគមន៍អឺរ៉ុប! អាចម៍មិនបាននោមមិនចេញ តៃហោងហើយ!!


ព័ត៌មានបែកធ្លាយ៖ ពួកឧកញ៉ាជាច្រើនកំពុងព្រួយភ័យចំពោះទណ្ឌកម្មសេដ្ឋកិច្ច និងការបង្កកទ្រព្យសម្បត្តិពីអាមេរិក និងសហគមន៍អឺរ៉ុប! អាចម៍មិនបាននោមមិនចេញ តៃហោងហើយ!! 

ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី ​(Chham Chhany) ចុះផ្សាយថ្មីៗនេះ បានអោយដឹងយ៉ាងដូច្នេះថា៖ ដំណឹងពេលយប់

ពួកឧកញ៉ាជាច្រើនកំពុងព្រួយភ័យចំពោះទណ្ឌកម្មសេដ្ឋកិច្ច និងការបង្កកទ្រព្យសម្បត្តិពីអាមេរិក និងសហគមន៍អឺរ៉ុប ។

ក្នុងចំណោមឧកញ៉ាទាំងនោះ មានឧកញ៉ាខ្លះក៏កំពុងព្យាយាមចូលជួប ហ៊ុន សែន ដើម្បីប្រាប់ពីផលប៉ះពាល់នៅពេលដែលអាមេរិក និងអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែរ តែការព្យាយាមរបស់ពួកគេត្រូវបរាជ័យ ព្រោះ ហ៊ុន សែន នៅពេលនេះកំពុងតែខឹងខ្លាំង មិនអាចគ្រប់គ្រងខ្លួនឯងបាន ចឹងហើយបានជាពួកឧកញ៉ាទាំងនោះមិនហ៊ានចូលជួប ។

តាមប្រភពក៏បានឲ្យដឹងដែរថា មន្ត្រីធំៗ និងឧកញ៉ាជាច្រើន កំពុងព្យាយាមនិយាយជាមួយទូតអាមេរិក ដោយសុំកុំឲ្យអាមេរិក និងអឺរ៉ុប ដាក់បញ្ចូលឈ្មោះពួកគេក្នុងបញ្ជីខ្មៅ និងក្នុងក្រុមដែលត្រូវបង្កកទ្រព្យសម្បត្តិផងដែរ ដោយពួកគេសន្យាថានឹងមិនធ្វើតាមបញ្ជារបស់ ហ៊ុន សែន ឡើយ បើអាមេរិក និងអឺរ៉ុប ព្រមមិនដាក់ឈ្មោះពួកគេក្នុងបញ្ជីខ្មៅ និងបង្កកទ្រព្យសម្បត្តិ ។

ប្រភពបន្ថែមថា នេះជាលើកទី១ហើយ ដែលមន្ត្រីធំ និងពួកឧកញ៉ាគាំទ្រគណបក្សប្រជាជន មានការភ័យខ្លាច រត់ប្រសេកប្រសាចរកផ្លូវចោល ហ៊ុន សែន ដោយសារតែ ហ៊ុន សែន ដឹកនាំតាមតែអារម្មណ៍ឆេវឆាវរបស់គាត់ មិនគិតពីផលប៉ះពាល់ដល់ប្រយោជន៍ និងអនាគតរបស់ពួកគេ ។

ដូច្នេះរឿងដែលសង្គ្រោះជាតិត្រូវធ្វើ ដើម្បីផ្លាស់ប្តូររបប ហ៊ុន សែន គឺគ្មានអ្វីក្រៅពីបង្កើនការងារការទូតរបស់ខ្លួនឲ្យកាន់តែខ្លាំង ឡើយ ។ ពេលណាអាមេរិក និងអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបង្កកទ្រព្យសម្បត្តិជាផ្លូវការណ៍ ពេលនោះហើយដែលរបប ហ៊ុន សែន ត្រូវដួលរលំ ព្រោះសូម្បីតែមន្ត្រីធំៗ និងពួកឧកញ៉ា ដែលតែងតែជួយ ហ៊ុន សែន ក៏គេលែងជួយដែរ ៕



ប្រភព៖ Chham Chhany

Previous Post
Next Post

post written by:

0 ความคิดเห็น: