អ្វីខ្លះទៅដែលធ្វើអោយសែនបុរសខ្លាំងអ្នកត្រាស់ដឹងញាណទី៦ ខ្លាចបំផុតក្នុងឆាកនយោបាយបច្ចុប្បន្ន? ចង់ដឹង កុំបង្អង់ ចុចអានទាំងអស់គ្នា បងប្អូនញាតិរួមជាតិ!
អ្វីខ្លះទៅដែលធ្វើអោយសែនបុរសខ្លាំងអ្នកត្រាស់ដឹងញាណទី៦ ខ្លាចបំផុតក្នុងឆាកនយោបាយបច្ចុប្បន្ន? ចង់ដឹង កុំបង្អង់ ចុចអានទាំងអស់គ្នា បងប្អូនញាតិរួមជាតិ!
សម្ដេច(ម៍) តេជោរ ហ៊ុន សែន ខ្លាចបំផុតគឺមនុស្សធ្វើការងារការទូតបានល្អជាមួយអន្តរជាតិ ដែលជួយសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាន! បើខាងគណបក្សប្រឆាំងធ្វើកិច្ចការនេះជោគជ័យ មិនត្រឹមតែជោគជ័យតែគណបក្សសង្គ្រោះជាតិប៉ុណ្ណោះទេ គឺជាតិខ្មែរទាំងអស់ជាអ្នកបានជោគជ័យ ដោយហេតុថានរណាដែលរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កំពុងតែដេកមិនលក់បក់មិនល្ហើយ ស្ដាប់តែពួកអាម៉ីអាថោងមិនស្ដាប់ការពិត ដោយទាំងប្រទេសក្បែរខាងកម្ពុជាគឺយួន សៀម លាវ ដែលនាំគ្នារំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាផងដែរ ជាពិសសេសបុរសខ្លាំងដែលនាំគ្នាកាត់ដី កាត់កោះឲ្យទៅយួននៅឆ្នាំ២០០៥ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងស្រុង។
បើបក្សប្រឆាំងនៅតែប្រកាន់គោលជំហរឹងមាំទាមទារអ្វីដែលធ្លាប់បានសន្សាកន្លងមក ដូចជាត្រូវយកឈ្មោះគណបក្សសង្គ្រោះជាតិមកវិញ ,ដោះលែងលោកកឹម សុខានិងសកម្មជនបក្សទាំងអស់ ព្រមទាំងមន្ត្រីបក្ស១១៨នាក់មានសិទ្ធិធ្វើនយោបាយឡើងវិញ ,មន្ត្រី,គជ,បចូលកន្លែងដើមវិញ ក្រុមប្រឹក្សាឃុំសង្កាត់ចូលបម្រើពលរដ្ឋតាមឆន្ទ:ម្ចាស់ឆ្នោតឡើងវិញ ជាពិសេសត្រូវសើរើមើលសមាសភាពក្រុមប្រឹក្សាធម្មនុញ្ញដាក់មនុស្សឯករាជ្យពិតប្រាកដសារជាថ្មី។ទើបចូលរួមបោះឆ្នោតនោះ បក្សសង្គ្រោះជាតិនិងទទួលបានជ័យជំនះ។
ប្រសិនបើមិនដូច្នេះត្រូវជំរុញឲ្យអន្តរជាតិសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ និងជំរុញឲ្យអន្តរជាតិដាក់ទណ្ឌកម្មដែលអាចធ្វើទៅបាន។ ជីពចរស្លាប់រស់របស់បុរសខ្លាំងគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ ខែតុលា ឆ្នាំ១៩៩១ សហគមន៍អន្តរជាតិដាក់គំនាប និងបិទទិដ្ឋាការ ឬក៏បិទកាបញ្ជាទិញទំនិញពីកម្ពុជាក៏យោងតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពដែរ៕ ((អត្ថបទដោយ Hok Ren ))
0 ความคิดเห็น: