ព័ត៌មានសេដ្ឋកិច្ចក្ដៅៗ៖ ក្រុមហ៊ុនដ៏ធំ Walmart របស់សហរដ្ឋអាមេរិកបានដាក់ល័ក្ខខ័ណ្ឌជាក់លាក់ ព្រមានដល់រដ្ឋាភិបាលតេជោរភ្នំពេញ ត្រូវធ្វើតាមល័ក្ខខ័ណ្ឌទាំងនេះ បើមិនដូច្នេះទេ ក៏ត្រៀមស្លឈាមទៅ !!
ក្រុមហ៊ុនដ៏ធំ Walmart របស់សហរដ្ឋអាមេរិកស្នេីអេាយរដ្ឋាភិបាលកម្ពុជាគេារពនីតិរដ្ឋ ក៏ដូចជា៖
គេារពសិទ្ធិការងារ គេារពរដ្ឋាភិបាលអាមេរិក គេារពសង្គមសុីវិល ។ នេះជាសារព្រមានធ្ងន់ៗទៅលើរដ្ឋាភិបាលដៃចោរសែនហ៊ុន ប្រសិនបេីចង់អេាយក្រុមហ៊ុននេះ បញ្ជាទិញផលិតផលពីកម្ពុជា។
តែមានព័ត៌មានក្នុងស្រុកមួយចំនួន បានបកស្រាយអត្ថន័យលិខិតមួយនេះក្នុងន័យបន្លំ ដោយលើកឡើងថាក្រុមហ៊ុនដ៏ធំ Walmart យល់ព្រមបញ្ជាទិញទំនិញបន្ថែមពីកម្ពុជា។ នៅក្នុងលិខិតមួយនេះពុំមានការនិយាយដូច្នោះឡើយ ផ្ទុយទៅវិញនៅក្នុងកថាខណ្ឌដែលមានបន្លិចពណ៌លឿងក្នុងលិខិតខាងក្រោមនេះ ក្រុមហ៊ុន Walmart បានបញ្ជាក់យ៉ាងច្បាស់លាស់ថា៖
«កំណើននៃការនាំចេញរបស់យើងនៅប្រទេសកម្ពុជា គឺអាស្រ័យលើបរិយាកាសពាណិជ្ជកម្មរឹងមាំ ស្ថិរភាព ការអាចព្យាករណ៍បាន និងនីតិរដ្ឋ បង្កើតជាមូលដ្ឋានសំខាន់សម្រាប់ការចូលរួមធ្វើពាណិជ្ជកម្មរបស់យើងជុំវិញពិភពលោក និងអនុញ្ញាតឲ្យយើងធ្វើការប្តេជ្ញាចិត្ត និងវិនិយោគទុនក្នុងវិស័យទីផ្សារ រយៈពេលយូរអង្វែង។
បន្ថែមពីលើនេះទៀត អតិថិជនរបស់យើងតម្រូវឲ្យយើងមានស្តង់ដារខ្ពស់ និងចាប់អារម្មណ៍ទៅលើល័ក្ខខ័ណ្ឌសង្គម និងការងារនៅប្រទេសដែលជាប្រភពនៃផលិតផលរបស់យើង។ ដោយហេតុនេះហើយ យើងសូមឲ្យរដ្ឋាភិបាលរបស់អ្នកបន្តកែលម្អល័ក្ខខ័ណ្ឌការងារកម្មកររោងចក្រនៅកម្ពុជា និងប្រព្រឹត្តទៅលើរដ្ឋាភិបាលរបស់យើង (រដ្ឋាភិបាលសហរដ្ឋអាមេរិក) និងសង្គមសុីវិលដោយភាពយុត្តិធម៌។»
*ដោយសរុបសេចក្ដីមក លិខិតមួយនេះគឺជាការដាស់តឿនវាយសំពងទៅលើរាជរដ្ឋាភិបាលភ្នំពេញដៃចោរតែម្ដង គឺអោយគោរពសិទ្ធិកម្មករ ធ្វើឲ្យប្រសើរដល់ល័ក្ខខ័ណ្ឌការងារសម្រាប់កម្មកររោងចក្រ និងសង្គមសុីវិល ហើយកុំឲ្យវាយប្រហារទៅលើរដ្ឋាភិបាលរបស់គេ ពោលគឺរដ្ឋាភិបាលសហរដ្ឋអាមេរិកតែម្ដង៕
0 ความคิดเห็น: