วันศุกร์ที่ 1 ธันวาคม พ.ศ. 2560

ភស្តុតាងជាក់ស្តែងនៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា(ពីសំណាក់ចិនជញ្ជក់ឈាមខ្មែរ)!


ភស្តុតាងជាក់ស្តែងនៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា(ពីសំណាក់ចិនជញ្ជក់ឈាមខ្មែរ)!

អានអត្ថបទទប់សំណើចមិនបានដោយ៖
១. (..ចិនធ្វើជាបង្អែក...) វាបង្ហាញភាពទន់ខ្សោយនៃការដឹកនាំរបស់ ហ៊ុន សែន និងការជ្រៀតជ្រែកកិច្ចការជាតិខ្មែរពីចិន។

២. (...ជាការផ្តល់នូវមហាកិត្តិ យសដ៏ខ្ពង់ខ្ពស់បំផុត ចំពោះបក្ស រដ្ឋ និងប្រជាជនចិន) ហួសចិត្តលើឃ្លាទាំងនេះ ព្រោះបើបងប្អូនបានជួបពួកចិនពេលមកដើរលេងក្រៅស្រុកខ្មែរ អាចនិយាយថាពួកចិនភាគច្រើនអត់ស្គាល់ថា ហ៊ុន សែន ជាអ្នកណាទេ ហើយខ្លះអត់ស្គាល់ស្រុកខ្មែរទៀត បើមានអ្នកស្គាល់គឺភាគច្រើនមើលងាយខ្មែរតែម្តង។

៣.(...ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនចិន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាមិត្តដ៏ល្អ) ឃ្លានេះគឺផេះសុទ្ធ ព្រោះចិនមើលឃើញតែប្រយោជន៍ និងក៏ជាអ្នកគាំទ្រឃាតករសំលាប់ខ្មែរថែមទៀត ក្នុងរបបខ្មែរក្រហម។

៤. (...មានជំនឿថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ កម្ពុជានិងមានការអភិវឌ្ឍរីកចម្រើនជាក់ជាមិនខាន) មានន័យថាបានទទួលស្គាល់ថាពីមុនមកដល់ពេលនេះអត់រីកចម្រើនទេ ហើយពេលខ្លីខាងមុខនោះ គឺ៤០ឆ្នាំទៀតមែនទេ?

៥. ហ៊ុន សែន ចេះតែត្រឹមអរគុណ និងសុំទានគេត្រុកៗប៉ុណ្ណោះ ហើយជាការពិតខ្មែរមានមុខមាត់មែនលើឆាកអន្តរជាតិ គឺមុខមាត់ខាងអាក្រក់ ព្រោះតែយកខ្លួនបៀតចិននេះឯង។

សំគាល់៖ សម្រាប់អាមេរិក សហគមអឺរ៉ុប និងប្រទេសនានាក្នុងពិភពលោកដែលថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន រឿងចាប់លោក កឹម សុខា ដាក់គុក និងការរំលាយបក្សសង្រ្គោះជាតិ គឺមិនមែនជារឿងប្រទេសទាំងនោះគាំទ្របក្សសង្គ្រោះជាតិនោះទេ តែពួកគេគាំទ្រគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្សសកល តម្លាភាព និងកិច្ចសន្យារបស់កម្ពុជាលើឆាកអន្តរជាតិក្នុងកិច្ចការនេះជាមួយពួកគេ។ ដោយឡែកចិនវិញ គឺខុសគេខុសឯងដោយចេញមកគាំទ្របក្ស និងបុគ្គលតែម្តង ដែលទង្វើនេះជាទង្វើថោកទាប ប្រាសចាកពីគោលការណ៍ទំនាក់ទំនងអន្តរជាតិ និងការគោរពអធិបតេយ្យភាព និងឯករាជ្យភាពនៃប្រទេសមួយយ៉ាងពិតប្រាកដ។

បញ្ជាក់៖ ហ៊ុន សែន មិនអាចរួចខ្លួន ហើយចិនក៏មិនអាចចៀសផុតពីទំនួលខុសត្រូវបានដែរនាពេលអនាគតចំពោះរឿងនេះ ព្រោះកម្ពុជាមិនមែន ហ៊ុន សែន ដឹកនាំ ១០០ឆ្នាំទៀតទេ។


ប្រភព៖ ប៉ាង សុខឿន - Khmer Sovannaphumi
Previous Post
Next Post

post written by:

0 ความคิดเห็น: