ហេតុអ្វីបានជា ខ្មែរ សុវណ្ណភូមិ តែងនិយាយថា«បើខ្មែរមានមេដឹកនាំល្អ ខ្មែរធ្វើអ្វីកកើតដែរ?»
ហេតុអ្វីបានជា ខ្មែរ សុវណ្ណភូមិ តែងនិយាយថា«បើខ្មែរមានមេដឹកនាំល្អ ខ្មែរធ្វើអ្វីកកើតដែរ?»
មូលហេតុងាយយល់បំផុតគឺ នៅពេលយើងមានមេដឹកនាំល្អ គាត់នឹងរើសរបបដឹកនាំត្រឹមត្រូវ(សេរីនិយម) មកគ្រប់គ្រងជាតិ ពេលនោះជាតិនឹងបានរីកចម្រើនពិតប្រាកដ ពលរដ្ឋគ្រប់រូបនឹងមានឧ៌កាសសម្រាប់ខ្លួន រស់នៅមានសិទ្ធិសេរីភាព និងមានសេចក្តីថ្លៃថ្នូរ និងប្រទេសមានសន្តិភាពពិត។ ជាគំរូមួយដ៏ងាយយល់ សូមមើលកូរ៉េខាងជើង និងកូរ៉េខាងត្បូង។
ប្រទេសទាំងពីរនេះ តាមពិតជាអតីតប្រទេសតែមួយ និងជាជាតិសាសន៍តែមួយ តែពេលនេះគឺខុសគ្នាដូចមេឃនិងដី ដោយខាងជើងមានមេដឹកនាំផ្តាច់ការ ហើយប្រកាន់យករបបកុម្មុយនីស្ត។ ជាលទ្ធផល ពលរដ្ឋរស់នៅតោកយ៉ាក ក្ររហាម ហូបស្មៅ ហូបប្ញសឈើជាអាហារ មួយឆ្នាំៗរស់ដោយសារជំនួយអាហារពី UN និងគ្មានសិទ្ធិសេរីភាព។ ជាពិសេសពលរដ្ឋទាំងអស់រស់នៅដូចសត្វសេក។ ដោយឡែកកូរ៉េខាងត្បូង តែងមានមេដឹកនាំល្អប្រសើរជាងកូរ៉េខាងជើងមកដឹកនាំ ដោយការប្រកាន់យករបបសេរីនិយម។ ជាលទ្ធផល កូរ៉េខាងត្បូង ក្លាយជាប្រទេសអ្នកមាន មានកិត្តិយសល្បីរន្ទឺលើពិភពលោក ពលរដ្ឋរស់នៅមានជីវភាពស៊ីវីល័យ និងមានសិទ្ធិសេរីភាពដ៏ពេញលេញ។
បញ្ជាក់៖ សម្រាប់យួន ចិន និងសូវៀត ថ្វីត្បិតប្រទេសទាំងនេះធ្វើកំណែទំរង់នយោបាយអន្តរជាតិ និងសេដ្ឋកិច្ចទីផ្សារ ព្យាយាមលុបបំបាត់សេដ្ឋកិច្ចផែនការបក្សកម្មុយនីស្តក៏ដោយក៏ប្រទេសទាំងនេះមិនទៅណាឆ្ងាយដែរ ដោយប្រទេសទាំងនោះជាទូទៅល្អតែស្តាប់ តែជីវភាពពលរដ្ឋក្នុងសភាពជាក់ស្តែងគឺក្ររហាម រស់នៅគ្មានសេរីភាព គ្មានសុវត្ថិភាពឬសេចក្តីសុខផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរពិតប្រាកដឡើយ។ ប្តូរ! (( ខ្មែរ សុវណ្ណភូមិ ))
0 ความคิดเห็น: