Breaking News ក្ដៅៗ!៖ ឧបទ្វីបកូរ៉េកាន់តែតានតឹងហើយ ខណៈកងទ័ពអាមេរិកធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ធ្វើអោយកូរ៉េខាងជើងខឹងយ៉ាងខ្លាំង គំរាមបំផ្ទុះសង្គ្រាមនុយក្លេអ៊ែរ! រីឯព្រឹទ្ធសភាអាមេរិកប្រាប់អោយក្រុមគ្រួសារយោធានៅកូរ៉េខាងត្បូងឆាប់ត្រៀមខ្លួនចាកចេញពីប្រទេសនេះជាបន្ទាន់!
ស្ថានការណ៍កាន់តែតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងខ្លាំងកាលថ្ងៃម្សិលមិញនេះ នៅមុនសមយុទ្ធយោធាដែនអាកាសដ៏ធំបំផុតរួមគ្នាមួយរវាងកងទ័ពសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយក្រុងព្យុងយ៉ាងបានហៅការសមយុទ្ធយោធានេះថា ជាសកម្មភាពបង្កហេតុពេញទី ដែលអាចឈានទៅរកសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលសមាជិកសភាអាមេរិកម្នាក់់បានព្រមានពីកំណើននៃសង្គ្រាមការពារខ្លួននៅលើឧបទ្វីបមួយនេះ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
យោងតាមសេចក្ដីរាយការណ៍ AFP សមយុទ្ធយោធារយៈពេល ៥ថ្ងៃដែលនឹងមានការចូលរួមពីយន្តហោះចម្បាំងដ៏ទំនើបរបស់យោធាអាមេរិកប្រហែល ២៣០គ្រឿង ក្នុងនោះមានទាំងយន្តហោះចម្បាំង F-22 Raptor ផងដែរនោះត្រូវចាប់ផ្ដើមនៅថ្ងៃនេះ ពោលគឺតែ ៥ថ្ងៃប៉ុណ្ណោះ ក្រោយពីកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ហៅថា ICBM ដែលត្រូវបានគេជឿថា អាចបាញ់ផ្លោងវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក។
កាសែតកូរ៉េខាងជើងឈ្មោះ រ៉ូដុង បានថ្កោលទោសចំពោះសមយុទ្ធយោធាដ៏ធំមួយនេះ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសមយុទ្ធយោធា រវាងយោធាអាមេរិក និងកូរ៉េខាងត្បូង។
ក្នុងអត្ថបទវិចារណកថារបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ កាសែតរ៉ូដុង បានចុះផ្សាយថា សមយុទ្ធនេះ គឺជាសកម្មភាពបង្កហេតុពេញទី និងដោយចំហរប្រឆាំងនឹងកូរ៉េខាងជើង ដែលអាចជាហេតុនាំអោយផ្ទុះសង្គ្រាមនុយក្លេអ៊ែរភ្លាមៗ។
កាសែតដដែលនេះ បានចុះផ្សាយបន្តថា សហរដ្ឋអាមេរិក និងប្រទេសអាយ៉ងកូរ៉េខាងត្បូង នឹងចងចាំថា សមយុទ្ធយោធាដែលសំដៅលើកូរ៉េខាងជើង គឺជាទង្វើឆ្កួតលីលា ស្មើនឹងការធ្វើអត្តឃាតឬបំផ្លាញខ្លួនឯង។
កាសែតកូរ៉េខាងជើងមួយនេះ បានចុះផ្សាយដូច្នេះ មួយថ្ងៃក្រោយពីក្រសួងការបរទេសកូរ៉េខាងជើង បានចោទរដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ ថា បង្កសង្គ្រាមនុយក្លេអ៊ែរ តាមរយៈការបង្កើតនូវអ្វីមួយដែលកូរ៉េខាងជើងហៅថា សមយុទ្ធកងទ័ពអាកាសដ៏ឆ្កួតលីលានេះ។
រីឯព្រឹទ្ធសភាអាមេរិកប្រាប់អោយក្រុមគ្រួសារយោធានៅកូរ៉េខាងត្បូងឆាប់ត្រៀមខ្លួនចាកចេញពីប្រទេសនេះជាបន្ទាន់!!
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានទទួចឲ្យប្រជាពលរដ្ឋ និងគ្រួសាររបស់ពួកយោធា ដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងទាំងអស់ ឲ្យឆាប់ត្រៀមខ្លួនចាកចេញពីប្រទេសនេះជាបន្ទាន់ ខណៈកងទ័ពសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបើកធ្វើសមយុទ្ធ ដោយមានយន្តហោះចម្បាំងដ៏ទំនើបៗ ២៣០គ្រឿង ចូលរួម។
ការអំពាវនាវរបស់សមាជិកព្រឹទ្ធសភា បានធ្វើឡើងស្របពេលដែលពួកគេព្រួយបារម្ភពីសង្គ្រាមនុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េ អាចនឹងឈានដល់ការផ្ទុះឡើង ហើយប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត របស់ប្រជាពលរដ្ឋអាមេរិក។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលប្រទេសកូរ៉េខាងជើង បានគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើសមយុទ្ធដ៏ធំនេះ ប៉ះពាល់ដល់អធិបតេយ្យភាពរបស់កូរ៉េខាងជើង។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ(Reuters) ការធ្វើសមយុទ្ធទ្រង់ទ្រាយដ៍ធំមួយនេះ ដែលមានយន្តហោះចម្បាំងដ៏ទំនើបៗ ២៣០គ្រឿង ក្នុងនោះមានទាំងយន្តហោះចម្បាំងបំបាំងកាយ F-22 Raptor, B-1B និងយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង F-35 បានចាប់ផ្តើមហោះហើរពេញលំហអាកាស នៃកូរ៉េខាងត្បួងនៅថ្ងៃនេះ។ ការធ្វើសមយុទ្ធដ៏ធំនេះ អ្នកជំនាញការយោធានៃប្រទេសរុស្ស៊ី និងអ្នកសង្កេតការណ៍មួយចំនួន បានព្រមានថា វាជារលកចាប់ផ្តើមផ្ទុះសង្គ្រាមនុយក្លេអ៊ែរទៅហើយ នៅលើឧបទ្វីបកូរ៉េនេះ។
ការធ្វើសមយុទ្ធនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ហៅថា ICBM មួយគ្រាប់ទៀត ដែលអ្នកជំនាញព្រមានថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងពិតជាមានលទ្ធភាព បង្កសង្គ្រាម អាវុធនុយក្លេអ៊ែរយ៉ាងពិតប្រាកដ៕
0 ความคิดเห็น: