បែកធ្លាយការណ៍សម្ងាត់មកទៀតហើយញាតិមិត្តអើយ! សម្តាចម៍នៃយើងកំពុងតែចុកឈាមបៀមមរណទុក្ខ ព្រោះតែបែកឆ្វេង វង្វេងបឹង លែងទុកចិត្តមន្ត្រីធំៗរបស់ស៊ីភីភីខ្លួនឯងហើយ!
បែកធ្លាយការណ៍សម្ងាត់មកទៀតហើយញាតិមិត្តអើយ! សម្តាចម៍នៃយើងកំពុងតែចុកឈាមបៀមមរណទុក្ខ ព្រោះតែបែកឆ្វេង វង្វេងបឹង លែងទុកចិត្តមន្ត្រីធំៗរបស់ស៊ីភីភីខ្លួនឯងហើយ!
ព័ត៌មានផ្ទៃក្នុងរបស់គណបក្សប្រជាជនចេះតែបែកធ្លាយការណ៍សម្ងាត់មកជារឿយៗ ប៉ុន្តែមិនទាន់ដល់ថ្នាក់ផ្ទុះឡើងនៅឡើយទេ វាគ្រាន់តែចេញផ្សាយឲ្យមហាជនខ្មែរ បានដឹងការពិតខ្លះៗពីចរន្តផ្ទៃក្នុងគណបក្សស៊ីភីភីឡើងកម្ដៅពុះកញ្ជ្រោលកាន់តែខ្លាំងឡើងៗហើយ វាដូចជាភ្នំភ្លើងមុននឹងកើតមហាបំផ្ទុះភ្នំភ្លើង វាតែងតែអោយសញ្ញាណមុន ដូចជារញ្ជួយដីនៅបរិវេណជុំវិញខ្លួនវា កើតសំឡេងរន្ទះភ្លើងផ្គរ និងបញ្ចេញផ្សែងផេះលម្អងហ្គែស អ៊ីចឹង។
ប្រភពព័ត៌មានបែកធ្លាយការណ៍សម្ងាត់ពីទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី (Chham Chhany) ចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក បានអោយដឹងយ៉ាងដូច្នេះថា៖ ហ៊ុន សែន សង្ស័យ ប្រាក់ សុខុន ក្បត់
នេះជាសារទាំងស្រុងពីមន្ត្រីខុទ្ទកាល័យសម្តេច តេជោ ៖ ព័ត៌មានលេចចេញពីខុទ្ទកាល័យសម្តេច ពេលនេះសម្តេចកំពុងតែចុកឈាមកាន់តែខ្លាំងហើយៈ
ក្នុងរជ្ជកាល ហោ ណាំហុង មិនមានការបិទវីហ្សាអីទេ ហោ ណាំហុង ចេះតែប្រមូលលុយយកខ្លួនឯង មិនយកទៅសែនសម្តេចទេ ប្រាក់ សុខុន ថា ហោ ណាំហុង គឺជាកញ្ជ្រោងចាស់ ។
ពេលតែងតាំង ប្រាក់ សុខុន ជារដ្ឋមន្ត្រី ២០១៤ភ្លាម ប្រាក់ សុខុន លក់ខ្ទេច អគាររដ្ឋជុំវិញស្តាតអូឡាំពិក អគារប្រៃសណីយ៍ ក្រោមផ្លាក ដោះដូរអភិវឌ្ឍន៍ ។ ហើយក៏បានជួយឡង់សេ ហ៊ុន ម៉ាណែត អោយខ្មែរនៅទូទាំងពិភពលោកស្គាល់ច្បាស់ផងដែរ ។
តាមរយៈការបិទវីហ្សា ចូលសហរដ្ឋអាមេរិកដល់មន្ត្រីជាន់ខ្ពស់និងក្រុមគ្រួសារ សហរដ្ឋអាមេរិកក៏បានបិទវិហ្សា រហូតដល់ក្រុម មហាបណ្ឌិតសភាចារ ដែលបានគាំទ្រ និងការពារសម្តេចរំលាយសង្រ្គោះជាតិដែរ ។
ក្រោយការប្រកាស របស់សហរដ្ឋអាមេរិក សម្តេចសួរប្រធានខុទ្ទកាល័យ ហូ សុទ្ធី ថាៈ តើ ប្រាក់ សុខុន វាក្បត់អញ ទៅជួយសង្គ្រោះជាតិ? បានជាការងារវីហ្សាប៉ិនណឹង វាដោះស្រាយមិនចេញ? ឬមួយ វាចាប់ដៃជាមួយខេង មកប៉ែងជើងអញ? ៕
ប្រភព៖ ឆាំ ឆានី (Chham Chhany)
0 ความคิดเห็น: