ខ្លាំងគ្រាន់បើផន់គេហ៊ានវាយក្បាលខេងសំពងក្បាលសែន!៖ លោកសុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សំពងក្បាលរដ្ឋាភិបាលសែនយ៉ាងចាស់ដៃ ថាជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាមានចំនួនច្រើនលើសលប់!
មន្ត្រីអន្តោប្រវេសន៍កម្ពុជារកឃើញថា ជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា មានចំនួនច្រើនលើសលប់ ក្នុងចំណោមជនអន្តោប្រវេសន៍ដទៃទៀត។ សារព័ត៌មានក្នុងស្រុក បានដកស្រង់សម្ដីលោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ ដែលថ្លែងនៅក្នុងកិច្ចប្រជុំ អំពីបញ្ហាអន្តោប្រវេសន៍ នៅថ្ងៃទី៦ ខែធ្នូ ថា តាមការស្រង់ឯកសារ ឃើញថា ក្នុងចំណោមជនអន្តោប្រវេសន៍ ជាង ២០ម៉ឺននាក់ ជនអន្តោប្រវេសន៍វៀតណាម មានចំនួនច្រើនលើសគេ។
ប្រភពដដែល បន្តថាក្នុងមួយឆ្នាំៗ មានជនអន្តោប្រវេសន៍បន្ថែម យ៉ាងហោចណាស់ ១ម៉ឺននាក់ ចូលមករស់នៅកម្ពុជា ទាំងស្របច្បាប់ និងមិនស្របច្បាប់។ លោក សុខ ផល បញ្ជាក់បន្ថែម ថា យ៉ាងហោចណាស់ មានជនអន្តោប្រវេសន៍ ៧ម៉ឺន ៣ពាន់នាក់ (៧៣,០០០) នាក់ ដែលគ្មានឯកសារត្រឹមត្រូវ។
រហូតមកដល់ពេលនេះ គ្មានប្រភពឯកសារផ្លូវការណាមួយ ដែលអាចបញ្ជាក់បាន នូវចំនួនពិតប្រាកដ នៃជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជានោះទេ។
អ្នកវិភាគធ្លាប់ចោទជាសំណួរ ថាតើមូលហេតុអ្វី បានជាជនអន្តោប្រវេសន៍បរទេស ជាពិសេសជនជាតិវៀតណាម ហូរចូលស្រុកខ្មែរ ដោយគ្មានឯកសារត្រឹមត្រូវ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។
ប៉ុន្តែ ប្រភពដដែល បានដកស្រង់សម្ដីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ថាជនអន្តោប្រវេសន៍វៀតណាម មិនមែនទើបតែមាននៅពេលនេះទេ គឺមានហូរហែតាំងពីសម័យបារាំងមកម្ល៉េះ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: