วันอาทิตย์ที่ 31 ธันวาคม พ.ศ. 2560

Khmer Sovannaphumi : វីរបុរសរំដោះជាតិផេះស្អី? ជាអ្នកដឹកនាំទ័ពរំដោះជាតិផេះស្អី? ជាអ្នកដឹកនាំចលនារំដោះជាតិផេះស្អី? តាមពិតបោកទាំងអស់!

Khmer Sovannaphumi : វីរបុរសរំដោះជាតិផេះស្អី? ជាអ្នកដឹកនាំទ័ពរំដោះជាតិផេះស្អី? ជាអ្នកដឹកនាំចលនារំដោះជាតិផេះស្អី? តាមពិតបោកទាំងអស់!

តាមពិតខ្លួនជាជនឧក្រិដ្ឋសំលាប់មនុស្ស រំលោភស្រី សំលាប់កុមារ និងដុតសាលានៅស្រុកមេមត់តំបន់ខ្លួនកាន់កាប់ក្នុងនាមជាអនុប្រធានកងពលលេខ២១នៃទ័ពប៉ុលពតនៅស្រុកមេមត់សោះ។ ហើយាររត់ភៀសខ្លួនទៀតសោធ ក៏មិនមែនដើម្បីតស៊ូរំដោះជាតិផេះស្អីដែរដោយការរត់ភៀសខ្លួននោះគឺកើតឡើងពេលអង្គការលើកោះហៅយកទៅរៀនសូត្រពីកំហុសទាំងនេះ បែជាដាក់មេផាយទៅអោបជើងយួនទៅវិញហើយបានរួចខ្លួនពីយួនកាត់ទោសដោយសារលោក ប៉ែន សុវណ្ណ ជាអ្នកជួយ។ ក្រោយមក ជននេះ ប្រើឈ្មោះយួនសុទ្ធហៅថា អា«ម៉ៃ ភុក» មានន័យថា «អារស់និងមានសំណាងដោយសារអញ (យួន)» ដើម្បីយកចិត្តយួន។ ក្រោយមកបានលោក ប៉ែន សុវណ្ណ ឲ្យយួរការបូបដើរតាម តែប៉ុណ្ណោះ។ ដោយឡែករឿងផ្តួលរំលំរបបខ្មែរក្រហម គឺវាជារឿងនយោបាយឈ្លានពានរបស់យួនសុទ្ធសាទ ហើយយួនគឺជាអ្នកមានទ័ព មានអាវុធមកឈ្លានពាន ចំណែកលោក ប៉ែន សុវណ្ណ និងបក្សពួក កុំនិយាយដល់ ហ៊ុន សែនដែលជាអ្នកយួរកាបូបអី គឺមានតែក្តបី ដើរតាមយួនបញ្ជាប៉ុណ្ណោះ។

និយាយឲ្យខ្លី មនុស្សនេះ ជាមនុស្សស៊ីពែពីគេ ព្រៃផ្សៃ និងរមិលគុណគេរហូតមក ហើយការបានស្ថិតស្ថេរក្នុងអំណាចដល់សព្វថ្ងៃនេះគឺដោយសារតែភាពព្រៃផ្សៃរបស់ខ្លួនប៉ុណ្ណោះ ហើយវាក៏បញ្ជាក់បានដែរថា មនុស្សខ្មែររាប់លាននាក់មិនទាន់មានអ្នកណាព្រៃផ្សៃដូចជននេះទេ បើមាន ជននេះដេកស្អាតមិនមានឧ៌កាសនៅកាន់អំណាចទៀតឡើយ។  (ខ្មែរ សុវណ្ណភូមិ)



រឿងដ៏អស្ចារ្យ ហាទាំងពិភពលោក៖ ក្មេងស្រីតូចខ្យូត ក្បាលខូចលួចពោតលីង ពីព្រះហត្ថព្រះអង្គម្ចាស់ហែរ៍រីនៃ​វ៉េលស៍ (Prince Henry of Wales) និងប្រតិកម្មរបស់ព្រះអង្គម្ចាស់ហែរ៍រី គឺអស្ចារ្យ ហាមិនធម្មតាដូចគ្នា LOL...!

រឿងដ៏អស្ចារ្យ ហាទាំងពិភពលោក៖ ក្មេងស្រីតូចខ្យូត ក្បាលខូចលួចពោតលីង ពីព្រះហត្ថព្រះអង្គម្ចាស់ហែរ៍រីនៃ​វ៉េលស៍ (Prince Henry of Wales) និងប្រតិកម្មរបស់ព្រះអង្គម្ចាស់ហែរ៍រី គឺអស្ចារ្យ ហាមិនធម្មតាដូចគ្នា LOL...!

អ្នកម៉ែទាល់តម្រិះឡើងអេះក្បាលឱបសិរៈ ពេលក្មេងស្រីតូចសែនខ្យូត ឈ្មោះ Emily Henson ជាកូនស្រីខ្យូតសំណព្វចិត្ត វ័យទើប​តែរៀន​ដើរតេះ​តះ គួរអោយស្រឡាញ់និងសែនក្នាញ់ បានបែរមុខអែបយកដៃទៅលូកលួចពោតលីង ពីព្រះហត្ថព្រះអង្គម្ចាស់ហែរ៍រីនៃ​វ៉េលស៍ ខណៈដែលព្រះអង្គម្ចាស់ហែរ៍រី ភ្លេចព្រះអង្គងាកទៅសន្ទនាជាមួយអ្នកអង្គុយជិតខាងព្រះកាយ តែពេលព្រះអង្គម្ចាស់ហែរ៍រី ដឹងព្រះអង្គក៏ងាកព្រះភ័ក្ត្រ​មកលេងនឹងក្មេងស្រីតូចខ្យូត យ៉ាងគួរអោយស្រឡាញ់ និងស្និទ្ធជាគ្នាឯងដូចរូបភាពដែលអ្នកបានឃើញនេះហើយ ។

ក្មេងស្រីតូចសែនខ្យូត Emily Henson ជាកូនស្រីរបស់លោកឪពុកជាអ្នកកីឡា Paralympics របស់អង់គ្លេស ដែលធ្លាប់ជាអតីតទាហានអង់អាចក្លាហាន ដែលបានមកចូលរួមប្រកួត​ក្នុងកីឡា Invictus Games Toronto, Canada. (((ប្រែសម្រួលបញ្ចូលកំប្លែងដោយ៖ កម្សាន្តខ្មែរ ២០១៧ រក្សាសិទ្ធិ)))







Credit: GettyImages

Toddler steals popcorn from Prince Harry and his reaction is amazing.

Leaking News: អុញនោះ! បែកធ្លាយការណ៍សំងាត់ពិតឬមិនពិតយ៉ាងណា ប្រភពច្បាស់ការណ៍ថាអ៊ីចឹងៗ៖ អ្នកនាង ឆោម ឆពុំ បានស្វែងរកឪពុករបស់គាត់ឃើញហើយ!

Leaking News: អុញនោះ! បែកធ្លាយការណ៍សំងាត់ពិតឬមិនពិតយ៉ាងណា ប្រភពច្បាស់ការណ៍ថាអ៊ីចឹងៗ៖ អ្នកនាង ឆោម ឆពុំ បានស្វែងរកឪពុករបស់គាត់ឃើញហើយ!

គួរអោយសង្វេកណាស់ ដែលអ្នកស្រី​ ឆោម​ ឆវិន​ ជាម្តាយបង្កើតរបស់​នាង ឆោម​ ឆពុំ​ មិនត្រូវបានអ្នកស្រី ប៊ុន​ រ៉ានី​ អនុញ្ញាតអោយមកចូលរួម ក្នុងពិធីមង្គលការរបស់​នាង ឆោម​ ឆពុំ​ ឡើយ​ ។

នាង ឆោម ឆពុំ គួរតែឈប់ប្រើត្រកូលខាងម្ដាយទៅ វាខុសនឹងទំនៀមទំលាប់ខ្មែរ ហើយគួរត្រលប់មកប្រើត្រកូលខាងឪពុកវិញ ព្រោះនាងបានរកឪពុករបស់នាងឃើញហើយ, ណាមួយក៏កុំអោយដូនតាខាងឪពុក មានការក្ដៅក្រហាយផង ។

មានមង្គលការដ៏អធិកអធ័មមួយ រវាងតារាចំរៀង​ ឆោម​ ឆពុំ​ និងលោក​ អ៊ុក​ ណារីម​ កាលពីថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១២​ ដោយលោក​ ហ៊ុន​ សែន​ បានមកផ្សំផ្គុំ នាង ឆោម ឆពុំ​ និងលោក អ៊ុក​ ណារីម ។ ក្នុងមង្គលការនោះ មានសុទ្ធជាមន្ត្រីស្និទ្ធជាមួយលោក​ ហ៊ុន​ សែន មកចូលរួម​, ដូចជា​លោក ហ៊ីង​ ប៊ុនហ៊ាង,​ អ្នកស្រី ម៉ែន​ សំអន, អ្នកស្រី​ ប៊ុន ​រ៉ានី​, និងមន្រ្តីគ្រាក់ជាច្រើនទៀត​ ។ លោក ហ៊ីង​ ប៊ុនហ៊ាង​ បានចងដៃនូវឡានលុចហ្ស៊ីសមួយគ្រឿង តម្លៃជាង ១០ម៉ឺនដុល្លារ ។

ជាមួយគ្នាដែរ អ្នករស់នៅជិតខាងផ្ទះ​នាង ឆោម​ ឆពុំ​ ក្នុងភូមិបឹងប៉ាយ៉ាប​ សង្កាត់ភ្នំពេញថ្មី​ ក៏បានលើកឡើងថា​ នាង ឆោម​ ឆពុំ​ ត្រូវបានលោក​ ហ៊ុន​ សែន​ ទិញផ្ទះវីឡាតម្លៃជាង ២០ម៉ឺនដុល្លារអោយ ។

ខ្ញុំលឺគេថានាង ឆោម​ ឆពុំ​ គឺជាកូនបង្កើតរបស់​លោក ហ៊ុន​ សែន​ និង​អ្នកស្រី​ ឆោម​ ឆវិន​, ដោយលោក ហ៊ុន​ សែន​ បានយកអ្នកស្រី​ ឆោម​ ឆវិន​ កាលពីឆ្នាំ១៩៨៦​ ក្នុងពេលដែល​គាត់រួមជាមួយ​លោក កែ​ គឹមយ៉ាន​ ចុះទៅខេត្តបាត់ដំបង ដើម្បីបញ្ជាទ័ពវាយខ្មែរក្រហម​ ដែលមានឈ្មោះថា ជាយុទ្ធនាការរដូវក្តៅ​ ៕




 ប្រភព៖ ការពារ សន្តិភាព
សារក្ដៅៗ៖ លោកខ្មែរ សុវណ្ណភូមិ បានផ្ដាំផ្ញើជាវោហារសាស្ត្រ វាយសំពងក្បាលបន់ឌឹតគ្រៀវជ្រូក សុខ ទូច ក៏ដូចមនុស្សមួយចំនួនទៀតបន្តិចកុំឲ្យបន្តភ្លើទៀត!! ស្ដីពីអ្នករត់ចោលស្រុកមានប្រភេទអ្វីខ្លះ?

សារក្ដៅៗ៖ លោកខ្មែរ សុវណ្ណភូមិ បានផ្ដាំផ្ញើជាវោហារសាស្ត្រ វាយសំពងក្បាលបន់ឌឹតគ្រៀវជ្រូក សុខ ទូច ក៏ដូចមនុស្សមួយចំនួនទៀតបន្តិចកុំឲ្យបន្តភ្លើទៀត!! ស្ដីពីអ្នករត់ចោលស្រុកមានប្រភេទអ្វីខ្លះ?

លោកប៉ាង សុខឿន អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook ស្គាល់តាមរយៈឈ្មោះ «ខ្មែរ សុវណ្ណភូមិ»

លោកបានផ្ដាំផ្ញើជាវោហារសាស្ត្រវាយសំពងក្បាលបន់ឌឹតគ្រៀវជ្រូក សុខ ទូច នៅលើទំព័រហ្វេសប៊ុករបស់លោក មានយ៉ាងដូច្នេះថា៖ ផ្តាំមក សុខ ទូច ក៏ដូចមនុស្សមួយចំនួនទៀតបន្តិចកុំឲ្យបន្តភ្លើទៀត


អ្នករត់ចោលស្រុកមានប្រភេទដូចតទៅ៖
១. ជនភៀសខ្លួនសង្រ្គាម៖ អ្នករត់ចោលស្រុកប្រភេទនេះ គឺរត់ភៀសខ្លួនដើម្បីគេចពីសេចក្តីស្លាប់ ហើយការរត់ភៀសខ្លួននេះគឺបង្កឡើងដោយសារអ្នកនយោបាយថោកទាប មានដូចជាប៉ុលពត អៀង សារី ខៀវ សំផន ហ៊ុន សែន ហេង សំរិន ជា ស៊ីមជាដើម។ អ្នករត់ចោលស្រុកក្រុមនេះ កើតមានកំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ និងបន្តមក ១៩៩០។

២. ជនភៀសខ្លួននយោបាយ៖ អ្នករត់ចោលស្រុកប្រភេទនេះ គឺរត់ភៀសខ្លួនដើម្បីគេចផុតពីគុកច្រវ៉ាក់ និងការកាប់សំលាប់ហើយជាទូទៅបង្កឡើងដោយពួកមេដឹកនាំផ្តាច់ការ ព្រៃផ្សៃ កាប់សំលាប់ជាតិសាសន៍ឯង ជាពិសេសអ្នកប្រឆាំង ក្នុងពេលប្រទេសមិនមានសង្រ្គាម។ ករណីនេះជាទូទៅកើតមាននៅប្រទេសមានមេដឹកនាំផ្តាច់ការ និងពួកកុម្មុយនីស្ត។ ជាក់ស្តែង កម្ពុជា ចិន យួន ។ល។ សម្រាប់នៅកម្ពុជា ជាក់ស្តែងគឺ ខ្មែរ សុវណ្ណភូមិ លោក ម៉ែន ណាត លោក ឆាំ ឆានី លោក សម រង្ស៊ី និងតំនាងរាស្រ្តសង្រ្គោះជាតិជាច្រើនទៀត រួមទាំងសកម្មជនបក្សប្រឆាំងដ៏ទៃដែលបាន ហើយនឹងកំពុងបានបន្តរត់ភៀសខ្លួនជាដើម។

៣. ជនភៀសខ្លួនដោយកត្តាសេដ្ឋកិច្ច៖ គឺសំដៅទៅអ្នកភៀសខ្លួនទៅបរទេសរកការងារធ្វើដើម្បីចិញ្ចឹមជីវិត និងរៀបការជាមួយជនបរទេសដើម្បីចង់បានជីវិតថ្មី ហើយរកសេដ្ឋកិច្ចជួួយគ្រួសារ។ល។ ដោយសារតែរបបមេដឹកនាំក្នុងប្រទេសខ្លួនអត់កំណើតមិនបង្កើតការងារ និងបានជួយរាស្រ្តខ្លួន។

៤. ជនភៀសខ្លួនដោយចំណងគ្រួសារ៖ ជាជនភៀសខ្លួនមានបងប្អូនកូនចៅ ប្តីប្រពន្ធ ឬសាច់ញាតិរស់នៅក្រៅប្រទេស ហើយធានាទៅរស់នៅជាមួយ។

៥. ជនភៀសខ្លួននៃក្រុមទុច្ចរិតមានចេតនារត់ចោលស្រុក៖ ក្រុមនេះជាពួកត្រកូលអ្នកមានអំណាច មានទ្រព្យនៅក្នុងប្រទេស ដោយពួកនេះបានលួចប្លន់ជាតិ កាប់សំលាប់ជាតិសាសន៍ខ្លួន ហើយព្យាយាមបញ្ជូនកូនចៅ និងគ្រួសារខ្លួនឲ្យទៅរស់នៅស្រុកគេ តាមវិធីផ្សេងៗ។ ជាក់ស្តែងនៅកម្ពុជាមានត្រកូលហ៊ុន សុខ ឥសាន ចោម ប្រសិទ្ធ និងមេដឹកនាំស៊ីភីភីជាច្រើនទៀត។ល។

ជារួមអ្នករត់ចោលស្រុកពីលេខ«១ ដល់លេខ ៤»គឺជាក្រុមថ្លៃថ្នូរ ខុសពីក្រុមលេខ «៥»ទើបជាក្រុមថោកទាប។ ជាពិសេសត្រូវចាំថា តើនៅក្នុងស្រុកបានការស្អី បើគ្រប់គ្នាត្រូវគេចាប់ដាក់គុកអស់ តើបានប្រយោជន៍ស្អី? មើលគំរូទៅតើអ្នកជាប់គុកនៅក្នុងគុកសព្វថ្ងៃធ្វើស្អីបាន? ហើយអ្នកខ្លះបានរួចមកវិញមុនពេលកំណត់គឺមិនដោយសារអ្នករត់មកក្រៅស្រុកនេះទេឬ? ហើយការរត់ចោលស្រុកនេះ មិនមែនទៅដេកសំងំយកសុខឯណា តែទៅបន្តការងារ និងជាពិសេស ការរត់ចោលស្រុកនេះគឺបណ្តាលមកពីជនចង្រៃដែលកំពុងកាន់ការងារក្នុងស្រុកនេះឯង។

ដូច្នេះ រឿងអ្វីត្រូវបន្ទោសអ្នករត់ចោលស្រុក តែមិនបន្ទោសជនចង្រៃ ធ្វើឲ្យគេរត់ចោលស្រុក? ហេតុអ្វីទៅបន្ទោសជនរងគ្រោះ តែមិនដាក់ទោសជនល្មើស? នេះបានចំជាចរិត «បន់ឌិតស៊ីភីភី» ឬពួកស៊ីភីភីមែន!៕ ((ខ្មែរ សុវណ្ណភូមិ))




 គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទីក្រុង​ឡុងប៊ិច ប្រទេសសហរដ្ឋអាមេរិក ​គ្រោង​ធ្វើ​បាតុកម្ម​​ប្រឆាំង​ថ្ងៃ​៧ មករា-CNRP in LongBeach to protest against​ 7January

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទីក្រុង​ឡុងប៊ិច ប្រទេសសហរដ្ឋអាមេរិក ​គ្រោង​ធ្វើ​បាតុកម្ម​​ប្រឆាំង​ថ្ងៃ​៧ មករា-CNRP in LongBeach to protest against​ 7January

ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរីបានអោយដឹងថា៖ គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គ្រោង​ធ្វើ​បាតុកម្ម​អហិង្សា​ដ៏​ធំ​មួយ​ប្រឆាំង​ថ្ងៃ​៧ មករា នៅ​សប្ដាហ៍​ក្រោយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​ឡុងប៊ិច លោក ចាន់ វាសនា បាន​ចេញ​លិខិត​ជូន​ដំណឹង​និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​រួម​ក្នុង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នោះ។ លោក​បញ្ជាក់​ក្នុង​លិខិត​ថា គោល​បំណង​មហា​បាតុកម្ម​នោះ គឺ​មិន​ទទួល​ស្គាល់​ថ្ងៃ ៧ មករា ដោយ​ចាត់​ទុក​ថា ជា​ថ្ងៃ​ដែល​បរទេស​ឈ្លានពាន​មក​លើ​ទឹកដី​កម្ពុជា។

មហា​បាតុកម្ម​អហិង្សា​នោះ គេ​គ្រោង​ធ្វើ​នៅ​អគារ​អាណាហែម (1321 E Anaheim) នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែ​មករា ឆ្នាំ​២០១៨ ខាង​មុខ។ ថ្មីៗ​ព័ត៌មាន​បណ្ដាញ​សង្គម​ឲ្យ​ដឹង​ថា អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ទីក្រុង​ឡុងប៊ិច ត្រូវ​បាន​ដក​ស្លាក​សញ្ញា និង​ទង់​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ដោយ​មិន​ដឹង​មូលហេតុ៕






ធ្វើអោយពូជោរព្រួយស្លន់ភ័យស្លោ តិចពូជោរ ចោទបងប្អូនកម្មករថា ជាពួកអានាធិបតេយ្យទៀតចុះ !!

ធ្វើអោយពូជោរព្រួយស្លន់ភ័យស្លោ តិចពូជោរ ចោទបងប្អូនកម្មករថា ជាពួកអានាធិបតេយ្យទៀតចុះ !!

កម្មករជាច្រើនពាន់នាក់នៅរោងចក្រតៃអុីហ្សុី ក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ បានកំពុងធ្វើបាតុកម្មចំនួនបួនថ្ងៃជាប់គ្នា រហូតឈានដល់បិតផ្លូវជាតិលេខ 5 ត្រង់ចំណុចមុខរោងចក្រខាងលើដើម្បីតវ៉ា ល័ក្ខខ័ណ្ឌការងារ និង កុំអោយកាត់ប្រាក់ម៉ោងនិងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតនៅថ្ងៃឈប់សំរាក។

សូមបញ្ចាក់ ថារោងចក្រតៃអុីហ្សុីនេះមិនមានតំណាងសហជីពឬសហជីពនៅក្នុងរោងចក្រទេព្រោះរោងចក្របានសហការជាមួយអាជ្ញាធរមិនអនុញ្ញាតអោយមានសហជីពនៅក្នុងរោងចក្រឡើយ ដែលនេះជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។

កន្លងមកការរំលោភបំពានសិទ្ធិជាច្រើនពាន់ករណីត្រូវបានថៅកែរោងចក្រសហការជាមួយអាជ្ញាធរធ្វើបាបកម្មករដោយមិនអោយមានការតវ៉ាឡើយ។ ទោះបីព្យាយាមរិតត្បិតយ៉ាងណា ទីបំផុតការឈឺចាប់ត្រូវតែផ្ទុះឡើងដោយជៀសមិនផុតឡើយ។ សូមចែករំលែកក្តីសុខរបស់អ្នកអោយមនុស្សនៅជំវិញខ្លួនអ្នកផង! ពុំនោះទេ ក្តីសុខរបស់អ្នកមិនឋិតថេរឡើយ!!! ៕ ((Ren Hok))





วันเสาร์ที่ 30 ธันวาคม พ.ศ. 2560

ប្រតិកម្ម​ផ្សេងៗ​បាន​ផ្ទុះក្ដាំងៗឡើង​ពេញ​បណ្តាញសង្គម​ហ្វេសប៊ុក​​ ​ក្រោយពីតុលាកាឡ៍ចេញដីកាធ្វើការប្រហារជីវិតក្រុមព្រះកីឡាករ​មាន់​ជល់​ ជាង​៩០ព្រះក្បាលចោលយ៉ាងយង់ឃ្នង-Reactions erupted on facebook after the execution of 92 cocks fighting

ប្រតិកម្ម​ផ្សេងៗ​បាន​ផ្ទុះក្ដាំងៗឡើង​ពេញ​បណ្តាញសង្គម​ហ្វេសប៊ុក​​ ​ក្រោយពីតុលាកាឡ៍ចេញដីកាធ្វើការប្រហារជីវិតក្រុមព្រះកីឡាករ​មាន់​ជល់​ ជាង​៩០ព្រះក្បាលចោលយ៉ាងយង់ឃ្នង!!

ប្រភពព័ត៌មានពីវីអូអេខ្មែរ មានយ៉ាងដូច្នេះថា៖ ប្រតិកម្ម​ផ្សេងៗ​បាន​ផ្ទុះឡើង​ពេញ​បណ្តាញសង្គម​ហ្វេសប៊ុក​​ ​ក្រោយ​ការ​ប្រហារ​ជីវិត​មាន់​ជល់​ជាង​៩០ក្បាល​ 

ការសម្រេច​​របស់​តុលាការ​សម្លាប់​មាន់​ជល់ បាន​ប្រឈមនឹង​ប្រតិកម្ម​តាម​បណ្តាញ​សង្គម​ថា ជា​ការសម្រេច​ចិត្ត​មួយ​ដែល​មិន​ដែល​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ ​ហើយ​វា​បង្ហាញ​អំពី​និទណ្ឌភាព​ផងដែរ។

ភ្នំពេញ៖ ប្រតិកម្ម​អំពី​ការ​ប្រហារ​ជីវិត​សត្វ​មាន់​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​បាន​កើត​មាន​ឡើង​ជា​ហូរហែរ​ ​តាំងពី​ថ្ងៃ​ពុធ​ រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ​នៅ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​ដ៏ពេញ​និយមនៅ​ប្រទេស​កម្ពុជា។​ ​ក្រុម​មន្ត្រី​អង្គការ​សង្គមស៊ីវិល​នានា​ បាន​ធ្វើការ​រិះគន់​ និង​បានចាត់​ទុក​ថា​ ការ​សម្រេចប្រហារ​ជីវិត​សត្វមាន់នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​កម្រ​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ ក៏ដូចជា​ក្នុង​ពិភព​លោក​ ​ហើយក៏​មាន​ចំណោទ​អំពីបញ្ហា​និទណ្ឌ​ភាពផង​ដែរ​ ​ព្រោះមាន់​ត្រូវ​សម្លាប់ តែ​មនុស្ស​ ដែលជា​សង្ស័យ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​ប្រជល់​មាន់​ខុស​ច្បាប់​បែរ​ជា​មាន​សេរីភាព។​

ការ​ប្រហារ​ជីវិត​មាន់​ចំនួន​៩២​ក្បាល​ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ដីកា​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កណ្តាល​ ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដ៏​ពេញ​និយម​នៅ​កម្ពុជា។ ​នេះ​បើយោង​តាម​ការ​បង្ហោះ​សារ​ផ្សេងៗ​ ដែល​បាន​ធ្វើឡើង​ក្រោយ​ការ​ប្រហារ​ជីវិត​មាន់ជល់​ទាំង​នោះ។​

ដីកា​សម្រេច​របស់​លោក ហុក វ៉ាន់ធីណា​ ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្តាល​ ចុះ​ថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ ​បាន​រៀបរាប់​ពី​ដំណើរ​រឿង​ព្រហ្មទណ្ឌ​ដែល​ផ្តើម​ចេញ​ពី​ការ​បើក​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ដ៏​ល្បីល្បាញ​ ​នៅ​ឃុំ​អរិយ​ក្សត្រ​ ​ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល​ ដោយ​ឈ្មោះ​ថៃ ផានី​ ហៅ​ម៉ាប់​ ​ភេទ​ប្រុស​ ​កើត​ឆ្នាំ​១៩៧២។​ ​ដីកា​នោះ​បាន​បកស្រាយ​ថា​ ​ការ​បើក​ល្បែង​ស៊ី​សងនេះ​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ដែល​មាន​ចែង​ឲ្យ​ផ្តន្ទា​ទោស​តាម​បញ្ញត្តិ​មាត្រា​០៥​នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង។​

ដើម្បី​បំពេញ​ឲ្យបាន​ពេញ​លេញ​នៃ​ការ​ផ្តន្ទាទោស​នេះ​ តុលាការ​ក៏​បាន​សម្រេច​កម្ទេច​ចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​ បន្ទាប់​ពី​សមត្ថកិច្ច​បាន​រឹបអូស​មាន់​ទាំងនោះ​ នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​លែង​ល្បែង​ស៊ីសង​ខុស​ច្បាប់​នោះ។ ​មុន​ពេលអាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើការកម្ទេច​មាន់​ទាំង​នោះ​កាលពី​ថ្ងៃ​ពុធ​ តុលាការ​បាន​ពន្យល់​ថា​ ការ​ថែរក្សា​មាន់​ជល់​ចំនួន​៩២​ក្បាលមាន​ការ​លំបាក​ និង​ចំណាយ​សោហ៊ុយ​ផ្សេងៗ​ និង​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បទល្មើស​កើត​មាន​ជាថ្មី​ និង​ដើម្បី​ពន្លឿន​នូវ​នីតិវិធី​នៃ​ការ​ស៊ើប​សួរ​ឲ្យ​បាន​ឆាប់រហ័ស​ គប្បី​ចៅក្រម​ស៊ើប​សួរ​សម្រេច​កម្ទេច​ចោល​នូវ​មាន់​ចំនួន​៩២​ក្បាល។​

លោក​ ហុក វណ្ណធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្តាល​ និង​ជា​ចៅក្រម​ស៊ើបសួរបាន​បញ្ជាក់​នៅ​ក្នុង​ដីកា​សម្រេច​របស់​ខ្លួន​ ចុះថ្ងៃទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ​តាម​ន័យដើម​យ៉ាង​ដូច្នេះ៖​«ហេតុដូច្នេះ​ អនុញ្ញាត​ឲ្យ​ធ្វើការ​កម្ទេច​ចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​ ចាប់​ពីពេល​នេះ​តទៅ»។​

ក្រោយ​ការ​សម្លាប់​មាន់​ឈ្មោល​ទាំង​នោះ​ ​គេឃើញ​មាន​ការ​ចែក​រំលែក​ឃ្លីប​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​បង្ហាញ​ពី​សកម្មភាព​មន្ត្រី​ប៉ូលិស​ពីរ​នាក់​កាត់​ក្បាល​ប្រហារ​ជីវិត​មាន់​ជល់​ ​សម្រក់​ឈាម​មាន់​ទាំង​នោះ​ដាក់​ក្នុង​ចាន​គោម​ចំនួន​បី​ដែល​ត្រូវ​បាន​រៀប​ទន្ទឹម​គ្នា។​

លោក​ ​ព្រាប កុល​ ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​ ​បាន​បង្ហោះ​សារ​ដែល​មាន​លក្ខណៈ​រិះគន់​ ចំអក​ដល់​ការ​កាត់​ក្បាល​មាន់​ឈ្មោល​ទាំងនោះ​ថា​ ជាការ​សម្រេច​ចិត្ត​ប្រវត្តិ​សាស្ត្រ​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។​

លោក​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ តាម​ន័យ​ដើម​ថា៖​«ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិ​សាស្ត្រ​១​ទៀត​នៃ​ប្រព័ន្ធ​យុត្តិ​ធម៍​ខ្មែរ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ គឺ​ការ​ប្រហារ​ជីវិត​មាន់​គក​៩២​ក្បាល។ ​មក​ទល់​ពេល​នេះ ​អ្នក​ជាប់​ពាក់​ព័ន្ធ ​ឬ​អ្នក​បាន​ឃុបឃិត​ក្នុង​ការ​បង្កើត​ល្បែង​ជល់​មាន់​ មិន​ទាន់ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ឡើយ​ទេ...អនិច្ចា​អីតែ​អាគក​ ដែល​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត»។​

មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះបាន​លើក​ជា​ចម្ងល់​ថា ​តើ​ក្រោយ​ការ​ប្រហារ​ជីវិត​មាន់​ទាំង​នោះ ​សាក​សព​របស់​មាន់​ទាំង​នោះនឹង​ត្រូវ​យក​ទៅ​ណា​ដែរ? លោក​បាន​សរសេរ​ក្នុង​ន័យ​ដើមថា៖​ «តើ​ក្រោយ​អារក​សម្លាប់​ពួក​គេ​ហើយយក​សាក​សព​ទៅ​ណា?»

ចំណែក​លោក​ ​ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ ហៅ​កាត់ថា​ ​(CCW)​ បាន​ចាត់​ទុក​ព្រឹត្តិ​ការណ៍​សម្លាប់​សត្វមាន់​នេះជា​រឿង​គួរឲ្យ​ចាប់​អារម្មណ៍​មួយ។​

លោក​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​យ៉ាងដូច្នេះ៖ ​«រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មុន​ ​បំណាច់​ឆ្នាំ​២០១៧»។​

សម្រាប់​អ្នកការពារ​សិទ្ធិ​មនុស្ស​ ការ​សម្លាប់​សត្វ​មាន់​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពីការ​កាត់​ក្តី​មក​លើ​មនុស្ស​ផង​ដែរ។​

លោក ស៊ឹង​ សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដហុក បាន​សរ​សេរ​លើ​គណនី​ហ្វេសប៊ុករបស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តាម​ន័យ​ដើម​ថា៖​«បញ្ចេញ​មតិ​រឿង​អយុត្តិធម៌សម្រាប់​មាន់ត្រូវ​ច្រើន​អី​ចឹងហើយ។​ ​រឿង​អយុត្តិ​ធម៌​សម្រាប់​មនុស្ស​ក៏​គេ​ដឹង​ច្រើន​ដែរ​ គ្រាន់​តែ​អ្នក​ហ៊ាន​និយាយ​ចេញ​មក​នោះ​តិច»។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូបនេះបាន​ប្រាប់​ VOA ​ថា​ ការ​សម្រេច​របស់​តុលាការ​ខេត្ត​កណ្តាល​បាន​ស្តែង​ឲ្យ​ឃើញ​ពី​វប្បធម៌​និទណ្ឌ​ភាព​ ​ដែល​នៅមិន​ទាន់​អាច​បំបាត់​បាន នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ហេតុ​ថា​ មនុស្ស​ ដែល​ជា​អ្នក​បង្កហេតុ​ ​មិន​បាន​ជាប់​ឃុំ​ តែបែរ​ជា​មក​កម្ទេច​សត្វមាន់​ដែល​ជា​ឧបករណ៍​ជន​សង្ស័យ​បាន​ប្រើ​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​វង់ល្បែង​ស៊ី​សង​ខុស​ច្បាប់។

លោក​ថ្លែង​ថា៖​ «អ្វី​ដែល​យើង​ផ្តោត​សំខាន់​នោះ​គឺ​ទៅ​លើ​និទណ្ឌភាព​ ដែល​ជន​ប្រព្រឹត្តបាន​ប្រព្រឹត្ត​ហ្នឹង ​បែរ​ជា​បាន​នៅ​ក្រៅ​ឃុំ​ មាន​សេរីភាព​ ហើយ​បែរ​ជា​យើង​ហ្នឹង​ទៅប្រហារ​នូវ​ជីវិត​មាន់។​ ហើយ​យើង​ដឹង​ហើយ​ថា​ ប្រទេស​កម្ពុជា​យើង​គឺ​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​ ហើយ​យើង​ឃើញ​ហើយ​មាត្រា​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ប្រទេស​យើង​ ដែល​យើង​គិត​ហើយ​ថា ទោស​ប្រហារ​ជីវិតមិន​មាន​អា​ហ្នឹង។​ ការណ៍​ពិត​យើង​មិន​ចែង​ហ្នឹងគឺយើង​សំដៅ​ទៅ​លើ​មនុស្ស​ទេ​ ​ប៉ុន្តែ​ក្នុង​ន័យ​ហ្នឹង​ដោយសារ​តែ​ប្រទេស​យើង​កាន់​ព្រះពុទ្ធ​សាសនា​ លោក​យើង​មាន​ការ​អនុគ្រោះដល់​ជីវិត​សត្វ​លោក​យើង​ទាំង​អស់​គ្នា»។​

លោកស៊ឹង​ សែន​ករុណាបាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ អ្នក​ដែល​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​នោះ​ គឺ​មនុស្ស​ដែល​ជា​ជន​សង្ស័យ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​ខុស​ច្បាប់​ទៅ​វិញ​ទេ។​

​«ក៏ប៉ុន្តែ​ចំពោះ​រឿងនេះ​ យើង​ឃើញ​ហើយ​ថា​ វា​ជា​រឿង​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​មាន​ការណ៍​ពល​រដ្ឋ​ហួស​ចិត្ត​ និង​មិន​អស់​ចិត្ត​ចំពោះ​ការ​កាត់​ ការ​កាត់​ទោស​ដែល​បង្ហាញ​នូវ​កាយ​វិការ​ ដែល​សម្លាប់​សត្វ​ ដែល​មាន​លក្ខណៈ​របៀប​ឃោរ​ឃៅ​បែប​ហ្នឹង​បាទ»។​

ការ​ប្រហារ​សត្វមាន់​នេះ​ក៏ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​រាយ​ការណ៍​ផង​ដែរ។​ ​អង្គភាព​ព័ត៌មាន ​Fresh News ​ដែល​មាន​និន្នាការ​លម្អៀង​ទៅ​រក​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ឲ្យ​ដឹងថា​ ​ការ​ប្រហារ​ជីវិត​សត្វ​មាន់​ទាំង​៩២​ក្បាល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ការ​បង្ក្រាប​កាល​ពី​ពេល​ថ្មីៗ​នេះ​ របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ទៅ​លើ​កន្លែង​ជល់​មាន់​ពីរ​កន្លែង​ដែល​មួយ​នៅ​ក្នុង​ឃុំ​អរិយ​ក្សត្រ​ ខេត្ត​កណ្តាល​ និងមួយ​ទៀត​នៅ​ស្រុក​បាទី​ ខេត្ត​តាកែវ។ ​នៅ​ក្នុង​ការ​បង្ក្រាប​នោះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួនជនឈ្មោះ​ថៃ ផានី​ ហៅ​ម៉ាប់​ ដែល​ត្រូវ​ជា​កូន​ប្រសារ​របស់លោក​ ហ៊ុន​ សាន។​ លោក​ ហ៊ុន សានជា​ប្អូន​ប្រុស​បង្កើតរបស់​នាយក​រដ្ឋ​មន្ត្រីលោក ហ៊ុន សែន។​

ក្រៅ​ពី​ការ​ចាប់​ខ្លួន​ជនឈ្មោះ​ថៃ ផានី​ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ជាង​ ១៥០​នាក់​ តែតួលេខ​បាន​ធ្លាក់​មក​ត្រឹម​៦៤​នាក់​ ដោយសារ​ខ្លះ​ក្នុង​ចំណោម​ជន​ទាំង​នោះ​ដែល​ជា​ជាង​សំណង់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ធ្វើការ​ងាររបស់ខ្លួន​វិញ។ ​ក្នុង​ការ​បង្ក្រាប​នោះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រមូល​បាន​ភ័ស្តុតាង​ដែល​រួម​មាន​ រថយន្ត​មាន​ចំនួន​ជិត​៦០​គ្រឿង​ ម៉ូតូ​ជាង​១០០​គ្រឿង​ ព្រម​ទាំង​មាន់​ជល់​ជាង​១០០​ក្បាល។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ Fresh News។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ អ៊ាវ​ ចំរើន​ ស្នងការ​ប៉ូលិស​ខេត្ត​កណ្តាល​តែ​លោក​កំពុង​ជាប់​រវល់​ក្នុង​កិច្ច​ប្រជុំ​មួយ។ ​លោក​ ហុក វណ្ណធីណា ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្តាល​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយទេ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​សារ​ផុត​ម៉ោង​រដ្ឋបាល។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក​ ​រឿន ណារ៉ា​ ស្នងការ​រង​ប៉ូលិស​ខេត្ត​កណ្តាល​ បានប្រាប់​បណ្តាញ​ព័ត៌មាន​ ​AFP​ ​ថា ​ មាន់ជល់​ទាំង​៩២​នេះ​ ​ត្រូវ​បាន​ប្រគល់​ឱ្យ​កង​កម្លាំង​អាជ្ញាធរ​ធ្វើ​ជា​ម្ហូប​អាហារ ​ក្រោយ​ការប្រហារ​ជីវិត​កាល​ពីថ្ងៃ​ពុធ​កន្លង​ទៅ។​

ការ​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​ខុស​ច្បាប់​នេះ​ក៏បាន​ធ្វើ​ឲ្យ​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ជា​បង​ប្អូនបង្កើតរបស់​លោក​ ហ៊ុន សាន​បានប្រតិកម្ម​ខ្លាំងៗ​ផង​ដែរ​ ដោយ​នាយក​រដ្ឋមន្ត្រី​ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​រូប​នេះ​ ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាញ់​សម្លាប់​ជន​សង្ស័យ​តែ​ម្តង ​ប្រសិន​បើ​មាន​ការ​តដៃ​ ពេល​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចូល​ទៅ​ចាប់​ខ្លួន។

សារ​សំឡេងរបស់​លោក​ហ៊ុន សែន​បង្ហោះ​និយាយ​ថា៖​ ​«តាម​ខេត្ត​ ខេត្ត​កណ្តាល​ និង​ខេត្ត​តាកែវ​អនុវត្ត​ត្រូវ​ម៉ឺងម៉ាត់​ តាម​ចាប់​អា​ដែង​ស្អី​ អាដេញ​កូន​ប្រសារ​ ហ៊ុន សាន​នេះ​ចាប់​ឲ្យ​បាន។ ​បើ​វា​ត​ដៃ​គឺ​អនុញ្ញាត​ឲ្យ​បាញ់​ចោល​តែ​ម្តង​ បាញ់​ចោល​នៅ​ហ្នឹង​កន្លែង​តែ​ម្តង»។​

យោង​តាម​ដីកា​សម្រេច​របស់​លោក​ ហុក វ៉ាន់​ធីណា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ថៃ ផានី ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ពិនិត្យ​ពីបទ​បើក​កន្លែង​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់។ ​ហើយសេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បាន​ឲ្យដឹង​ថា​ អ្នក​លេង​ល្បែង​ជល់មាន់​៦៤​នាក់​ ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​ភ្លាម​ រួចផ្តន្ទាទោស​មួយ​ខែ​ ទោស​នោះ​ត្រូវ​ព្យួរ ​ហើយ​ពួកគេត្រូវ​បានដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕







วันศุกร์ที่ 29 ธันวาคม พ.ศ. 2560

អ្នក​ច្បាប់​មើល​ឃើញ​ថា ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ មិន​មែន​រដ្ឋាភិបាល​ធ្វើ​ដើម្បី​បម្រើ​ឆន្ទៈ​រាស្ត្រ​ទេ គឺ​ដើម្បី​បម្រើ​ឆន្ទៈ​នយោបាយ​ក្រុម​ខ្លួន​តែប៉ុណ្ណោះ!!-The plan to amend constitution.

អ្នក​ច្បាប់​មើល​ឃើញ​ថា ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ មិន​មែន​រដ្ឋាភិបាល​ធ្វើ​ដើម្បី​បម្រើ​ឆន្ទៈ​រាស្ត្រ​ទេ គឺ​ដើម្បី​បម្រើ​ឆន្ទៈ​នយោបាយ​ក្រុម​ខ្លួន​តែប៉ុណ្ណោះ!!

អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង មិន​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​ដើម្បី​ពិនិត្យ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នោះ​ទេ។ ពួកគេ​ចាត់​ទុក​ផែនការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ថា​នឹង​ធ្វើ​ឲ្យ​តម្លៃ​រដ្ឋធម្មនុញ្ញ​ធ្លាក់​ចុះ និង​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ ថែម​ទៀត​ផង។

​អ្នក​ច្បាប់​មើល​ឃើញ​ថា ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ មិន​មែន​រដ្ឋាភិបាល​ធ្វើ​ដើម្បី​បម្រើ​ឆន្ទៈ​រាស្ត្រ​ទេ គឺ​ដើម្បី​បម្រើ​ឆន្ទៈ​នយោបាយ​ក្រុម​ខ្លួន​តែប៉ុណ្ណោះ។

​អ្នក​វិភាគ និង​អ្នក​ច្បាប់​ចាត់​ទុក​ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ស្ថានភាព​នយោបាយ​កំពុង​តែ​ប្រេះឆា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នេះ ថា​គឺ​ជា​ការ​ពង្រឹង​អំណាច​របស់​ខ្លួន មិន​មែន​ជា​ការ​កែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឲ្យ​វិវឌ្ឍ​ទៅ​ភាព​ប្រសើរ​ឡើយ។

​ក្រុម​អ្នក​ច្បាប់ អ្នក​វិភាគ រួម​ទាំង​បក្ស​ប្រឆាំង​ផង ព្រួយ​បារម្ភ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​នោះ​ថា គឺ​ជា​ការ​ពង្រួម​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដែល​រដ្ឋ​សភា​ធ្លាប់​បាន​ធ្វើ​វិសោធនកម្ម​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​នោះ។

​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​គ្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ គ្មាន​ហេតុផល​អ្វី​ផ្សេង​ក្រៅ​ពី​ហេតុផល​នយោបាយ​ដែល​លោក ហ៊ុន សែន ចង់​ពង្រឹង​អំណាច និង​រក្សា​អំណាច​នេះ​ឲ្យ​កូនចៅ​របស់​លោក​បន្ត​ទៀត​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន និង​បក្សពួក​របស់​លោក​បាន​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ការ​ដឹក​នាំ​ប្រទេស និង​ការ​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ ដែល​បំពាន​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដង​ទៀត៖ «»។

​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​១ ខែ​ធ្នូ ដែល​ទើបតែ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​មាន​សមាសភាព​ចម្រុះ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​រដ្ឋធម្មនុញ្ញ។ ក្រុម​ការងារ​នេះ មាន​ភារកិច្ច​ជួយ​នាយករដ្ឋមន្ត្រី​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្ដួចផ្ដើម​អំពី​ជម្រើស​នានា ក្នុង​ការ​ធ្វើ​វិសោធនកម្ម​តាម​ការ​ចាំបាច់ តាម​មាត្រា ១៥១ និង​មាត្រា ១៥២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ។ ក្រុម​ការងារ​នេះ​ដឹកនាំ​ដោយ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​ប្រធាន មាន​អនុ​ប្រធាន ៣​រូប និង​សមាជិក ៨​រូប​ទៀត ដែល​ជា​ក្រុម​អ្នក​ច្បាប់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ជាដើម។

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​នៅ​ស្រប​ពេល​លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​អង្គប្រជុំ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែ​ធ្នូ ថា រដ្ឋាភិបាល​របស់​លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​មាត្រា​មួយ​ចំនួន ក្នុង​នោះ​លោក ហ៊ុន សែន ថា ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លោក​អាច​តែងតាំង​មន្ត្រី​ឋានៈ​រដ្ឋលេខាធិការ​តាម​រយៈ​ព្រះរាជក្រឹត្យ​ដោយ​ផ្ទាល់។ លោក​បន្ត​ថា ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​តែងតាំង​ដោយ​ផ្ទាល់​នេះ នឹង​ធ្វើ​ឲ្យ​ការ​តែងតាំង​មន្ត្រី​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​មាន​ភាព​ងាយ​ស្រួល​ប្រសើរ​ជាង​មុន​ដើម្បី​ឲ្យ​មន្ត្រី​របស់​លោក​អាច​បំពេញ​មុខ​តំណែង​ទំនេរ​នានា ពេល​អនាគត។

មាត្រា​១៥១​ថ្មី ចែង​ថា ការ​ផ្ដើម​គំនិត​សើរើ ឬ​ការ​ផ្ដើម​គំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ ឬ​របស់​នាយករដ្ឋមន្ត្រី និង​របស់​ប្រធាន​សភា​តាម​សេចក្ដី​ស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន​នៃ​សមាជិក​សភា​ទាំង​មូល។ ការ​សើរើ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ត្រូវ​ធ្វើ​ឡើង​ដោយ​ច្បាប់​ធម្មនុញ្ញ​មួយ ដែល​អនុម័ត​ដោយ​អនុម័ត​រដ្ឋ​សភា​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​សភា​ទាំង​មូល។

​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ដើម្បី​សួរ​បន្ថែម​ពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ។ ក៏ប៉ុន្តែ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​ជា​អនុ​ប្រធាន​នៃ​ក្រុម​ការងារ​ចម្រុះ​នេះ បាន​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ មិន​មែន​សំដៅ​ការពារ​អំណាច​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ គឺ​ជា​ការ​ធ្វើ​កំណែ​ទម្រង់​មួយ​ទៅ​លើ​សមាសភាព​រដ្ឋាភិបាល​ដែល​កន្លង​មក​ធ្លាប់​តែ​មាន​ការ​រិះគន់​ថា គណៈរដ្ឋមន្ត្រី “ខ្លួន​តូច ក្បាល​ធំ” ជាដើម។

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​ចំពោះ​ការ​គ្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ទេ។ លោក​បញ្ជាក់​ថា បើសិនជា​ការ​ធ្វើ​កំណែទម្រង់​គណៈរដ្ឋមន្ត្រី​ក្បាល​ធំ​ខ្លួន​តូច ឬ​ការ​បង្រួម​មន្ត្រី​ឲ្យ​មក​នៅ​ចំនួន​តិច​នេះ គ្រាន់​តែ​ជា​លេស​ដើម្បី​បញ្ចប់​ការ​រិះគន់​តែប៉ុណ្ណោះ ហើយ​ការ​តែងតាំង​រដ្ឋលេខាធិការ​ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​លោក ហ៊ុន សែន វិញ​នោះ គឺ​លោក ហ៊ុន សែន នឹង​កាន់​តែ​ជិះ​សេះ​លែងដៃ​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ​របស់​ខ្លួន៖ «»។

​លោក​មេធាវី ហែម សុជាតិ ពន្យល់​ថា រដ្ឋធម្មនុញ្ញ​គឺ​ជា​ច្បាប់​កំពូល​របស់​ជាតិ ហើយ​ក៏​ជា​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​នគរ​ដែរ។ ការ​ធ្វើ​វិសោធនកម្ម​ដើម្បី​ឲ្យ​នាយករដ្ឋមន្ត្រី​តែងតាំង​រដ្ឋលេខាធិការ​ដោយ​មិន​ចាំបាច់​ឆ្លង​សភា​នោះ​គឺ​ជា​រឿង​មិន​ល្អ​ឡើយ។ លោក​អះអាង​ថា រដ្ឋលេខាធិការ​ក៏​ជា​មន្ត្រី​នយោបាយ​ដែរ ពួកគាត់​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​រដ្ឋសភា​ដែល​​ប្រជារាស្ត្រ​បោះឆ្នោត​ជូន​ដែរ។ លោក​លើក​ឡើង​ថា រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​គេ​មិន​ងាយ​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​ឡើយ ដើម្បី​រក្សា​ស្ថិរភាព និង​អធិបតេយ្យ​របស់​ខ្លួន៖ «»។

​រដ្ឋធម្មនុញ្ញ​បាន​ចែង​ពី​ស្ថាប័ន​ទាំង​បី​ឲ្យ​នៅ​ឯករាជ្យ​ពី​គ្នា ក៏ប៉ុន្តែ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ស្ថាប័ន​នីតិប្រតិបត្តិ ពិសេស​លោក ហ៊ុន សែន មាន​ឥទ្ធិពល​ទៅលើ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​តុលាការ ដែល​លោក ហ៊ុន សែន ចង់​ធ្វើ​អ្វីៗ បាន​សព្វបែបយ៉ាង ដោយ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​របស់​លោក​ហ៊ាន​ជំទាស់​នោះ​ឡើយ។

​ទាក់ទង​នឹង​បញ្ហា​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ​ជា​ការ​ប្រែក្លាយ​កម្ពុជា ឲ្យ​ក្លាយ​ទៅ​ជា​របប​កុម្មុយនិស្ត​ផង និង​ជា​របប​យោធានិយម​ផង ដែល​ថ្មីៗ​នេះ មេដឹកនាំ​យោធា​បាន​ប្រកាស​ប្ដេជ្ញា​ការពារ​ក្រុម​គ្រួសារ និង​រដ្ឋាភិបាល​របស់​លោក ខណៈ​លោក ហ៊ុន សែន ជា​ឧត្ដម​សេនីយ៍​ផ្កាយ​មាស​៥ ផុត​លេខ​នោះ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា របប​កុម្មុយនិស្ត​គឺ​ជា​របប​ដែល​មេដឹកនាំ​ប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន​ដើម្បី​កម្ទេច​ក្រុម​អ្នក​មាន​មតិ​ផ្ទុយ ឬ​ក្រុម​ប្រឆាំង ដូច​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​កន្លង​មក៖ «»។

​គិត​ពី​ឆ្នាំ​១៩៩៣ មក​ទល់​ឆ្នាំ​២០១៥ សភា​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន ៨​លើក​មក​ហើយ ក្រៅ​ពី​នេះ ក៏​បង្កើត​ច្បាប់​ថ្មី និង​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ទៀត ដោយ​ខាង​រដ្ឋាភិបាល​អះអាង​ថា ការ​បង្កើត​ច្បាប់​ថ្មី និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ។ នៅ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​របស់​លោក ហ៊ុន សែន ជាង ៣០​ឆ្នាំ​មក​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights watch លើក​ឡើង​ថា ជា​របប​គ្រប់គ្រង​មួយ​ពេញ​ដោយ​អំពើ​ហិង្សា និង​កាប់​សម្លាប់​អ្នក​មាន​មតិ​ផ្ទុយ​នឹង​រដ្ឋាភិបាល ពេល​ខ្លះ​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​ទាំង​នោះ ដើម្បី​ចាប់​អ្នក​រិះគន់​ខ្លួន​ដាក់​ពន្ធ​ធនាគារ រួម​មាន​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បក្ស​ប្រឆាំង ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា រួម​ទាំង​អ្នក​សារព័ត៌មាន​ផង ក្រោម​ហេតុផល​ថា អនុវត្ត​ច្បាប់។

​អ្នក​វិភាគ​លើក​ឡើង​ថា កម្ពុជា​មិន​មាន​ស្ថាប័ន​ណា​មួយ​ឯករាជ្យ​ពិតប្រាកដ​ដើម្បី​បកស្រាយ​ច្បាប់​ដោយ​តម្លាភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ស្រេច​តែ​ចិត្ត និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដង​ទៀត ដែល​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​គុណ​តម្លៃ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ។ ការ​ធ្វើ​ច្បាប់​ថ្មី និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ពេល​ខ្លះ​ព្រះមហាក្សត្រ ទ្រង់​មិន​ឡាយ​ព្រះ​ហត្ថលេខា​ដើម្បី​ទទួល​ស្គាល់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ទេ ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី​ជា​អ្នក​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ទាំង​នោះ ដោយ​ព្រះអង្គ​យាង​ទៅ​ក្រៅ​ប្រទេស ដែល​គេ​មើល​ឃើញ​ថា​អាច​ជា​ការ​គេចវេះ​ជាដើម៕



ប្រភព ៖ វិទ្យុអាស៊ីសេរី
 ប្រធានាធិបតី​ចិន​នឹង​ប្រថុយ​ហានិភ័យ​បន្ថែម​ទៀត​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស​នៅ​ក្នុង​ឆ្នាំ ២០១៨-Xi Jinping takin more risk at home and abroad in 2018.

ប្រធានាធិបតី​ចិន​នឹង​ប្រថុយ​ហានិភ័យ​បន្ថែម​ទៀត​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស​នៅ​ក្នុង​ឆ្នាំ ២០១៨

នៅ​ក្នុង​ឆ្នាំ ២០១៧ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ក្លាយ​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។


ទីក្រុង​ប៉េកាំង៖ លោក Xi Jinping គឺ​ជា «មេដឹកនាំ​ស្នូល» នៃ​គណបក្ស​កុម្មុយនិស្ត​ចិន ហើយ​ដូច​លោក​ម៉ៅ សេទុង ផង​ដែរ ឈ្មោះ​របស់​លោក និង​ទស្សនៈ​នយោបាយ​របស់​លោក​ឥឡូវ​នេះ​ត្រូវ​បាន​ចារ​ទុក​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស។

ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក លោក Xi Jinpingកំពុង​ដឹកនាំ​ការ​ជំរុញ​មួយ​ដើម្បី​ផ្សព្វផ្សាយ​អំពី​អ្វី​ដែល​លោក​ហៅ​ថា «ដំណោះស្រាយ​របស់​ប្រទេស​ចិន‍» ដែល​នេះ​ជា​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​ជួយ​ដោះស្រាយ​ភាព​ស្រពេច ស្រពិល ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​នយោបាយ​នានា​នៅ​លើ​ពិភពលោក។

នៅ​ក្នុង​ឆ្នាំ ២០១៨ ខាង​មុខ​នេះ អ្នក​វិភាគ​នានា​ដូចជា​លោក David Kelly ដែល​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន China Policy ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង បាន​យល់​ឃើញ​ថា លោក Xi Jinping បន្ត​ក្ដាប់​ឱកាស​នៅ​បរទេស​នៅ​ពេល​ដែល​ឱកាស​ទាំង​នោះ​ហុច​ឲ្យ។

លោក David Kelly និយាយ​ថា៖ «មាន​ឱកាស​ល្អៗ​ជា​ច្រើន​នៅ​បរទេស​ដែល​បាន​កើត​ឡើង​ដោយសារ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដោយសារ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ដោយសារ​បញ្ហា​នៅ​មជ្ឈិម​បូព៌ា និង​ដោយសារ​កត្តា​មួយ​ចំនួន​ផ្សេងៗ​ទៀត។ ហើយ​ទោះបីជា​ដឹង​ថា​មាន​ហានិភ័យ​ក៏​ដោយ ដែល​ឧទាហរណ៍​ដូចជា​ការ​កសាង​កំពង់ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជា​ដើម ក៏​ប្រទេស​ចិន​រឹតតែ​ជម្នះ​តស៊ូ​ទៅ​មុខ​បន្ថែម​ទៀត‍»។

លោក David Kelly បាន​បន្ថែម​ថា ថ្នាក់​ដឹកនាំ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​គិត​ថា ពេល​វេលា​ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​ធ្វើ​សកម្មភាព។

គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ប្រទេស​ចិន ដែល​ជា​កម្មវិធី​យុទ្ធសាស្ត្រ និង​ពាណិជ្ជកម្ម​មាន​ទឹក​ប្រាក់​រាប់​លាន​លាន​ដុល្លារ​អាមេរិក មាន​រួម​បញ្ចូល​នូវ​គម្រោង​នានា​ដូចជា​គម្រោង​កំពង់ផែ​សមុទ្រ​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ទីក្រុង Gwadar ប្រទេស​ប៉ាគីស្ថាន និង​ច្រក​របៀង​សេដ្ឋកិច្ច​កាត់​តាម​ប្រទេស​ប៉ាគីស្ថាន​នេះ ដែល​ជា​ប្រទេស​រង​ការ​គំរាមកំហែង​ដោយសារ​អំពើ​ភេរវកម្ម​ជា​ដើម។

ប៉ុន្តែ គេ​ឃើញ​មាន​ការ​ប្រឆាំង​នឹង​គម្រោង​របស់​ប្រទេស​ចិន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នេះ ក៏​ដូចជា​គោល​នយោបាយ​របស់​ចិន​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅតែ​បន្ត​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​ដោយ​ការ​សាងសង់​កោះ​សិប្បនិម្មិត​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​ប្រទេស​ចិន​ក៏​បាន​បង្ហាញ​នូវ​ភាព​បត់បែន​ផង​ដែរ​នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ការ​លើ​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Yang Kai-huang សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Ming Chuan របស់​តៃវ៉ាន់ បាន​និយាយ​ថា វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គឺ​ធ្វើ​តាម​គោលការណ៍​ផង និង​មាន​លក្ខណៈ​បត់បែន​ផង។

លោក Yang Kai-huang បាន​និយាយ​ថា បណ្ដា​ប្រទេស​នានា​ដែល​រួម​មាន​ទាំង​ប្រទេស​ចិន​ផង​ដែរ ត្រូវតែ​ស៊ាំ​ទៅ​នឹង​កម្រិត​នៃ​ការ​ចូលរួម​ផ្សេងៗ​គ្នា​នៅ​ក្នុង​ទិដ្ឋភាព​ខុសៗ​គ្នា​ជា​ច្រើន ដោយ​គោល​បំណង​អាទិភាព​គឺ​ការ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មាន​ជម្លោះ ឬ​ក៏​សង្គ្រាម​ធំៗ​កើត​ឡើង។ លោក​បាន​បន្ថែម​ទៀត​ថា ពិភពលោក​ទាំង​មូល ដែល​រួម​មាន​ទាំង​ប្រទេស​ចិន​ផង​ដែរ បាន​យល់​ឃើញ​រួម​គ្នា​នូវ​បញ្ហា​នេះ។

បញ្ហា​កូរ៉េ​ខាង​ជើង​នៅតែ​ជា​ភាព​ស្រពិចស្រពិល​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ចិន​ដដែល។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​សមត្ថភាព​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​ចាត់​វិធានការ​ដែល​មាន​លក្ខណៈ​ប្រថុយ​ប្រថាន​ជាង​មុន​មួយ​ចំនួន​ដូចជា ការ​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​តឹងតែង​ជាង​មុន​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​បន្ត​សាកល្បង​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ។ ករណី​នេះ​មាន​ន័យ​ថា ពេល​ខ្លះ​ត្រូវ​សហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​ថែម​ទៀត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក បើ​ទោះបីជា​មាន​ការ​ភ័យ​ខ្លាច​ថា​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​អាច​នឹង​កើត​ឡើង​ក៏​ដោយ។

លោក David Kelly នៃ​ក្រុមហ៊ុន China Policy បាន​និយាយ​ថា មាន​ភាព​ស្រពេច ស្រពិល​ជា​ច្រើន។ លោក​បាន​បន្ថែម​ថា រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Doanld Trump គឺ​ជា​ការ​ប្រឈម​ដ៏​ខ្លាំងក្លា​ជាង​បញ្ហា​នៃ​គោល​នយោបាយ​ផ្ទាល់​របស់​ប្រទេស​ចិន​ទៅ​ទៀត។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​អ្នក​មាន​គោល​នយោបាយ​សេដ្ឋកិច្ច​ប្រកប​ដោយ​គ្រោះថ្នាក់ និង​ការ​ធ្វើ​នយោបាយ​ប្រកប​ដោយ​គ្រោះថ្នាក់ នោះ​អ្នក​នឹង​មាន​ហានិភ័យ ៤ ដង​ឯ​ណោះ គឺ​មិន​មែន​ត្រឹមតែ​ពីរ​ដង​នោះ​ទេ‍»។

ឥទ្ធិពល​របស់​លោក Xi Jinping ក៏​បាន​បង្កើត​ឲ្យ​មាន​ឱកាស និង​ហានិភ័យ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ចិន​ផ្ទាល់ ។ លោក Yang Kai-huang បាន​បញ្ជាក់​ថា ដោយសារតែ​ឥទ្ធិពល​របស់​លោក Xi Jinpingកើន​ឡើង និង​ការ​យល់​ឃើញ​ជា​ទូទៅ​ដែល​ថា លោក Xi Jinpingទទួល​បាន​ជោគជ័យ​នៅ​ក្នុង​អំឡុង​ពេល​លោក​កាន់​អំណាច ៥ ឆ្នាំ​ដំបូង ក្ដី​រំពឹង​របស់​សាធារណជន​ទូទៅ និង​ហានិភ័យ​នៃ​ការ​ទទួល​បរាជ័យ​របស់​លោ Xi Jingping នឹង​មាន​ការ​កើន​ឡើង​ជាង​មុន។

លោក Yang Kai-huang បាន​និយាយ​ថា ប្រសិន​បើ​សមាជិក​នៃ​ក្រុម​ថ្នាក់​ដឹកនាំ​របស់​លោក Xi Jinping ធ្វើ​ខុស​អ្វី​មួយ ឬ​ក៏​ដោះស្រាយ​បញ្ហា​ណា​មួយ​ដោយ​មិន​ត្រឹមត្រូវ សាធារណជន​នឹង​មាន​អារម្មណ៍​ថា លោក Xi Jinping មិន​បាន​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​លោក​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​រឿង​នេះ។

ការ​ខឹង​សម្បា​កាល​ពី​ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​កម្មករ​ចំណាក​ស្រុក​ចេញ​ដោយ​បង្ខំ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង និង​ប្រតិកម្ម​ខ្លាំងក្លា​ពាក់ព័ន្ធ​នឹង​គម្រោង​បង្ខំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ភាគ​ឦសាន​ឲ្យ​ឈប់​ប្រើ​ការ​ដុត​ធ្យូង​សម្រាប់​ធាតុ​អាកាស​ត្រជាក់​ក្នុង​រដូវ​រងា មុន​ពេល​ដែល​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ភាគ​ច្រើន​បាន​បញ្ចប់ គឺ​ជា​ឧទាហរណ៍​ពីរ​នា​ពេល​ថ្មីៗ​នេះ​អំពី​ការ​មិន​ពេញចិត្ត​របស់​សាធារណជន​ចំពោះ​លោក Xi Jinping។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ពេល​ដែល​បក្ខ​ពួក​របស់​លោក Xi Jinping ដូចជា​លេខាធិការ​គណបក្ស​កុម្មុយនិស្ត​ចិន​លោក Cai Qi ជា​ដើម បាន​ព្យាយាម​ជៀស​ពី​ការ​ប្រឈម​ទាំង​នោះ​ដោយ​មិន​ឲ្យ​មាន​ការ​ប៉ះពាល់​អ្វី​ធំ​ដុំ នោះ​ឧទាហរណ៍​ពីរ​ខាង​លើ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​កម្រិត​នៃ​ការ​កើន​ឡើង​នូវ​ហានិភ័យ និង​ក្ដី​រំពឹង​ទុក​នានា៕

ប្រែ​សម្រួល​ដោយ ភី សុភាដា





วันพฤหัสบดีที่ 28 ธันวาคม พ.ศ. 2560

ព័ត៌មានល្បាញល្បីប្រចាំឆ្នាំ២០១៧ ធ្លាក់ទៅលើដៃចោរសែនសោកស្តាយណាស់ដែលមិនបានសម្លាប់ជាតិសាសន៍ខ្លួនឯងចោល! (មានវីដេអូ) -Featured News 2017​ : Hun sen​ said he​ would have killed CNRP group since 2013

ព័ត៌មានល្បាញល្បីប្រចាំឆ្នាំ២០១៧ ធ្លាក់ទៅលើដៃចោរសែនសោកស្តាយណាស់ដែលមិនបានសម្លាប់ជាតិសាសន៍ខ្លួនឯងចោល! (មានវីដេអូ) -Featured News 2017​ : Hun sen​ said he​ would have killed CNRP group since 2013

លោក ហ៊ុន សែន សោកស្តាយណាស់ដែលមិនបានសម្លាប់ជាតិសាសន៍ខ្លួនឯង...!
ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅចំពោះមុខកម្មករ-កម្មការិនីរោងចក្ររាប់ពាន់នាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារនយោបាយបង្កប់ដោយអត្ថន័យហិង្សាបំផុតមួយ ដែលអាចធ្វើឲ្យលោកជាប់បន្ទុកក្នុងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ លោក ហ៊ុន សែន ថា លោកសោកស្តាយណាស់ ដែលលោកមិនបានសម្លាប់ក្រុមអ្នកប្រឆាំងរាប់ម៉ឺននាក់ ដែលបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហើយដែលលោកចោទថា ប៉ុនប៉ងធ្វើ «បដិវត្តពណ៌»។ (វិទ្យុអាស៊ីសេរី)


គូសបញ្ជាក់ជាថ្មីស្ដីពីព័ត៌មាននេះពីវិទ្យុអាស៊ីសេរី៖ លោក ហ៊ុន សែន៖ ស្តាយ​មិន​បាន​សម្លាប់​ក្រុម​បក្ស​ប្រឆាំង​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ពី​ឆ្នាំ​២០១៣

នៅ​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃក្រោយ ពេលដែល​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេចរម្លាយ​ចោល​ដោយ​បិទផ្លូវ​តវ៉ា ដូច​តាម​គម្រោង​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង្អុល​បង្ហាញ។ លោក ហ៊ុន សែន នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ថ្លែង​សារ​ឌឺដង​ថា នៅ​កម្ពុជា​ពុំមាន អ្នកទោសនយោបាយ​ទេ ប៉ុន្តែ​មានតែ​អ្នកនយោបាយ​ជាប់ទោស​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ។

លោក​បន្តថា កម្ពុជា​ពុំមាន​វិបត្តិ​នយោបាយ​ណាមួយ​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​ទូទៅ​អាចបំពេញ​ការងារ​ជា​ប្រក្រតី​របស់​ពួកគេ​បាន​ដូច​ធម្មតា។ លោក​ថា វិបត្តិ​នយោបាយ​ពិតប្រាកដ កើត​មាននៅ​ប្រទេស ហ្ស៊ីមបាវ៉េ ឯណោះ​ទេ ដែល​ប្រធានាធិបតី​ផ្តាច់ការ​កាន់អំណាច​យូរ​ជាងគេ ស្រដៀង​នឹង​លោក ហ៊ុន សែន ដែរ​នេះ នៅ​ទីបំផុត​ទៅ​ត្រូវបាន​ក្រុម​យោធា​ទម្លាក់​ចេញពី​អំណាច ដោយ​ចាប់​ឃុំ​ក្នុង​ផ្ទះ ក្រោយ​ពេល​ដែល​ប្រធានាធិបតី​រូបនេះ ចង់​ឲ្យ​ភរិយា​របស់ខ្លួន​ឡើង​បន្តអំណាច​ពី​លោក។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិក ប្រមាណ ៥​ពាន់ នៅ​កោះ​ពេជ្រ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​បុរស​ហិង្សា​និយម​រូប​នេះ និយាយ​គំរាម​ប្រលយ​ថា ប្រសិនបើ​លោក​បាន​ដឹង​ជា​មុន អំពី​ផែនការ​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរ​យៈ​រូបភាព «បដិវត្ត​ពណ៌» នោះ​លោក​នឹង​បញ្ជា​ឲ្យ​ក្រុម​របស់លោក សម្លាប់​ក្រុម​អ្នកប្រឆាំង​ទាំងអស់​នោះ​ចោល តាំងតែ​ពី​ពេលដែល​ពួកគេ​បាន​ដឹកនាំ​ធ្វើបាតុកម្ម​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ នៅ​ភ្នំពេញ​មកម្ល៉េះ។ លោក ហ៊ុន សែន បង្ហើប​ថា លោក​ទើបតែ​ទទួលបាន​ព័ត៌មាន​ថា ក្រុម​បក្សប្រឆាំង​បានកំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្តាច់​ព្រាត់​រំលំ​រដ្ឋាភិបាល​រប​ស់លោក។ លោក ហ៊ុន សែន ថ្លែង​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថា លោក​ស្តាយ​ណាស់​ដែល​លោក មិនបាន​សម្លាប់​អ្នក​ទាំងនេះ។ «»

នេះ​មិនមែនជា​លើក​ទីមួយ​ទេ ដែល​មេដឹកនាំ​ផ្តាច់ការ​រូបនេះ និយាយ​ថ្លែង​ជា​សាធារណៈ​អួតអាង​តែ​ពី​រឿង​កាប់សម្លាប់​ពូជសាសន៍​ខ្មែរ​ខ្លួនឯង ដោយ​មិន​ខ្មាស់​បរទេស នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​នាក់​នេះ ខណៈដែល​លោក​ត្រូវបាន​គេ​មើលឃើញថា តែងតែ​ឱនលំទោន​នៅ​ចំពោះមុខ​បរទេស​ជាពិសេស​ប្រទេស​វៀតណាម ដែល​បាន​លើក​បណ្តុប​លោក​ឲ្យ​ឡើងកាន់​អំណាច កាលពីដើម​ទស្សវត្សរ៍​ទី​៨០។ កាលពី​មុនពេល​បោះឆ្នោត​ឃុំ​-​សង្កាត់ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ លោក ហ៊ុន សែន ក៏​ធ្លាប់​ថ្លែង​សារ​គំរាម​ជាច្រើនលើក​ច្រើនសារ​អំពី​សង្គ្រាម អំពី​រឿង​ក្ដារមឈូស និង​ថា លោក​សុខចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១០០ ទៅ​២០០ នាក់ ប្រសិនបើ​ចាំបាច់ ដើម្បី​ការពារ​សន្តិភាព​សម្រាប់​ប្រជាជន​រាប់លាន​នាក់៕