วันพุธที่ 28 กุมภาพันธ์ พ.ศ. 2561

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងថា មិន​​ភ្ញាក់​ផ្អើល​នឹង​ដីកា​រឹប​អូស​ទ្រព្យសម្បត្តិ​របស់​តុលាកាឡ៍អាយ៉ងហ៊ុនសែនឡើយ!-Sam​​ Rainsy responds to pp court seizes CNRP properties.

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ថា លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​របប​ក្រុង​ភ្នំពេញ រឹប​អូស​ទ្រព្យសម្បត្តិ​របស់​លោក​នោះ។ លោក​ចាត់​ទុក​ការ​សម្រេច​បែប​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​សំណុំរឿង​នយោបាយ​ដែល​របប​លោក ហ៊ុន សែន បាន​សាង​ឡើង​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​រូប​លោក ដែល​លោក​បាន​ចេញ​មុខ​ខ្លាំង​ជាង​គេ​ប្រឆាំង​នឹង​អំណាច​ផ្ដាច់ការ និង​ពុករលួយ​ដូច​សព្វថ្ងៃ​នេះ។

លោក សម រង្ស៊ី នៅ​តែ​រក្សា​ជំហរ​ដដែល​ថា លោក​មិន​តក់ស្លុត​អ្វី​ឡើយ​ចំពោះ​ដីកា​រក្សា​ការពារ​រឹប​អូស​ទ្រព្យសម្បត្តិ​រួប​លោក​នោះ ដោយ​លោក​អះអាង​ថា លោក​មិន​មែន​ជា​មនុស្ស​សម្ភារៈ​និយម​ទេ ដូចជា​ទ្រព្យសម្បត្តិ លុយកាក់ និង​បុណ្យ​សក្ដិ​នោះ មិន​មែន​ជា​អ្វី​ដែល​លោក​ស្វែង​រក​ក្នុង​ការ​តស៊ូ​របស់​លោក​អស់​រយៈពេល ២៥​ឆ្នាំ​កន្លង​មក​នេះ​ទេ។

​នៅ​ក្នុង​សារ​ដែល​លោក សម រង្ស៊ី ផ្ញើ​ជូន​មក​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ លោក​បាន​បញ្ជាក់​ថា លោក​បាន​សម្រេច​វិល​ត្រឡប់​ពី​ប្រទេស​បារាំង មក​រស់​នៅ​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​១៩៩២ លោក​បាន​សម្រេចចិត្ត​រួច​ទៅ​ហើយ​តាំង​ពី​ពេលនោះ​មក​ថា លោក​មក​តស៊ូ​ដើម្បី​ស្រោចស្រង់​មាតុភូមិ​របស់​លោក​ដោយ​គ្មាន​បំណង​ចង់​បាន​អ្វី​ពី​ប្រទេស​កម្ពុជា សម្រាប់​ខ្លួន​លោក និង​ក្រុម​គ្រួសារ​លោក​ឡើយ។ តែ​អ្វីៗ​ដែល​លោក​មាន​ទាំង​អស់ តាំង​ពី​យូរយារ​មក​ហើយ  គឺ​លោក​រីករាយ​យក​មក​ផ្ដល់​ជូន​មាតុភូមិ​របស់​លោក។

​លោក សម រង្ស៊ី បាន​ប្រកាស​ដូច្នេះ ជា​ការ​ឆ្លើយ​តប​ទៅ​តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក និង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ជា​បណ្ដោះអាសន្ន​សិន​ក្នុង​សំណុំរឿង​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហ៊ុន សែន និង​លោក ហេង សំរិន កាល​ពី​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ដែល​លោក ហ៊ុន សែន ខឹង​គោ​បែរ​វាយ​រទេះ​បែប​នេះ​ទៅ​វិញ។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​រក្សា​ការពារ​ដោយ​សំអាង​លើ​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហ៊ុន សែន និង​លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ដែល​មាន​លោក គី តិច ជា​មេធាវី​ដើម​បណ្ដឹង បាន​ប្ដឹង​មក​តុលាការ​ទាមទារ​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី។

​បន្ថែម​ពី​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​បាន​ឲ្យ​អាស៊ីសេរី​ដឹង​ថា តុលាការ​សម្រេច​ឲ្យ​លោក​ចាញ់​ក្តី​លោក ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍​ថា  លោក​មិន​ខ្វល់​នឹង​សាលក្រម​របស់​តុលាការ​ដែល​ផ្ដន្ទាទោស​លោក​ឲ្យ​បង់​ប្រាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​រាប់​លាន​ដុល្លារ ក្នុង​បណ្ដឹង​បរិហារកេរ្តិ៍​ដែល​លោក ហ៊ុន សែន ប្ដឹង​លោក​នោះ​ទេ ព្រោះ​លោក​ចាត់​ទុក​ថា មន្ត្រី​តុលាការ​កម្ពុជា គ្មាន​ឯករាជ្យ និង​មិន​សូវ​ដឹង​អ្វី​នោះ​ទេ ដោយ​ធ្វើ​អ្វីៗ​តាម​តែ​បញ្ជា​របស់​លោក ហ៊ុន សែន និង​ថ្នាក់​លើ៖ «»។

នៅ​ក្នុង​សារ​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឲ្យ​ដឹង​ទៀត​ថា កាល​ពី​លោក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចន្លោះ​ឆ្នាំ​១៩៩៣-​១៩៩៤ លោក​មិន​បាន​ទាមទារ​ចង់​បាន​អ្វី​សម្រាប់​លោក ឬ​គ្រួសារ​ឡើយ សូម្បី​តែ​ផ្ទះសម្បែង ដែល​ឪពុក​ម្ដាយ​របស់​លោក​បាន​កសាង​នៅ​ប្រទេស​កម្ពុជា មុន​ឆ្នាំ​១៩៧៥ ក៏​លោក​មិន​ដែល​អើពើ​ដែរ។ ផ្ទះសម្បែង​របស់​លោក​សព្វថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ និង​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​បាន​មក​ពី​ញើស​ឈាម​របស់​លោក និង​ញើស​ឈាម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ  និង​គណបក្ស សម រង្ស៊ី កាល​ពី​មុន។ លោក​អះអាង​ថា លោក​មិន​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ពុករលួយ គឺ​ទង្វើ​លួច​ជាតិ ប្លន់​ជាតិ និង​បំផ្លាញ​ជាតិ ឬ​ក៏​ទង្វើ​ធ្វើ​បាប ជំរិត ឬ​កេងប្រវ័ញ្ច​ប្រជារាស្ត្រ​ម្ដង​ណា​ឡើយ។

​លោក សម រង្ស៊ី សង្កត់​ទៀត​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​តុលាការ​អាយ៉ង​របស់​លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក រឹប​អូស​ទ្រព្យសម្បត្តិ​នេះ​ទេ ពីព្រោះ​ទង្វើ​បែប​នេះ​វា​មិន​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ និង​កម្លាំងចិត្ត​តស៊ូ​របស់​លោក​ឡើយ។ តែ​អ្វី​ដែល​លោក​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ក្រៃលែង គឺ​ទង្វើ​របស់​អ្នក​មាន​អំណាច និង​អ្នកមាន​លុយ​ពុករលួយ​យ៉ាង​សន្ធឹកសន្ធាប់ ដែល​ឃុបឃិត​ជាមួយ​តុលាការ​អាយ៉ង​របស់​លោក ហ៊ុន សែន ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ ដីធ្លី និង​ផ្ទះសម្បែង​របស់​ប្រជារាស្ត្រ​តូចតាច ប្រជារាស្ត្រ​ក្រីក្រ ប្រជារាស្ត្រ​ស្លូតត្រង់ ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​រដ្ឋអំណាច​សព្វថ្ងៃ។ ប្រទេស​កម្ពុជា សព្វថ្ងៃ ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌​ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​រាប់​លាន​នាក់​ជួប​ការ​លំបាក​វេទនា​ក្រៃលែង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

ដីកា​រក្សា​ការពារ​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ដែល​ត្រូវ​ផ្សព្វផ្សាយ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ នេះ  សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក សម រង្ស៊ី ជា​ដី និង​អគារ​នៃ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ត្រូវ​លោក គី តិច លើក​ឡើង​ក្នុង​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ថា ដើម្បី​ជំរុញ​ឲ្យ​លោក សម រង្ស៊ី សងបំណុល​ជាង ៤.២០០​លាន​រៀល ឬ​ជាង ១​លាន​ដុល្លារ ឲ្យ​កូនក្ដី​របស់​លោក គឺ​លោក ហ៊ុន សែន និង​លោក ហេង សំរិន ក្រោយ​ពី​តុលាការ​គ្រប់​ជាន់​ថ្នាក់​បាន​សម្រេច។

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត យល់​ថា នេះ​គ្រាន់តែ​ជា​ការ​បង្ហាញ​ឲ្យ​មហាជន​ឃើញ​ថា លោក ហ៊ុន សែន ខ្លាំង​កាច​សាហាវ និង​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ ប្រធាន​ចលនា​យុវជន​គណបក្ស​ប្រឆាំង​រូប​នេះ​យល់​ថា អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង គឺ​មិន​បាន​ផល​ទេ៖ «»។

លោក ហ៊ុន សែន ដែល​មិន​ធ្លាប់​ចាញ់​ក្តី​លោក សម រង្ស៊ី នៅ​ក្នុង​តុលាការ​នៃ​របប​របស់​លោក​បាន​និយាយ​ជា​សាធារណៈ​ថា បើ​លោក សម រង្ស៊ី គ្មាន​លុយ​សង​ជំងឺ​ចិត្ត​លោក​ទេ លោក​ទាមទារ​រឹប​អូស​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ដឹង​ថា ទីស្នាក់ការ​នោះ​ជា​កម្មសិទ្ធិ​របស់​លោក សម រង្ស៊ី។

​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា វិធានការ​របស់​តុលាការ​នៅ​ពេល​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា តុលាការ​កម្ពុជា មិន​មាន​ឯករាជ្យ។ លោក​បន្ត​ថា រូបភាព​នេះ​គឺ​រុញច្រាន​ឲ្យ​វិបត្តិ​នយោបាយ​កាន់តែ​បន្ត​ក្ដៅ​គគុក​ទៅ​មុខ​ទៀត ដែល​ហាក់​បី​ដូច​ជា​មាន​សង្គ្រាម​ដោយ​មិន​ប្រើ​អាវុធ​ដូច្នោះ​ដែរ៖ «»។

មក​ទល់​ពេល​នេះ លោក សម រង្ស៊ី បាន​ហ៊ុមព័ទ្ធ​បណ្ដឹង និង​ចាញ់​ក្ដី​លោក ហ៊ុន សែន និង​បក្ខពួក​របស់​លោក​ជិត ១០​បណ្ដឹង ដែល​ភាគ​ច្រើន​ជា​បណ្ដឹង​បរិហារកេរ្តិ៍ ដូចជា​កាល​ពី​ចុង​ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ ក៏​សម្រេច​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​លោក ហ៊ុន សែន ១​លាន​ដុល្លារ ក្នុង​សំណុំរឿង​មួយ​ផ្សេង​ទៀត គឺ​សំណុំរឿង​ដែល​ចោទ​លោក សម រង្ស៊ី និយាយ​ថា លោក ហ៊ុន សែន បាន​សូកប៉ាន់​កញ្ញា ធី សុវណ្ណថា ចំនួន ១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​វាយ​ប្រហារ​បក្ស​ប្រឆាំង បន្ទាប់​ពី​នាង​ឈប់​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ងាក​មក​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន។ ចំណែក​សំណុំរឿង​មួយ​ទៀត តុលាការ​បាន​កាត់​ក្ដី​អោយ​លោក ហេង សំរិន ឈ្នះ​ក្ដី​លោក សម រង្ស៊ី ពាក់ព័ន្ធ​ករណី​បទ​បរិហារកេរ្តិ៍​លោក ហេង សំរិន តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​​ចុង​ឆ្នាំ​២០១៥ ដោយ​ចោទ​លោក ហេង សំ រិន ថា​ជា​អ្នក​កាត់​ទោស​សម្ដេច សីហនុ ជា​ជន​ក្បត់​ជាតិ​ជាដើម។

សកម្មជន​សិទ្ធិមនុស្ស​លើក​ឡើង​ថា របប​របស់​ក្រុងភ្នំពេញ បាន​រឹបអូស​ផ្ទះសម្បែង ដីធ្លី​ប្រជាពលរដ្ឋ ទោះបីជា​ទ្រព្យសម្បត្តិ​អតីត​មេ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​សាមញ្ញ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប្រជាពលរដ្ឋ​រង​នូវ​ទឹក​ភ្នែក​ស្ទើរ​តែ​គ្រប់​ខែត្រ​ក្រុង ដោយ​ករណី​ខ្លះ​តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ រឹប​អូស​ទ្រព្យសម្បត្តិ​ពលរដ្ឋ និង​ករណី​ខ្លះ ក្រុមហ៊ុន​ដែល​មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង បាន​ឈូ​ឆាយ​ផ្ទះសម្បែង​របស់​ពលរដ្ឋ ដោយ​គ្មាន​ការ​ឆ្លង​កាត់​ពី​តុលាការ​ក៏​មាន ដូចជា​នៅ​តំបន់​បុរីកីឡា និង​នៅ​បឹងកក់ ជាដើម។ លោក សម រង្ស៊ី ប្ដេជ្ញា​ថា លោក​នឹង​ខិតខំ​តស៊ូ​កាន់​តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់ការ​ដ៏​ព្រៃផ្សៃ​សព្វថ្ងៃ ក្នុង​គោលបំណង​ផ្ដល់​សេរីភាព និង​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល៕

ប្រភព៖ វិទ្យុអាស៊ីសេរី ចុចស្ដាប់សំឡេង

ធ្ងន់កហើយធ្ងន់កទៀត! ខ្មែរចាយលុយរៀលច្បាស់ជាស្ងួតមាត់ដាច់ពោះច្រើនឡើងៗ៖ អស់ពី EU មកដល់ USA ទីបំផុតរដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ក៏​សម្រេច​កាត់​ផ្ដាច់​ជំនួយជា​ផ្លូវការទៅ​របប​សែនតិរច្ឆានហើយ!

ធ្ងន់កហើយធ្ងន់កទៀត! ខ្មែរចាយលុយរៀលច្បាស់ជាស្ងួតមាត់ដាច់ពោះច្រើនឡើងៗ៖ អស់ពី EU មកដល់ USA ទីបំផុតរដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ក៏​សម្រេច​កាត់​ផ្ដាច់​ជំនួយជា​ផ្លូវការទៅ​របប​សែនតិរច្ឆានហើយ!


នៅទីបំផុត រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ជា​ផ្លូវការ​ទៅ​របប​លោក ហ៊ុន សែន ដោយសារ​តែ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោយ​របប​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ដំណំ​ទៅ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

ជំនួយ​សំខាន់ៗ ដែល​អាមេរិក សម្រេច​ឈប់​ផ្ដល់​ដល់​របប​លោក ហ៊ុន សែន ត​ទៅ​ទៀត រួម​មាន​កម្មវិធី​ជំនួយ​បរទេស ជំនួយ​តាម​រយៈ​កម្មវិធី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​កម្មវិធី​ជំនួយ​ផ្នែក​យោធា​អាមេរិក ដែល​ធ្លាប់​ផ្ដល់​ឲ្យ​របប​លោក ហ៊ុន សែន ក្នុង​ការ​ជួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ជួយ​ដល់​ការ​កសាង​សមត្ថភាព​អាជ្ញាធរ​រដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ជួយ​ដល់​កងយោធពល​ខេមរភូមិន្ទ នៅ​ពេល​កន្លង​មក។ ការផ្ដាច់​ជំនួយ​ទៅ​ដល់​ផ្នែក​សំខាន់ៗ​ទាំង​អស់​នេះ ខាង​រដ្ឋាភិបាល​អាមេរិក បញ្ជាក់​ថា គឺ​មកពី​ស្ថាប័ន​ទាំង​អស់​នេះ សុទ្ធ​តែ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​ការ​សម្រេច​ផ្ដាច់​ជំនួយ​ដល់​របប​ក្រុង​ភ្នំពេញ ពី​សេតវិមាន​ប្រធានាធិបតី​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ គឺ​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា ដែល​គណបក្ស​កាន់​អំណាច​ប្រមូល​យក​អាសនៈ​ទាំង ៥៨ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រម្លាយ និង​តំណាងរាស្ត្រ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​នេះ ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ​រយៈពេល ៥​ឆ្នាំ។

​សហរដ្ឋអាមេរិក បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​ថា ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លង​មក​នេះ សហរដ្ឋអាមេរិក បាន​ធ្វើ​ជា​ដៃគូ​អភិវឌ្ឍ​ដ៏​ល្អ​មួយ​នៅ​កម្ពុជា។ សហរដ្ឋអាមេរិក បាន​ជួយ​កម្ពុជា គិត​ជា​ទឹក​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ ក្នុង​ការ​លើក​ស្ទួយ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ប្រជាធិបតេយ្យ។ ប៉ុន្តែ ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន ក្នុង​ពេល​ថ្មីៗ​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ អាមេរិក​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ នោះ​ទេ ដោយសារ​ការ​បោះឆ្នោត​បែប​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ។ ដោយសារ​តែ​ប្រជាធិបតេយ្យ​រង​ការ​បំផ្លាញ​ដូច្នេះ ទើប​សហរដ្ឋអាមេរិក បង្ខំ​ចិត្ត​ត្រូវ​កាត់ផ្ដាច់​ជំនួយ​ទាំង​នេះ​សិន ព្រោះ​មិន​ចង់​ឲ្យ​ប្រាក់​បង់​ពន្ធ​របស់​ពលរដ្ឋ​អាមេរិក បាន​ទៅ​ជួយ​ដល់​របប​មួយ​ដែល​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។

​ទណ្ឌកម្ម​នេះ នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ ព្រោះ​នៅ​ពេល​នេះ ខាង​សភា និង​ព្រឹទ្ធសភា​អាមេរិក កំពុង​រៀបចំ​ច្បាប់​ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​ដែល​រួម​មាន​ការ​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ និង​មន្ត្រី​របប​ក្រុង​ភ្នំពេញ និង​ចុង​ក្រោយ​អាច​ឈាន​ទៅ​ដល់​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ទៅ​កាន់​ទីផ្សារ​អាមេរិក ផង​ដែរ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​របប​លោក ហ៊ុន សែន ជុំវិញ​ទណ្ឌកម្ម​ថ្មី​របស់​រដ្ឋាភិបាល​អាមេរិក​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ​នេះ។ ប៉ុន្តែ លោក ហ៊ុន សែន ធ្លាប់​ផ្គើន​ម្ដង​ហើយ​ម្ដង​ទៀត​ដាក់​សហរដ្ឋអាមេរិក ឲ្យ​កាត់​ផ្ដាច់​ជំនួយ​ឲ្យ​កាន់តែ​ឆាប់​កាន់​តែ​ល្អ ព្រោះ​លោក​អះអាង​ថា ការ​ផ្ដាច់​ជំនួយ​អាមេរិក គឺ​ប៉ះពាល់​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ពឹង​លើ​ប្រាក់​ខែ​ពី​គម្រោង​នេះ​ជាង​ប៉ះពាល់​ដល់​របប​លោក៖ «ហើយ​ខ្ញុំ​ស្វាគមន៍​ណាស់ ស្វាគមន៍​អាមេរិក កាត់​ជំនួយ ហើយ​យក​ល្អ​អំពាវ​ឲ្យ​អាមេរិក កាត់​ជំនួយ​ទាំង​អស់​តែម្ដង ព្រោះ​កាត់​ទៅ​វា​ងាប់ អា NGO ក្នុង​ស្រុក​ទាំង​អស់។ ទៅ​សម្លាប់​កូន​របស់​ឯង​តែម្ដង​ទៅ! ស្អី​ឡើង​កាត់ៗ កាត់ កាត់​ទៅ! កាត់​តែម្ដង​ទៅ ចាំបាច់​និយាយ​ច្រើន​ម្ល៉េះ! ប៉ុន្តែ អ្នក​ងាប់​មុន​គេ​អា​ណា? អ្នក​ងាប់​មុន​គេ​គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បំផ្លាញ​យើង​រាល់​ថ្ងៃ។ ងាប់​មុន​គេ​ទៅ!»។

ទោះ​ជា​យ៉ាង​នេះ​ក្តី សហរដ្ឋអាមេរិក មិន​កាត់​ផ្ដាច់​ជំនួយ​មនុស្សធម៌​ទេ។ អាមេរិក​នៅ​តែ​បន្ត​គម្រោង​ជា​ច្រើន ដែល​ជួយ​ពលរដ្ឋ​ខ្មែរ​ទូទៅ រួម​មាន​ផ្នែក​សុខាភិបាល កសិកម្ម ការ​បោស​សម្អាត​មីន ការ​លើក​កម្ពស់​សង្គម​ស៊ីវិល និង​ផ្នែក​កិច្ចការ​សង្គម​សំខាន់ៗ​ដទៃ​ទៀត។


​ទណ្ឌកម្ម​របស់​អាមេរិក​នេះ ធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​សហភាព​អឺរ៉ុប សម្រេច​ថា គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន នេះ​ដែរ។ សេចក្ដី​សន្និដ្ឋាន​របស់​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​ជា​គណៈរដ្ឋមន្ត្រី​តំណាង ២៨​ប្រទេស កាល​ពី​នៅ​ថ្ងៃ​ចន្ទ ទី​២៦ កុម្ភៈ សម្រេច​ថា សហភាព​អឺរ៉ុប គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន នោះ​ទេ ប្រសិនបើ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​បច្ចុប្បន្ន នៅ​បន្ត​ដដែល​ដូច្នេះ​នោះ។ ទណ្ឌកម្ម​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សំលៀកបំពាក់ និង​ស្បែកជើង រួម​ទាំង​ទំនិញ​ដទៃ​ទៀត​ដែល​អឺរ៉ុប​ព្រមព្រៀង​អនុគ្រោះ​ដល់​កម្ពុជា កន្លង​មក៕



ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង

วันอังคารที่ 27 กุมภาพันธ์ พ.ศ. 2561

ត្រកូលហ៊ុនស្ដុកស្ដម្ភព្រោះបុគ្គលនេះឯង៖ បទបញ្ជាមិនមែនជាច្បាប់ ទើបចាប់លឹម ប៊ុណ្ណាមិនបាន ឧកញ៉ាឈ្មួញឈើបម្រើត្រកូលហ៊ុន!

ត្រកូលហ៊ុនស្ដុកស្ដម្ភព្រោះបុគ្គលនេះឯង៖ បទបញ្ជាមិនមែនជាច្បាប់ ទើបចាប់លឹម ប៊ុណ្ណាមិនបាន ឧកញ៉ាឈ្មួញឈើបម្រើត្រកូលហ៊ុន!


បន្ទាប់ពីសម្តេចជោ បានព្រមានខ្លាំងៗឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាត់វិធានការលើឈ្មួញឈើធំៗ ដូចជា ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា និង ឧកញ៉ា សឹង សំអុល រហូតដល់បញ្ចាឲ្យ លោក សៅ សុខា ប្រើ BM បាញ់កំទេចរថយន្តដឹកជញ្ជួនឈើមក  ឧកញ៉ាល្បីឈ្មោះរូបនេះបានធ្វើពុតជាងាកទៅប្រកបរបរកសិកម្ម ដូចជា ធ្វើស្រែ និង ចិញ្ចឹមត្រី ជាដើម ដើម្បីបន្លំភ្នែកមហាជនថា លោកបានឈប់រកស៊ីឈើហើយ តែធាតុពិត ឧកញ៉ា លីម ប៊ុណ្ណា នៅតែជាអ្នកនៅពីក្រោយខ្នងឈ្មួញក្នុងការដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ក៏ដូចជាច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដដែល ។

ប្រភពអនាមិកបានឲ្យដឹងថា ក្រោយពីមានការព្រមានពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល លោកឧកញ៉ា លីម ប៊ុណ្ណា  បានរក្សាភាពស្ងៀមស្ងាត់​មួយរយៈពេលខ្លី មិនដឹកជញ្ជូនឈើចេញទៅ​ស្រុកយួន ដូចកាលពីមុន​ទៀតទេ ។ ការដែលឧកញ៉ា លីម ប៊ុណ្ណា ងាកទៅធ្វើកសិកម្មនោះ គ្រាន់តែជាល្បិចបង្វែងដានក្រសែភ្នែកមហាជនប៉ុណ្ណោះ ។ តាមពិត បច្ចុប្បន្ន ឧកញ៉ា លីម ប៊ុណ្ណា នៅតែជាអ្នកនៅពីក្រោយខ្នង​ឈ្មួញដទៃទៀតក្នុងការដឹកជញ្ជូនឈើដដែល ។


តាមប្រភពឈ្មួញមួយចំនួនបង្ហើបឲ្យដឹងថា អ្នកដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ដូចជា ឧកញ៉ា ជ័យ និង មេឈ្មួញ សាន ចយ ជាដើមសុទ្ធតែយកឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំ​ព្រោះឧកញ៉ា លឹម ប៊ុណ្ណា មាន ប៊ុន រ៉ានី ជាខ្នងបង្អែក ។ ប្រភពដដែលបានឲ្យដឹងទៀតថា ឈ្មួញដែលដឹកជញ្ជូនឈើចេញ​ពីខេត្ត​មណ្ឌលគិរី ទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដូចជាឧកញ៉ា សី, ឧកញ៉ា សឹង សំអុល, ឧកញ៉ា តុប វីដា និងមេឈ្មួញ ស្រេង ម៉េង ហៅ ម៉េង ៣ ពូថៅ ជាដើម​សុទ្ធតែ​មានឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ជាខ្នងបង្អែកដើម្បីការពារមុខរបររបស់ពួកគេ ។

តាមរូបភាពខាងក្រៅ គឺ ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា បានបញ្ឈប់សកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន ហើយងាកទៅប្រកបរបរកសិកម្មនិងរបរផ្សេងៗទៀតជំនួសវិញ ប៉ុន្តែជាក់ស្ដែង ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា គឺជាអ្នកនៅពីក្រោយខ្នងឈ្មួញឈើដទៃទៀតដែលកំពុងសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ យើងមិនអាចសុំការបំភ្លឺពីឧកញ៉ាទាំងនោះបានទេ ។

គួររំលឹកដែរថា កន្លងមក សម្តេចជោធ្លាប់ព្រមានខ្លាំងៗឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាត់វិធានការលើឈ្មួញឈើធំៗដូចជា ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល ជាដើម ​ក៏ប៉ុន្តែមន្ត្រី​អាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធ មិនហ៊ានប៉ះពាល់ក្រុមឧកញ៉ាដែលជាមេឈ្មួញបំផ្លាញព្រៃឈើទាំងនេះទេ។ បច្ចុប្បន្ន ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា គឺជាអ្នកនៅពីក្រោយ​ខ្នងក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយស្ងប់ស្ងាត់ ចំណែកឧកញ៉ា សឹង សំអុល កំពុងប្រើប្រាស់រូបភាព​កាប់ឈើនិងដឹកជញ្ជូនឈើចេញពីដីសម្បទានក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ក្នុងស្រុកកោះ​ញែក ខេត្តមណ្ឌលគិរី ចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។

បញ្ហានេះគឺជារឿងដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះមានសេចក្ដីរាយការណ៍ថា ថ្វីបើឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ផ្អាកសកម្មភាពដឹកជញ្ជូនឈើ​ចេញទៅស្រុក​យួនមួយ​រយៈ​ពិតមែន ប៉ុន្តែឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា គឺជាអ្នកនៅពីក្រោយខ្នងក្រុមឈ្មួញដទៃទៀតដែលបន្តសកម្មភាពកាប់ឈើយ៉ាងមហន្តរាយ ហើយដឹកជញ្ជូនឈើចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃ៕








ប្រភព៖ Khmerleaking

អុញនោះ! បែកធ្លាយការណ៍សំងាត់សឹកផ្ទៃក្នុងត្រកូលហ៊ុនកំពុងតែផ្ទុះខ្លាំងឡើងៗ៖ កូនចៅត្រកូល ហ៊ុន ចាប់ផ្តើមខាំគ្នានិងគ្នា !?

យោងតាមប្រភពព័ត៌មានបែកធ្លាយការណ៍សំងាត់សឹកផ្ទៃក្នុងត្រកូលហ៊ុនកំពុងតែផ្ទុះខ្លាំងឡើងៗ ពីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ឆាំ ឆានី បានអោយដឹងយ៉ាងដូច្នេះថា៖  កូនចៅត្រកូល ហ៊ុន ចាប់ផ្តើមខាំគ្នា ?


ប្រភពស្និទ្ធនៅខុទ្ទកាល័យសម្តេច ជោ បានបង្ហើបថា ប៊ុន រ៉ានី ចង់ឲ្យ ហ៊ុន ម៉ានី ហៅអាជួបខាំ ធ្វើជានាយករដ្ឋមន្ត្រីបន្តពី ហ៊ុន សែន ហើយថែមទាំងយល់ព្រមឲ្យ អាជួបខាំ យកនាង ស៊ិន សក្កដា ជាប្រពន្ធពេញសិទ្ធិទៀតផង តែសម្តេច ជោ មិនព្រមព្រោះសម្តេច ជោ ចង់ឲ្យ ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រី ហើយបំណងសម្តេច ជោ ត្រូវបាន ម៉ាណា ម៉ានិត និង ហ៊ុន ម៉ាលី គាំទ្រ ជាងនេះទៀត សម្តេច ជោ រិតតែបដិសេធវត្តមាន ស៊ិន សក្កដា រៀបការចូលក្នុងគ្រួសារត្រកូល ហ៊ុន គឺដោយសារ សម្តេចធ្លាប់បានហែលឆ្លងសមុទ្រធំធេងរែងគ្មានទីដៅរបស់ ស៊ិន សក្កដា មុន ហ៊ុន ម៉ានី ទៅហើយ ដូច្នេះសម្តេចដាច់ខាតមិនអនុញ្ញាត្តឲ្យ ហ៊ុន ម៉ានី ជាន់កែងសម្តេចយក ស៊ិន សក្កដា ចូលក្នុងគ្រួសារត្រកូល ហ៊ុន ឡើយ ។

ប្រភពបន្តថា បន្ទាប់ពីក្រុមគ្រួសារសម្តេច ជោ ឈ្លោះគ្នាបែកផ្សែង ក្នុងរឿងដណ្តើមដំណែងនាយករដ្ឋមន្ត្រីបន្តវេននិងវត្តមាន ស៊ិន សក្កដា រៀបការចូលត្រកូល ហ៊ុន ប៉ុន្មានថ្ងៃបន្ទាប់មកសម្តេច ជោ ក៏បាននិយាយនៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសណាលជាមួយអ្នកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានប្រមាណ ៣៤០០នាក់ នៅកោះពេជ្រ ថាឲ្យតារាៗដែលអ្នកមានអំណាច មានលុយធ្លាប់យកទៅដេកជាមួយកុំមាត់ ឬបើបញ្ចេញ សុំឲ្យបញ្ចេញចំឈ្មោះ ជាដើម ។ ការលើកឡើងរបស់សម្តេចនេះគឺគ្រាន់តែចង់រំសាយចិត្ត បន្ទាប់ពីក្រុមគ្រួសារគាត់ឈ្លោះគ្នាបែកផ្សែងរឿងដំណែង និងស្រីញីប៉ុណ្ណោះ ។


ចំពោះករណី Hack អាខោនហ្វេសបុក ហ៊ុន ម៉ានី ត្រូវបាន ហ៊ុន ម៉ានី សង្ស័យថា ជាស្នាដៃ ហ៊ុន ម៉ាណែត និង ម៉ានិត ព្រោះ ម៉ាណែត និង ម៉ានិត មានក្រុមជើងខ្លាំងខាង Hack ។


ម៉ានី សង្ស័យថា ម៉ាណែត និង ម៉ានិត ដែលមាន ម៉ាណា ម៉ាលី គាំទ្រផងនោះ Hack អាខោនហ្វេសបុកខ្លួន ដើម្បីទម្លាយរឿងស្រីឲ្យ ប៊ុន រ៉ានី ដឹង ព្រោះចាប់តាំងពី រឿងអាស្រូវស្រីញីរបស់ ម៉ានី បែកធ្លាយ ប៊ុន រ៉ានី មិនដែលនិយាយទាមទារឲ្យ ម៉ានី ធ្វើជានាយរដ្ឋមន្ត្រី និងរៀបការជាមួយ ស៊ិន សក្កដា ទៀតឡើយ ។


ជម្លោះក្នុងគ្រួសារត្រកូល ហ៊ុន រហូតដល់ថ្ងៃនេះនៅតែក្តៅគគុកនៅឡើយទេ ជាក់ស្តែការបង្ហោះរឿង ម៉ានី ក្នុង Facebook Page របស់ស្ថានីយទូរទស្សន៍ BTV គឺជាការបញ្ជារបស់ ម៉ាណា ឲ្យបង្ហោះ ហើយចំពោះការផ្សាយថាត្រូវបានពួក Hacker យកគ្រប់គ្រងវាគ្រាន់តែជាល្បិច ឆ្កែស៊ីបាយ លាបមាត់ពពែដែលក្រុមគ្រួសារនេះធ្លាប់ប្រើតែប៉ុណ្ណោះ ហើយការដំឡើងឋានន្តរស័ក្តិ ម៉ានី នៅក្នុងជួរកងទ័ព ពីឋានៈជាវរសេនីយ៍ទោ ទៅជាវរសេនីយ៍ឯកទៀតសោត គឺសម្តេច ជោ គ្រាន់តែជាលើកទឹកចិត្ត ប៊ុន រ៉ានី និង ម៉ានី កុំឲ្យបន្តជម្លោះក្នុងគ្រួសារបន្តទៀត តែការតែងតាំងនេះ ម៉ាណា ម៉ាណែត ម៉ាលី និង ម៉ានិត មិនសប្បាយចិត្តឡើយ ៕

ប្រភព៖ Chham Chhany
ទីស្នាក់ការគណបក្សសង្គ្រោះជាតិត្រូវតុលាកាឡ៍អាយ៉ងហ៊ុនសែន ចេញដីកាព្រៃរឹបអូស! រីឯកញ្ញារ៉ូហ៊្សេត ក្ដៅផ្ទុះជាសំណួរដល់ក្រុមវាយប្រហារលោកសម រង្ស៊ី ថាធ្វើនយោបាយចាំតែជួយទប់ជើងគ្រែឲ្យហ៊ុនសែនបន្ដកាន់អំណាច,តើមានអ្នកនយោបាយណា...?

ទីស្នាក់ការគណបក្សសង្គ្រោះជាតិត្រូវតុលាកាឡ៍អាយ៉ងហ៊ុនសែន បានចេញដីកាព្រៃរឹបអូស! រីឯស្ត្រីខ្លឹមអូរចារ កញ្ញា ស៊ិន​ចាន់ពៅរ៉ូហ៊្សេត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង 
កូតារបស់គណបក្សសង្រ្គោះជាតិ ក៏ក្ដៅផ្ទុះជាសំណួរដល់ក្រុមវាយប្រហារលោកសម រង្ស៊ី ថាធ្វើនយោបាយចាំតែជួយទប់ជើងគ្រែឲ្យហ៊ុនសែន បន្ដកាន់អំណាច, តើមានអ្នកនយោបាយណា តាំងពីក្រោយកិច្ចព្រមព្រៀងទីក្រុងបារីស រហូតមកដល់ពេលនេះអាចមានលទ្ឋភាពឈ្នះលោក ហ៊ុន សែន បាន ?


ស្ត្រីខ្លឹមអូរចារ កញ្ញាស៊ិន​ចាន់ពៅរ៉ូហ៊្សេត៖ ប្រសិនបើជាអ្នកបានឮនរណាម្នាក់ ឬក្រុមណាមួយចោទប្រកាន់ វាយប្រហារសម រង្ស៊ី ថាធ្វេីនយោបាយមិនឈ្នះលោកហ៊ុន សែន ចាំជួយទប់ជើងគ្រែឲ្យលោកហ៊ុន សែន បន្ដកាន់អំនាច ចូរអ្នកសួរគេវិញថា តើមានអ្នកនយោបាយណា តាំងពីក្រោយកិច្ចព្រមព្រៀងទីក្រុងបារីស រហូតមកដល់ពេលនេះអាចមានលទ្ឋភាពឈ្នះលោក ហ៊ុន សែន បាន ?

បក្សសម រង្ស៊ី បង្កើតបានក្លាមបាន១៥កៅអី ឡើងកៅអី និងសម្លេងឆ្នោតរាល់អាណត្តិ ចំណែកលោកកឹម សុខា បង្កើតបក្សសិទ្ឋិមនុស្សភ្លាមបានតែ៣កៅអីទេ បើមិនបានរួមគ្នាជាមួយបក្សសមរង្ស៊ីទេ តើបក្សសិទ្ឋិមនុស្សត្រូវចំណាយពេលប៉ុន្មានឆ្នាំទម្រាំបានដើរឲ្យទាន់ស្មេីបក្សសម រង្ស៊ី ? ហើយប៉ុន្មានឆ្នាំទម្រាំឈ្នះបក្សកាន់អំណាច ? ចំណែកបក្សជួងវិញជាង១០ឆ្នាំសូន្យកៅអី ? បក្សមូលដ្ឋានប៉ុន្មានឆ្នាំហេីយរកមួយកៅអីគ្មាន ? តើបក្សណា មេដឹកនាំណាដែលយើងសង្ឃឹមថាអាចឈ្នះបក្សកាន់អំណាច បាន?

ហើយតើជាង២០ឆ្នាំមកហើយនេះ តើសម រង្ស៊ី បានទទួលផលប្រយោជន៍ផ្ទាល់ខ្លួនអ្វីខ្លះ ពីការធ្វើនយោបាយ ? ហើយតើសម រង្ស៊ី បាត់បង់អ្វីខ្លះពីការធ្វើនយោបាយ ? និងតើសមរង្ស៊ី ដែល
មានរឿងអាស្រូវ ពុករលួយ ស្រីញី ប្រពន្ឋចុង ប្រពន្ឋដើម ដូចអ្នកនយោបាយមួយចំនួនទេ តាំងពីគាត់ធ្វើនយោបាយជាង២០ឆ្នាំមកហើយ ?

ពេលខ្លះយើងចង់ឈ្នះពេក មិនព្រមទទួលយកភាពជាក់ស្ដែង ដែលជាការពិតក្នុងសង្គមជាតិយើង ទម្រាំតែប្រជាពលរដ្ឋភ្ងាក់រលឹកលែងបោះឆ្នោតគាំទ្របក្សហ្វ៊ុន ស៊ិនប៉ិច ហើយមកបោះឆ្នោតឲ្យបក្សប្រឆាំងវិញ តើចំនាយពេលប៉ុន្មានឆ្នាំ ប៉ុន្មានអាណត្តិ ? ហើយតើមានបក្សប្រឆាំងប៉ុន្មាន ដែលមកបំបែកសម្លងប្រឆាំងជាពីរ ជាបី ? មុនបោះឆ្នោត២០០៨ បក្សហ្វ៊ុន ស៊ីនប៉ិច ដាំក្បាលចុះ បក្សប្រឆាំងសម រង្ស៊ី ដែលសង្ឃឹមថាបានជាង៤០កៅអី ហើយ២០១៣ជាឆ្នាំនៃការផ្លាសប្ដូរ ក៏ស្រាប់តែលេចចេញបក្សប្រឆាំងថ្មីមួយទៀត ដោយមានការផ្ដល់ស្ដាតធ្វីសមាជ បានមកបំបែកសម្លេងប្រឆាំង កុំឲ្យសម្លេងបក្សហ្វ៊ុន ស៊ិនប៉ិច មកមូលនៅបក្សប្រឆាំងសម រង្ស៊ី តែមួយ ហើយជាលទ្ឋផលបក្សកាន់អំនាចបាន៩០កៅអី ។


បក្សប្រឆាំងសម រង្ស៊ី មិនដែលបានប្រកួតទល់មួយស្មើរជាមួយបក្សកាន់អំនាច ដោយមានការរៀបចំបោះឆ្នោតមួយ ដ៏ត្រឹមត្រូវសេរី និងយុត្តិធម៌នោះទេ ទើបតែ២០១៣នេះទេ ដែលបក្សប្រឆាំងបានប្រកួតទទល់នឹងបក្សកាន់អំនាច ជាលទ្ឋផលអ្នកបានឃើញហើយ តើប្រជាពលរដ្ឋគាំទ្របក្សប្រឆាំងយ៉ាងណា ហើយតើពេលនោះនរណាមេដឹកនាំបក្សប្រឆាំង ? ឈរឈ្មោះបេក្ខភាពជានាយករដ្ឋមន្រ្តី ?

ជារួមអាពាក្យថាសម រង្ស៊ី ធ្វើនយោបាយទប់ជើងគ្រែឲ្យលោកហ៊ុន សែន វាលុះត្រាណាសម រង្ស៊ី ធ្វើនយោបាយធ្លាក់សម្លេងឆ្នោត ហើយគាត់នៅតែធ្វើនយោបាយទៀត ប៉ុន្ដែបើគាត់ធ្វើនយោបាយតាំងពីគ្មានអ្នកគាំទ្រ រហូតប្រជាពលរដ្ឋគាំទ្រសឹងទូទាំងប្រទេសហើយ តើអ្នកមិនចេះអៀនមាត់ទេអី ដែលចោទគាត់ និងចង់ឲ្យគាត់លាឈប់ពីនយោបាយ ?។ ((យកពីហ្វេសប៊ុក តម្លៃ ជាមនុស្ស))


**គូសបញ្ជាប់ នៅថ្ងៃទី២៦ ខែ០២ ឆ្នាំ២០១៨ ម្សិលមិញនេះ តុលាកាឡ៍ព្រៃអាយ៉ងលោក ហ៊ុន សែន បានចេញដីកាព្រៃរឹបអូស ដី និងអាគារ ដែលជាកម្មសិទ្ធិរបស់លោក សម រង្សុី ប្រធានចលនា​សង្គ្រោះ​ជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ (អតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ) ៕





 ខ្ញាចខ្ញាំខាំជាំមកទៀតហើយ ខាំអីក៏ខាំយ៉ាងនេះ ហ៊ុន ម៉ានី ឆាតប្រាប់ស៊ិន សក្កដា ថា​ អូ SORRY យប់មិញខាំមែន អរគុណ សាក់ ដែលបានឲ្យខាំ​ !

ខ្ញាចខ្ញាំខាំជាំមកទៀតហើយ ខាំអីក៏ខាំយ៉ាងនេះ ហ៊ុន ម៉ានី ឆាតប្រាប់ស៊ិន សក្កដា ថា​ អូ SORRY យប់មិញខាំមែន អរគុណ សាក់ ដែលបានឲ្យខាំ​ ! 


រឿងខ្ញាចខ្ញាំខាំជាំរបស់លោកហ៊ុន ម៉ានី កូន​ប្រុស​​របស់បុរសខ្លាំងក្នុងស្នូក តេជោរហ៊ុន សែន​ និងជាតំណាងរាស្ត្រ​ បាន​កាន់​តំណែង​ជា​ច្រើន​ក្នុង​សង្គម​និង​សាធារណៈ​ ​រួម​ទាំង​ជាតំណាងរាស្ត្រ​វ័យ​ក្មេង​របស់​គណ​បក្ស​ស៊ីផេះផេះក្នុង​មណ្ឌល​កំពង់​ស្ពឺ​ ​និង​ជា​ប្រធាន​សហ​ព័ន្ធ​យុវជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ផង​ដែរនោះ ត្រូវបានផ្សព្វផ្សាយចេញទៅយ៉ាងទូលំទូលាយ  ព្រោះអាខោនហ្វេសប៊ុករបស់ ហ៊ុន ម៉ានី ត្រូវបានដណ្តើមកាន់កាប់ដោយ Hacker ។ 


រឿងខ្ញាចខ្ញាំខាំជាំមិនទាន់ចប់ទេ នៅវគ្គនេះ សិន សក្កដា ទៅដល់កន្លែងថត គេឯងប្រាប់ថា តួស្រីជាំដៃ សូមអានសារឆ្លើយឆ្លងនេះ មានដូចខាងក្រោម៖


សារឆ្លងឆ្លើយ រវាង សិន សក្កដា និង ម៉ានី

27 11 2017 12:45am

ម៉ានី៖សុំទោស ខាំច្រើន ព្រោះចង់ខាំយូរហើយ

សក្កដា៖កាដូសំរាប់បង តែចង់និយាយថាឈឺ


ម៉ានី៖ខ្លាចថាមិនឈឺតា sorry ណា ចង់ខាំយូរហើយ ។ sorry Sak មានបំណងយូរហើយ

សក្កដា ផ្ញើររូបជាំដៃមួយសន្លឹកទៅអោយ ម៉ានី
ម៉ានី៖អូម៉េចចឹង នាក់ណាគេចិត្តដាច់ចឹង


សក្កដា៖អោយតែបងបានសប្បាយចិត្តក្នុងថ្ងៃនេះ ឈឺបន្តិចបន្តួច មិនសំខាន់។

ម៉ានី៖ហឹម...sorry ណា សាក់។​ សារភាព ចង់ខាំមែន។


សក្កដា៖ជូនពរថ្ងៃកំណើតរីករាយ សូមបងប្រធាន ទទួលបានជោគនិងជ័យគ្រប់កិច្ចប្រតិបត្តិ។

ម៉ានី៖អូ sorry យប់មិញខាំមែន អរគុណ សាក់។

សក្កដា៖ខ្ញំុបានលាបប្រេងកូលារួចហើយ អស់អីហើយបង។

ម៉ានី៖sorry ម្តងទៀត។

30 11 2017 7:21pm


សក្កដា ផ្ញើររូបថតជាំដៃមួយសន្លឹកទៅអោយ ម៉ានី

ម៉ានី៖wow ស្អាតម្លេះ ស្អាតដោយសារស្នាមខាំ។


សក្កដា៖សើច....មកនដល់កន្លែងថត គេសួរគ្រប់គ្នា រឿងនេះតួស្រីជាំដៃ។

ម៉ានី៖សំុទោសម្តងទៀត បើនៅជិតច្រលមខាំម្តងទៀត

សក្កដា៖សើច


ប្រភព៖ Chham Chhany